www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសន្និសីទ​កាសែត​ស្តី​អំពី​ការ​ផ្តល់​ចំណាត់​ថ្នាក់​របស់​ Moody's ចំពោះ​​ធនាគារ​អេស៊ីលីដា

សន្និសីទ​កាសែត​ស្តី​អំពី​ការ​ផ្តល់​ចំណាត់​ថ្នាក់​របស់​ Moody's ចំពោះ​​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០០៤

អតិថិជន​មួយ​ចំនួន​ប្រហែល​ជានៅ​ចាំ​បាន​ថា អេស៊ីលីដា បាន​ចាប់​ផ្តើម​ពី​ចំណុច​ដ៏​តូច​មួយ គឺ​ដំបូង​ឡើង​ជា​អង្គការ​មីក្រូ​ហិរញ្ញវត្ថុ ពីឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០០០ ចាប់​ពី​ឆ្នាំ​២០០០​មក​ ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស និង​បន្ត​យក​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ពាណិជ្ជ នៅ​ដំណាច់​ឆ្នាំ​មុន​នេះ ។ ប៉ុន្មាន​ឆ្នាំ​មក​នេះ ធនាគារ អេស៊ីលីដា មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ក្នុង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន គឺ​យើង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ និង​បាន​ពង្រីក​ចូល​ទៅ​ក្នុង​សកម្មភាព​ផ្សេងៗ​ក្នុង​វិស័យ​ធនាគារ ជាក់​ស្តែង​ដូច​ជា ទទួល​ប្រាក់​បញ្ញើ​ ដែល​យើង​ទទួល​បាន​លទ្ធផល​វិជ្ជមាន​គួរ​ជា​ទី​ពេញ​ចិត្ត ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ដែរ តួ​នាទី​ទម្លាប់​រហូត​ដល់​ពេល​បច្ចុប្បន្ន​របស់​យើង​ដែល​ជា​អ្នក​ផ្តល់​មីក្រូ​ឥណទាន ក៏​ត្រូវ​បាន​ពង្រីក​កាន់​តែ​ធំ​ជាង​មុន តាម​រយៈ​ការ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​រហូត​ដល់​ចំនួន ១១៩​ការិយាល័យ ស្ថិត​ក្នុង ២១​ខេត្ត-​រាជធានី​នា​ពេល​បច្ចុប្បន្ន ។

ការ​រីក​លូត​លាស់​លឿន​បែប​នេះ​ក៏​បាន​នាំ​មក​នូវ​ផលលំបាក​មួយ​ចំនួន​ផង​ដែរ ហើយ​ថ្នាក់​ដឹក​នាំ និង​ក្រុម​ប្រឹក្សាភិបាល​របស់ ធនាគារ អេស៊ីលីដា បាន​យក​ចិត្ត​ទុក​ដាក់​ប្រុងប្រយ័ត្ន​យ៉ាង​ខ្លាំង ដើម្បីឱ្យ​ប្រាកដ​ថា រចនា​សម្ព័ន្ធ​គ្រប់គ្រង និង​របាយការណ៍​សមតុល្យ​របស់​ធនាគារ​មាន​លក្ខណៈ​រឹងមាំ​គ្រប់គ្រាន់​អាច​គាំទ្រ​ដល់​ការ​រីកចម្រើន​បែប​នេះ​បាន ។

គួរ​ពិចារណា​ផង​ដែរ​ថា ការ​រីក​ចម្រើន​ទាំង​នោះ​ក៏​បាន​នាំឱ្យ​យើង​ខ្ញុំ​មាន​ទំនាក់ទំនង​ជា​មួយ​ភាគី​ថ្មីៗ​ដូច​ជា មិត្ត​រួម​ការងារ​មក​ពី​សហគមន៍​ធនាគារ​ក្នុង​ស្រុក ស្ថាប័ន​ហិរញ្ញវត្ថុ​បរទេស និង​អង្គការ​អន្តរជាតិ​នានា ដែល​ភាគ​ច្រើន​កំពុង​ប្រើប្រាស់​ផលិតផល​របស់​យើង ។ លើស​ពី​នេះ​ទៅ​ទៀត ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១ ​មក អ្នក​រៀប​ចំ​ច្បាប់​ទូទាំង​ពិភពលោក​បាន​កំពុង​តែ​រឹត​បន្តឹង​កម្រិត​ធម្មនិយាមនៃ​តម្លាភាព និង​ការ​គោរព​តាម​កិច្ច​ព្រមព្រៀង​ជា​អន្តរជាតិ​ដើម្បី​ការពារ​ការ​លាង​លុយ​កខ្វក់​ជា​ដើម ។ ប្រសិន​បើ​មិន​អាច​គោរព​តាម​លក្ខខណ្ឌ​ខាង​លើ​នេះ​ទេ វា​អាច​ជះឥទ្ឋិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យើង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ដៃ​គូ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស ។ នេះ​គឺ​ជា​ផ្លូវ​ការ​ដែល​ក្រុមហ៊ុន​នានា​នៅ​លើ​ពិភពលោក​កំពុង​តែ​ធ្វើ​ដំណើរ ហើយ​ក៏​ជា​កាតព្វកិច្ច​របស់​យើង​ចំពោះ​បុគ្គល​ដែល​ពាក់​ព័ន្ធ​ទាំងឡាយ​ដូចជា អតិថិជន ភាគហ៊ុនិក អ្នក​រៀប​ចំ​ច្បាប់ និយាយ​រួម​គឺ​សហគមន៍​ទាំង​មូល គឺ​យើង​ត្រូវ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព ធានាឱ្យ​បាន​យ៉ាង​ហោចណាស់​ក៏​យើង​អាច​បំពេញ​តាម​ធម្មនិយាម​ទាំង​អស់​នេះ​បាន​ដែរ ។

ដើម្បី​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នេះ ថ្នាក់​ដឹកនាំ​និង​ក្រុម​ប្រឹក្សាភិបាល​នៃ ធនាគារ អេស៊ីលីដា បាន​សម្រេច​ចិត្ត​នៅ​ដើម​ឆ្នាំ​នេះ​ថា​នឹង​បង្កើនឱ្យ​មាន​ការ​វាយ​តម្លៃ​ខ្លួន​ឯង​មួយ​នូវ​រាល់​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប្រៀបធៀប​នឹង​ស្ថាប័ន​ដទៃ​ទៀត​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ដូច​គ្នា ។ គោល​បំណង​សំខាន់​គឺ​ដើម្បី​ពង្រឹង​គោល​ជំហរ​របស់​យើង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ព្រោះ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ភាគី​អន្តរជាតិ​កំពុង​តែ​កើន​ឡើង ក្នុង​ការ​ស្វែងរក​ទុន​មក​ផ្គត់ផ្គង់​សកម្មភាព​ផ្តល់​ប្រាក់​កម្ចី​របស់​យើង ជា​ពិសេស​មីក្រូ​ហិរញ្ញវត្ថុ ។ កត្តា​នេះ​បាន​ជំរុញឱ្យ​យើង​ដាច់​ខាត​ត្រូវ​ស្វែងរក​ចំណាត់ថ្នាក់​ណា​មួយ​ពី​ភ្នាក់ងារ​ធ្វើ​ចំណាត់​ថ្នាក់​ឥណទាន​កំពូល​ក្នុង​ពិភពលោក ហើយ​បន្ទាប់​ពី​បាន​ជួប​ប្រជុំ​យ៉ាង​ល្អិតល្អន់​ជា​បន្ត​បន្ទាប់​ជាមួយ​អ្នក​ទាំង​នោះ​រួច​មក យើង​ក៏សម្រេច​ជ្រើសរើស​យក Moody's Investors Services ដែល​គិតថា​ជា​អ្នក​សក្តិសម​ជាង​គេ​ក្នុង​ការ​ធ្វើ​ចំណាត់​ថ្នាក់​នេះ ។ ពួក​គេ​មិន​ត្រឹម​តែ​បំពេញ​បាន​តាម​គ្រប់​លក្ខខណ្ឌ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ពន្យល់​បង្ហាញ​យ៉ាង​ច្បាស់លាស់​អំពី​ប្រវត្តិ និង​បរិយាកាស​ដែល​យើង​កំពុង​ប្រតិបត្តិការ​ទៀត​ផង ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៤៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖