www.acledabank.com.kh

navigate_nextផលិតផល និង​សេវាnavigate_nextក្រុមហ៊ុនnavigate_nextសេវាពាក់ព័ន្ធមូលបត្រ និងបរធនnavigate_nextសេវា​​រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូលបត្រ

សេវា​​រក្សា​សុវត្ថិភាព ក្នុង​វិស័យ​មូលបត្រ

ACLEDA Photo

តើ​លោកអ្នក​ជា​វិនិយោគិន ដែល​ចង់​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា មែនដែរឬទេ?

ធនាគារ អេស៊ីលីដា ផ្តល់​ជូននូវ​សេវា​រក្សា​សុវត្ថិភាព​សាច់​ប្រាក់ និងសេវារក្សា​សុវត្ថិភាព​មូលបត្រ ប្រកប​ដោយ​ទំនុក​ចិត្ត ជូន​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស ក្នុង​ការគ្រប់គ្រង ចាត់ចែង និងថែរក្សាសុវត្ថិភាព​សាច់​ប្រាក់ និងសុវត្ថិភាព​មូលបត្រ​របស់លោកអ្នកទៅ​តាម​តម្រូវការ។

ធនាគារ អេស៊ីលីដា ក៏ជាភ្នាក់ងារផ្តល់សេវា​ទិញ-លក់​មូលបត្ររដ្ឋ (បរិវិសកម្ម ជួញដូរ និងទូទាត់) ក្នុងប្រទេសកម្ពុជាផងដែរ។ អានបន្ថែម...

វិនិយោគិន ដែល​មាន​បំណង​ចង់​វិនិយោគលើវិស័យមូលបត្រ នៅ​ក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា សូម​ទំនាក់ទំនង​ធនាគារ អេស៊ីលីដា តាមរយៈភ្នាក់ងាររក្សាសុវត្ថិភាពក្នុងវិស័យមូលបត្រ ដើម្បី​បើក​គណនី​រក្សា​សុវត្ថិភាព​សាច់​ប្រាក់ និងគណនី​រក្សា​សុវត្ថិភាព​មូលបត្រ ស្របតាមគោលការណ៍កំណត់របស់ធនាគារ អេស៊ីលីដា។

អត្ថប្រយោជន៍

លក្ខណៈ​ពិសេស គណនី​រក្សា​សុវត្ថិភាព

គណនី​រក្សាសុវត្ថិភាព​សាច់​ប្រាក់ (Cash Custody Account)

  • ជា​ប្រភេទ​គណនី​បញ្ញើ​តាម​តម្រូវការ ដែល​លោក​អ្នក​ត្រូវ​បើក​នៅ​ធនាគារ អេស៊ីលីដា ហើយ​អាច​ដាក់​ប្រាក់​តាម​បញ្ជរ ឬ​ផ្ទេរ​ប្រាក់​ចូល​គណនី​ផ្ទាល់។
  • រូបិយប័ណ្ណ​ជា​ប្រាក់​រៀល ឬ​ដុល្លារ​អាមេរិក។
  • ទឹក​ប្រាក់​ដែល​មាន​នៅ​ក្នុង​គណនី​នេះ ប្រើ​ក្នុង​គោលបំណង​ជួញដូរ​មូលបត្រ និង​គាំទ្រ​ប្រតិបត្តិការ​ទូទាត់ លើ​ការ​ជួញ​ដូរ​មូលបត្រ និង​ទូទាត់​ប្រតិបតិ្តការ​ផ្សេងៗ​ក្នុង​វិស័យ​មូលបត្រ។

តារាងលក្ខខណ្ឌ និងថ្លៃសេវានៃគណនីរក្សាសុវត្ថិភាព និងសេវាកម្មផ្សេងៗ

លំដាប់ ប្រភេទ​កម្រៃ​សេវា វិនិយោគិន​ក្នុង​ស្រុក (ឯកត្តជន/ក្រុមហ៊ុន) វិនិយោគិន​បរទេស (ឯកត្តជន/ក្រុមហ៊ុន) ប្រេកង់ លក្ខណៈ​វិនិច្ឆ័យ
ការបើកគណនី មិនគិតថ្លៃ មិនគិតថ្លៃ ១ដង មិនគិតថ្លៃសេវាលើការបើកគណនីរក្សាសុវត្ថិភាពសាច់ប្រាក់ និងគណនីរក្សាសុវត្ថិភាពមូលបត្រ
ការថែរក្សាគណនី KHR២០.០០០ / USD៥ KHR២០.០០០ / USD៥ ប្រចាំខែ ការថែរក្សាគណនី គិតក្នុងមួយគណនី
ការបើកគណនីច្រើនផ្សេងៗគ្នា មើលតាមចំណុច ២ មើលតាមចំណុច ២ ប្រចាំខែ អនុវត្តក្នុងករណីអតិថិជនត្រូវការបើកគណនីច្រើនផ្សេងៗគ្នា ដូចជា ការបើកគណនីរាប់រយ ជាដើម
ប្រតិបត្តិការទូទាត់ ១ bps នៃតម្លៃមូលបត្រសរុប អប្បបរមា KHR៤០.០០០ / USD១០ ១ bps នៃតម្លៃមូលបត្រសរុប អប្បបរមា KHR៤០.០០០ / USD១០ គិតនៅថ្ងៃប្រតិបត្តិការ អនុវត្តនៅពេលភ្នាក់ងាររក្សាសុវត្ថិភាព ធ្វើការទូទាត់លើប្រតិបត្តិការទិញ-លក់មូលបត្របំណុល, មូលបត្ររដ្ឋ ឬមូលបត្រកម្មសិទ្ធិ ហើយគណនាផ្អែកលើតម្លៃមូលបត្រសរុប
សេវាថែរក្សាទ្រព្យសកម្ម ១០ bps ក្នុងមួយឆ្នាំ ១០ bps ក្នុងមួយឆ្នាំ គិតនៅចុងខែ ការរក្សាទុកទ្រព្យសកម្ម ត្រូវគិតថ្លៃសេវាផ្អែកលើតម្លៃមូលបត្រសរុបនៅចុងខែ
សោហ៊ុយចំណាយក្រៅផ្លូវការ គ្មាន គ្មាន - -
ផ្ញើរបាយការណ៍គណនី - ៤០ដុល្លារ ផ្ញើសារម្តងក្នុងមួយខែ ប្រចាំខែ ការផ្ញើរបាយការណ៍គណនី
ផ្ញើសារហិរញ្ញវត្ថុ - អនុវត្ត​តាម​កម្រៃ​សេវាផ្ទេរប្រាក់​ក្រៅប្រទេស គិតនៅថ្ងៃប្រតិបត្តិការ ការផ្ញើសារបញ្ជាទូទាត់
សេវាអេស៊ីលីដា​អ៊ីនធើណែត (IB) អនុវត្តតាមតារាងកម្រៃ IB អនុវត្តតាមតារាងកម្រៃ IB - សេវាអេស៊ីលីដា​អ៊ីនធើណែត
១០ កម្រៃសេវាក្រុមហ៊ុនដទៃ ឬភាគីទី៣ យោងតាមវិក្កយបត្រពី CSX យោងតាមវិក្កយបត្រពី CSX គិតនៅថ្ងៃទូទាត់ ឧទាហរណ៍ៈ អត្រាទិញ-លក់មូលបត្រកម្មសិទ្ធិ គឺ ៤៧ bps ហើយអត្រាទិញ-លក់មូលបត្របំណុល គឺ ២១ bps ត្រូវបានអនុវត្តនៅពេលភ្នាក់ងាររក្សាសុវត្ថិភាព ធ្វើការទូទាត់លើប្រតិបត្តិការទិញ-លក់ និងគណនាផ្អែកលើតម្លៃមូលបត្រសរុប

ចំណាំ

contact_supportសម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤ម៉ោង)៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

តើលោកអ្នក​មាន​តម្រូវការ QR (KHQR) ឬ​ POS សម្រាប់​អាជីវកម្ម​របស់​លោកអ្នក​ដែរ​ឬ?

សូម​បំពេញ​ទម្រង់​​​នេះ ដើម្បី​យើង​ខ្ញុំ​អាច​រៀបចំ​តាម​តម្រូវការ​អាជីវកម្ម​របស់​លោក​អ្នក។ លោកអ្នកអាច​ស្នើ​សុំ QR (KHQR) ឬ​ម៉ាស៊ីន POS សម្រាប់​ទទួល​ទូទាត់​ទំនិញ-សេវាកម្មផ្សេងៗ​តាម​តម្រូវការ។

ស្នើឥឡូវនេះ

ធនាគារពិតស្ថិតនៅ​ក្នុង​ដៃ​លោកអ្នក! មាន​អតិថិជន​កំពុង​ប្រើ​ចំនួន ៤,១១លាននាក់។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សម្រាប់​បណ្តឹង​ត្អូញ​ត្អែរ (បម្រើ​ជូន​ពី​ម៉ោង ៧:៣០ ដល់​ម៉ោង ១៦:៣០ រៀង​រាល់​ថ្ងៃ​ធ្វើការ)

phone០១៥ ៨៨៨ ៦៥៤
emailcmc@acledabank.com.kh

យើង​ខ្ញុំ​សូម​ថ្លែង​អរគុណ​សម្រាប់​ការ​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​លោក​អ្នក ដើម្បី​ផ្តល់​ចំណាត់​ថ្នាក់ និង​យោបល់ ដល់​ធនាគារ អេស៊ីលីដា ។


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៧៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖