www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​បើក​ការិយាល័យ​ស្រុក​ស្ទឹងត្រែង

ពិធី​សម្ពោធ​បើក​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ការិយាល័យ​ស្រុក​ស្ទឹងត្រែង

ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៥

លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​ប្រារព្ឋ​ពិធី​សម្ពោធ​បើក​ការិយាល័យ​ស្រុក​ស្ទឹងត្រែង​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៥ ក្រោម​អធិបតីភាព​ដ៏ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម​អភិបាល​រង​ទី​២ ខេត្ត​ស្ទឹងត្រែង ។ លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​សំដែង​គារវកិច្ច​ចំពោះ​ឯកឧត្តម លោក​ជំទាវ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ក្រុម​ប្រឹក្សា​ភិបាល លោក-លោក​ស្រី ភ្ញៀវ​ជាតិ​និង​អន្តរជាតិ និង សហការី ទាំង​អស់ ដែល​បាន​ចំណាយ​ពេល​យ៉ាង​មមាញឹក ចូល​រួម​ក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​នេះ ។

លោក អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ថា "ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បាន​ទទួល​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​បម្រើ​សេវា​ធនាគារ តាំង​ពី​ឆ្នាំ​២០០៣ ដោយ​មាន​ភាគហ៊ុនិក​បរទេស ដែល​មាន​កំលាំង​ហិរញ្ញវត្ថុ​រឹង​មាំ​បួន រួម​មាន IFC, DEG, FMO និង Triodos និង ភាគហ៊ុនិក​ក្នុង​ស្រុក​ដែល​មាន​កំលាំង​ហិរញ្ញវត្ថុ​រឹង​មាំ​ពីរ រួមមាន ACLEDA NGO និង ASA ។ បច្ចុប្បន្ន​នេះ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ជា​ធនាគារ​ដែល​មាន​បណ្ដាញ​ការិយាល័យ​បម្រើ​អតិថិជន​ច្រើន​ជាង​គេ​បំផុត រហូត​ដល់​ចំនួន ១៣៦​ការិយាល័យ និង​មាន​បុគ្គលិក​បម្រើ​ការងារ​សរុប​ចំនួន ២.៣៦២​នាក់ នៅ​ក្នុង​ខេត្ត-​រាជធានី​ចំនួន​២២ នៃ​ខេត្ត-​រាជធានី​ចំនួន​២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ធនាគារ​ដែល​មាន​បំពាក់​ប្រព័ន្ធ​ធនាគារ Online ទំនើប និង​ប្រកប​ដោយ​សុវត្ថិភាព​បំផុត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ប្រព័ន្ធ​នេះ ធានា​បាន​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ និង​មាន​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ និង​ជឿ​ជាក់ ។ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី មាន​យុទ្ឋសាស្ត្រ​ពង្រីក​ប្រតិបត្តិការ និង ការ​បម្រើ​សេវា​ដល់​អតិថិជន និង សាធារណជន ដល់​គ្រប់​មជ្ឈដ្ឋាន​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ទាំង​មូល ជា​ពិសេស​នឹង​ធ្វើឱ្យ​ប្រតិបត្តិការ​ធនាគារ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដំណើរ​ការ​ពេញ​លេញ ដូច​បណ្ដា​សាខា​ខេត្ត-​រាជធានី​ដទៃ​ទៀត​ដែរ" ។

ឯកឧត្តម វ៉ា វុត្ថារ៉ា អភិបាលរង​ទី​២ ខេត្ត​ស្ទឹងត្រែង
ឯកឧត្តម វ៉ា វុត្ថារ៉ា អភិបាលរង​ទី​២ ខេត្ត​ស្ទឹងត្រែង

ក្នុង​ឱកាស​នោះ ឯកឧត្តម វ៉ា វុត្ថារ៉ា អភិបាលរង​ទី​២ ខេត្ត​ស្ទឹងត្រែង ក៏​បាន​អញ្ជើញ​ឡើង​ថ្លែង​សន្ទរកថា​ទៅ​កាន់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំង​អស់​ដែល​បាន​ចូល​រួម​ដោយ​មាន​ខ្លឹម​សារ​ថា "ក្នុង​នាម​រូប​ខ្ញុំ​ផ្ទាល់ តំណាងឱ្យ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ក៏​ដូច​ជា​រាជរដ្ឋាភិបាល​កម្ពុជា សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ស្វាគមន៍​នូវ​វត្តមាន​របស់​ធនាគារ​អេស៊ីលីដា​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង​នេះ ។ ខ្ញុំ​គិត​ថា វត្តមាន​របស់​ធនាគារ​អេស៊ីលីដា ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ​នៅ​ក្នុង​ខេត្ត​ទាំង​មូល ប្រើប្រាស់​ផលិតផល​និង​សេវា​កម្ម​ធនាគារ សម្រាប់​ជា​មធ្យោបាយ​ក្នុង​កិច្ចការ​ជំនួញ​របស់​ខ្លួន ធ្វើ​ជា​ទី​កន្លែង​សម្រាប់​រក​ប្រភព​ទុន​បន្ថែម ផ្ទេរ​មូលនិធិ និង​រក្សា​ប្រាក់​កាស ។ តាំង​នាមឱ្យ​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែល​បាន​ពង្រីក​នូវ​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ខេត្ត​ស្ទឹងត្រែង ដែល​នឹង​បង្កឱ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់ និង​គ្រប់​តំបន់ ប្រើប្រាស់​សេវា​កម្ម​ធនាគារ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក" ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៣៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖