www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសម្ពោធ​សៀវភៅ 'នៅ​ពេល​ដែល​គ្មាន​លុយ...' នៅ​ទីក្រុង​ញូវយ៉ក

ពិធី​សម្ពោធ​សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" នៅ​ទីក្រុង​ញូវយ៉ក

ថ្ងៃ​ទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០០៥

បណ្ឌិត Pieter Kooi សមាជិក​គណៈកម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ធនាគារ​អេស៊ីលីដា និង​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា
បណ្ឌិត Pieter Kooi សមាជិក​គណៈកម្មាធិការ​ក្រុមប្រឹក្សា​ភិបាល ធនាគារ​អេស៊ីលីដា និង​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា
សូម​គោរព​ភ្ញៀវ​កិត្តិយស ព្រះ​អង្គ​ម្ចាស់ ព្រះ​អង្គ​ម្ចាស់​ក្សត្រី លោក លោក​ស្រី ប្រិយ​មិត្ត មិត្ត​សំលាញ់ និង​មិត្ត​រួម​ការងារ​ទាំង​អស់ ។

ថ្ងៃ​នេះ​ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាង​ក្រៃ​លែង ដែល​បាន​ចូល​រួម​ជា​មួយ​លោក-អ្នក​ក្នុង​ពិធី​បើក​សម្ពោធ​សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់​កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" (When There Was No Money: Building ACLEDA Bank in Cambodia’s Evolving Financial Sector) ។

លោក-អ្នក​ប្រហែល​ជា​គិត​ថា នេះ​ជា​ចំណង​ជើង​ចម្លែក​មួយ​របស់​សៀវភៅ ដែល​សរសេរ​អំពី​មីក្រូ​ហិរញ្ញវត្ថុ និង​ការ​បង្កើត​ធនាគារ​មួយ ។ ប៉ុន្តែ កាល​ពី​ជាង​មួយ​ទសវត្សរ៍ មុន​ពេល​អេស៊ីលីដា​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩២ ប្រទេស​កម្ពុជា​មិន​មាន​រូបិយវត្ថុ​ជាតិ​ទេ គឺ​មិន​មាន​លុយ ។ រូបិយវត្ថុ​ត្រូវ​បាន​ដាក់​នៅ​ក្រៅ​ច្បាប់​នៅ​ឆ្នាំ​១៩៧៥ ហើយ​យើង​បន្ត​គ្មាន​លុយ​រហូត​ដល់​ឆ្នាំ​១៩៨០ ។ បទពិសោធន៍​របស់​យើង​នៅ​ក្នុង​ការ​កសាង​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​តូច​បំផុត និង ការ​បង្កើត​ធនាគារ​មួយ​ដែល​បម្រើ​ផលប្រយោជន៍​ដល់​សហគ្រាស​ទាំង​អស់​នោះ គឺ​មាន​នៅ​ក្នុង​ប្រធានបទ​របស់​សៀវភៅ​នេះ ។

សព្វ​ថ្ងៃ​ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ដែល​មាន​បណ្ដាញ​សាខា​ធំ​បំផុត​នៅ​ក្នុង​ប្រទេស និង​ជា​ធនាគារ​ដែល​ធំ​ជាង​គេ​លំដាប់​ទី​ពីរ ។ យើង​មាន​អតិថិជន​ឥណទាន​សកម្ម​ជិត ១៣៦.៧៨៦​នាក់ ជិត​៧០​ភាគរយ​ជា​ស្ត្រី និង ឥឡូវ​មាន​សមតុល្យ​ឥណទាន​សរុប​ចំនួន ៨៩,៧​លាន​ដុល្លារ​អាមេរិក ។ ធនាគារ​អេស៊ីលីដា​បាន​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សេវា​បញ្ញើ-សន្សំ​ទៅ​ដល់​ស្រទាប់​ប្រជាជន​សាមញ្ញ នៅ​តាម​តំបន់​ជន​បទ និង​ទី​ក្រុង តាម​រយៈ​បណ្ដាញ​ការិយាល័យ​របស់​យើង ដែល​មាន​ចំនួន ១៣៧​ការិយាល័យ ស្ថិត​ក្នុង ២២​ខេត្ត-​រាជធានី ក្នុង​ចំណោម​ខេត្ត-​រាជធានី​ទាំង ២៤ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ សព្វថ្ងៃនេះមានអតិថិជនដាក់ប្រាក់សន្សំតូចៗ ចំនួន ៨៣.៧៦៤នាក់ ដែលគាត់ មិនធ្លាប់បានប្រើសេវាធនាគារពីមុនមក បានយកប្រាក់របស់គាត់មកដាក់ផ្ញើនៅធនាគារអេស៊ីលីដា ។ ចំនួនទឹកប្រាក់បញ្ញើនៅធនាគារអេស៊ីលីដា បានកើនឡើងស្ទើរពីចំណុចសូន្យកាលពីបួនឆ្នាំមុន មកដល់ជិត ៦១លានដុល្លារអាមេរិក នាពេលបច្ចុប្បន្ននេះ ។

សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា"
សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា"

ខ្ញុំ​សូម​ជម្រាប​ជូន​លោក-អ្នក​នូវ​ហេតុផល​ខ្លះៗ ដែល​យើង​ខ្ញុំ​ចង់​ចែក​រំលែក​នូវ​បទពិសោធន៍​របស់​យើង តាម​រយៈ​សៀវភៅ​នេះ ។ បទពិសោធន៍​របស់​យើង​ប្រហែល​ជា​មាន​ភាព​ទាក់​ទាញ​ជាង​អង្គការ​មីក្រូ​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ប៉ុន្តែ​អង្គការ​នីមួយៗ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​របស់​គេ និង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ទៅ​តាម​មធ្យោបាយ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ។

យើង​ចង់ចែក​រំលែក​នូវ​រឿង​រ៉ាវ​របស់​អេស៊ីលីដា តាម​រយៈ​មូលហេតុ​ពីរ ៖

វា​គឺ​ជា​ការ​ពិត​ណាស់​ដែល​ថា​យើង​មិន​អាច​មាន​ចម្លើយ​ចំពោះ​គ្រប់​បញ្ហា​នោះ​ទេ ក៏​ប៉ុន្តែ​យើង​បាន​ដឹង​ខ្លះៗ​ដែរ ។ យើង​សង្ឈឹម​ថា​អង្គភាព​ដទៃ​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​យើង ដូច​មេរៀន​ដែល​យើង​ធ្លាប់​ទទួល​បាន​កន្លង​មក​ពី​អង្គភាព​ផ្សេងៗ​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង ។

លោក អ៊ិន ចាន់នី និង អ្នកស្រី Heather Clark ចុះ​ហត្ថលេខា​លើ​សៀវភៅ
លោក អ៊ិន ចាន់នី និង អ្នកស្រី Heather Clark ចុះ​ហត្ថលេខា​លើ​សៀវភៅ

ហើយ​ខ្ញុំ​ក៏​ចង់​ជម្រាប​ជូន​លោក-អ្នក​ផង​ដែរ នូវ​មូលហេតុ​អ្វី​ដែល​យើង​ចង់ឱ្យ​អ្នក​ស្រី Heather Clark ជា​អ្នក​សរសេរ​សៀវភៅ​នេះ​ឡើង ។ អ្នក​ស្រី​មាន​បទពិសោធន៍​យ៉ាង​ទូលំ​ទូលាយ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​បាន​ជួប​ប្រទះ​នូវ​លទ្ធផល​ជា​ច្រើន​ប្រទេស​មក​ហើយ ។ យើង​បាន​ដឹង​ថា អ្នក​ស្រី​អាច​រៀប​ចំ​បញ្ចូល​គ្នា​នូវ​បទពិសោធន៍​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​ផ្នែក​អប់រំ​ដែល​អ្នក​ស្រី​មាន​នៅ​ក្នុង​វិស័យ​នេះ​ផង​ដែរ ។ យើង​ចង់​ប្រៀប​ធៀប​ពី​ការ​ពិត​នៃ​បទពិសោធន៍​របស់​យើង ជាមួយ​នឹង​បទពិសោធន៍​ល្អៗ​របស់​មីក្រូ​ហិរញ្ញវត្ថុ​លើ​ពិភពលោក ហើយ​នេះ​ជា​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​មួយ​នេះ ។

មិន​តែ​ប៉ុណ្ណោះ អ្នក​នឹង​អាច​រក​ឃើញ​អ្វីៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​នោះ អ្នក​នឹង​អាច​ស្វែងរក​ប្រវត្តិ​របស់​ធនាគារ​អេស៊ីលីដា ដែល​ទាំង​នេះ​មិន​មែន​ជា​ផ្នែក​នៅ​ក្នុង​មេរៀន​នៅ​ក្នុង​សាលា​ទេ និង​មិន​ងាយ​នឹង​រក​បាន​ដូច​នៅ​ក្នុង​ក្រាហ្វ​នៃ​ការ​រីកចម្រើន​របស់​អង្គការ​ណា​មួយ​នោះ​ទេ ។ អ្នក​នឹង​អាច​ស្វែងរក​រឿង​រ៉ាវ​របស់​អេស៊ីលីដា និង​អ្នក​ដែល​បាន​ទំនុក​បម្រុង​យើង​នៅ​ពេល​ដែល​យើង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ចម្បងៗ និង​គាំទ្រ​ទិស​ដៅ​របស់​យើង​ក្នុង​ការ​បង្កើត​ធនាគារ​មួយ​ដែល​មាន​តម្លៃ​សម្រាប់​សង្គម ។

នៅ​ក្នុង​ឱកាស​សប្បាយ​រីករាយ​នេះ ខ្ញុំ​សូម​អនុញ្ញាត​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ៖

នៅ​ចុង​បញ្ចប់​នៃ​ឆ្នាំ​អន្តរជាតិ​នៃ​មីក្រូ​ឥណទាន​របស់​អង្គការ​សហប្រជាជាតិ​នេះ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​ខ្លាំង​ថា អ្វី​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​២០​ឆ្នាំ​មុន​នេះ នឹង​ក្លាយ​ជា​គ្រឹះ​យ៉ាង​រឹងមាំ​សម្រាប់​ការ​រីកចម្រើន​ក្នុង​២០​ឆ្នាំ​ខាង​មុខ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ។

នៅ​អេស៊ីលីដា យើង​រីករាយ​នឹង​ផ្តល់​នូវ​បទពិសោធន៍​របស់​យើង ដើម្បី​ជួយ​ធ្វើឱ្យ​ទីផ្សារ​សេវា​ហិរញ្ញវត្ថុ ដំណើរ​ការ​កាន់​តែ​ល្អ​ឡើងៗ​សម្រាប់​ប្រជាជន​ដែល​ទន់​ខ្សោយ និង​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​នៅ​ក្នុង​តំបន់​និង​គ្រប់​ទី​កន្លែង ។

សូម​អរគុណ ។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨១៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖