www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសន្និសីទ​ស្តី​ពី​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា

សន្និសីទ​ស្តី​ពី​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា

ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៥

ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដល់ ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៥
នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់
រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា

អ្នក​រួម​សហប្រតិបត្តិការ ៖ កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP)
អ្នក​ឧបត្ថម្ភ​សំខាន់ ៖ KPMG, ធនាគារ​អេស៊ីលីដា ភីអិលស៊ី
អ្នក​រួម​ឧបត្ថម្ភ ៖ Northbridge Communities, British Gas, MobiTel, DFDL, RM Asia, Sciaroni & Associates, Comin Khmere, Cintri, SCA, Royal Haskoning, Moody's Investors Service

អំពី​ប្រទេស​កម្ពុជា

ដោយ​មាន​ទីតាំង​ស្ថិត​នៅ​តំបន់​យុទ្ឋសាស្ត្រ ចន្លោះ​តំបន់​រីកចម្រើន​ដ៏​សំខាន់​រវាង​ប្រទេស​ថៃ (ប៉ែក​ខាង​កើត​ក្បែរ​សមុទ្រ) និង​វៀតណាម (តំបន់​ទំនាប​ទន្លេ​មេគង្គ​និង​ទី​ក្រុង​ហូជីម៉ិញ) កម្ពុជា​គឺ​ជា​ប្រទេស​មួយ​សំបូរ​ដី​មាន​ជី​ជាតិ ប្រកប​ដោយ​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ ។ ថ្វី​បើ​ប្រទេស​កម្ពុជា​មាន​ប្រវត្តិសាស្ត្រ​ដ៏​តក់ស្លុត និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មិន​គ្រប់​គ្រាន់​ក៏​ដោយ ក៏​ផលិតផល​ក្នុង​ស្រុក​សរុប​ប្រចាំ​ឆ្នាំ​មាន​ការ​កើន​ឡើង (ក្រោយ​ពី​វិបត្តិ​សេដ្ឋកិច្ច ឆ្នាំ​១៩៩៩-២០០៤ យោង​ទៅ​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី) ដល់ ៦,៧% គឺ​ជាប់​ចំណាត់​ថ្នាក់​ទី​២ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​និង​អាស៊ី​ខាង​កើត បន្ទាប់​ពី​ប្រទេស​ចិន ។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មាន​ស្ថិរភាព និង​កំពុង​តែ​បន្ត​ដំណើរ​ការ​កំណែ​ទម្រង់​ខាង​វិស័យ​ពាណិជ្ជកម្ម ដែល​ក្នុង​នោះ​អ្នក​វិនិយោគ​ក្នុង​ស្រុក​និង​បរទេស​ទទួល​បាន​អត្ថប្រយោជន៍​ទូទៅ​ស្មើៗ​គ្នា ។ ក្នុង​សមាសភាព​ជា​សមាជិក​ថ្មី​បំផុត​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ប្រទេស​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​បើក​ចំហរ​នូវ​របប វិនិយោគ​និង​ពាណិជ្ជកម្ម​មួយ ទាំង​ក្នុង​ស្រុក​និង​នៅ​ក្រៅ​ប្រទេស ។ ប៉ុន្តែ "ឱកាស​វិនិយោគ​នៅ​កម្ពុជា" ដែល​កំពុង​តែ​ផ្តល់​ឱកាស​ដែល​ពុំធ្លាប់​មាន ដល់​វិនិយោគិន​សហគ្រាស​និង​ពាណិជ្ជករ​ជា​ច្រើន នៅ​មិន​ទាន់​ល្បីល្បាញ​ជា​អន្តរជាតិ​នៅ​ឡើយ​ទេ ។

អំពី​សន្និសីទ

"សន្និសីទ​ស្តីពី​ការ​វិនិយោគ ការ​ធ្វើ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ប្រទេស​កម្ពុជា" ត្រូវ​បាន​រៀបចំ​ឡើង​ជា​លើក​ទី​៤ ដោយ Dataconsult នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៦ ។ រាល់​សន្និសីទ​នីមួយៗ​តែង​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី សម្តេច​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​សេដ្ឋកិច្ច​សំខាន់ៗ អ្នក​ជំនួញ​ឈាន​មុខ​របស់​ជាតិ​និង​អន្តរជាតិ ដែល​មាន​វត្តមាន​ជា​មធ្យម​លើស​ពី ២០០​នាក់ ។ របៀប​វារៈ​របស់​សន្និសីទ​និយាយ​អំពី ការ​វិនិយោគ ពាណិជ្ជកម្ម​ក្នុង​ស្រុក​និង​ក្រៅ​ប្រទេស និង ទិដ្ឋភាព​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា ។

វត្តមាន​ក្នុង​សន្និសីទ​នេះ នឹង​ផ្តល់ឱ្យ​អ្នក​ចូល​រួម​នូវ​គុណប្រយោជន៍​ដូច​ខាង​ក្រោម ៖

អ្នក​ណា​ដែល​គួរ​ចូល​រួម

ចំណុច​ជួប​ប្រជុំ​គ្នា​រវាង​អ្នក​ធ្វើ​គោលការណ៍ និង ពាណិជ្ជកម្ម

សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន, ឯកឧត្តម សុខ អាន ឧបនាយក​រដ្ឋមន្ត្រី, ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង ឯកឧត្តម គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់​ថា​នឹង​ដឹកនាំ​ក្រុម​ការងារ​កំពូលៗ​របស់​ក្រសួង​និង​រដ្ឋាភិបាល ដោយ​មាន​ការ​ចូលរួម​ដោយ​ក្រុម​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​មុខ​ជំនួញ និង អ្នក​យុទ្ឋសាស្ត្រ​កម្ពុជា​និង​បរទេស ។

អង្គការ​សហប្រតិបត្តិការ​មួយ​ចំនួន​រួម​មាន ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​និង​អាស៊ាន សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧស្សាហកម្ម​មក​ពី​ប្រទេស​កម្ពុជា ម៉ាឡេស៊ី សឹង្ហបូរី ថៃ វៀតណាម និង​ប្រទេស​ផ្សេងៗ​ទៀត ។

របៀប​វារៈ​លម្អិត

នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០០៥

០៨:០០-០៩:៣០ ចុះ​ឈ្មោះ និង​សំណេះ​សំណាល​គ្នា
០៩:៣០-១១:០០ ស្ថាបនា​កម្ពុជា​ថ្មី ៖ សមិទ្ឋផល និង​ការ​ប្តេជ្ញា​ចិត្ត​ផ្សេងៗ
(ដោយ​សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា)
១១:១៥-១២:១៥ ទស្សន​វិស័យ​សេដ្ឋកិច្ច​និង​វិនិយោគ
(ឯកឧត្តម គាត ឈន់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ)
១៣:៣០-១៤:៣០ ពី AFTA ទៅ WTO ៖ ឱកាស និង​ការ​ប្រកួត​ប្រជែង
(ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម)
១៤:៣០-១៥:៣០ ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​វិស័យ​ឧស្សាហកម្ម
(ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន)
១៦:០០-១៧:០០ វិស័យ​ធនាគារ​សម្រាប់​ពាណិជ្ជកម្ម
(ធនាគារ​ជាតិ​នៃ​កម្ពុជា និង ភ្នាក់ងារ​ធនាគារ)
១៧:០០-១៨:០០ តំបន់​សេដ្ឋកិច្ច​និង​នីហរណកម្ម​ពិសេសៗ ៖ កសាង​គ្រឹះឧស្សាហកម្ម​មួយ​ដែល​មាន​ទំនោរ​ទៅ​រក​សហគមន៍ សម្រាប់​កម្ពុជា
១៨:៣០-២០:៣០ ពិធី​ទទួល​ទាន​ស្រា Cocktail
(រៀបចំ​ដោយ ស្ថានទូត​អាមេរិក, សហគមន៍ Northbridge និង Amcam/សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា)

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៥

០៩:០០-០៩:៤៥ របៀបវារៈ​នៃ​ការ​កែ​ទម្រង់ ៖ តើ​វា​មាន​សារៈ​សំខាន់​បែប​ណា​សម្រាប់​ពាណិជ្ជកម្ម
(ថ្លែង​ដោយ​ទេសរដ្ឋមន្ត្រី)
១០:០០-១១:១៥ បរិយាយ​លម្អិត ៖ ផ្នែក "A"
  1. ធនាគារ ធានារ៉ាប់រង និង​សេវាហិរញ្ញវត្ថុ
  2. ដំណើរការ​នាំ​ចេញ និង​ការ​សម្រុះសម្រួល​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ
  3. ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ និង គមនាគមន៍
  4. ឋាមពល ប្រេង និង ឧស្ម័ន
  5. ទីផ្សារ​ផលិតផល​ប្រើប្រាស់​ក្នុង​ស្រុក និង ផ្នែក​លក់​រាយ
១១:១៥-១២:៣០ ផ្នែក "B"
  1. កសិឧស្សាហកម្ម ផលិតកម្ម និង​ការអភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​និង​ខ្នាត​មធ្យម
  2. វិស័យ​ទេសចរណ៍ សណ្ឋាគារ និង សេវា​ធ្វើ​ដំណើរ
  3. ច្បាប់ ពន្ធ និង អភិបាលកិច្ច​ល្អ
  4. ការ​ប្រកួត​ប្រជែង​ផ្នែក​ធនធាន​មនុស្ស ៖ ការ​អប់រំ និង​ការ​បម្រើ​ការងារ
  5. អចលទ្រព្យ សំណង់ និង ការអភិវឌ្ឍ​តាម​ទីជនបទ
១២:៣០-១៤:០០ សេចក្តី​សន្និដ្ឋាន
(ពិភាក្សា​ពេល​អាហារ​ថ្ងៃត្រង់ ជា​មួយ​ឯកឧត្តម ចម ប្រសិទ្ឋ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម)

តម្លៃ​សម្រាប់​ការ​ចូល​រួម

តម្លៃ​ស្តង់ដា ៖ ១៩៥ដុល្លារ​អាមេរិក ក្នុង​មួយ​នាក់
តម្លៃ​ពិសេស​សម្រាប់​សមាជិក​នៃ​អង្គការ​សហប្រតិបត្តិការ ៖ ១៧៥​ដុល្លារអាមេរិក ក្នុងមួយនាក់
តម្លៃ​ខាង​លើ​ត្រូវ​បង់​ទៅ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក David King, KPMG Camboida Ltd., ផ្ទះលេខ​២ ផ្លូវលេខ​២០៨ ភ្នំពេញ ។
ទូរស័ព្ទ ៖ (៨៥៥)-២៣-២១៦ ៨៩៩
ទូរសារ ៖ (៨៥៥)-២៣-២១៦ ៤០៥
អ៊ីម៉ែល ៖

ការ​រៀបចំ​ជា​ពិសេស​របស់​សណ្ឋាគារ (រាប់​បញ្ចូល​អាហារ​ពេល​ព្រឹក)

សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ (ភ្នំពេញ)
ទូរស័ព្ទ ៖ (៨៥៥)-២៣-៩៨១ ៨៨៨
អ៊ីម៉ែល ៖
វេបសាយ ៖ www.raffles.com
តម្លៃ​បន្ទប់​សម្រាប់​១​នាក់ ៨៩,៧៥​ដុល្លារ​អាមេរិក សម្រាប់​២​នាក់ ៩៩​ដុល្លារ​អាមេរិក (State room)

សណ្ឋាគារ​សាន់វ៉េ (ភ្នំពេញ)
ទូរស័ព្ទ ៖ (៨៥៥)-២៣-៤៣០ ៣៣៣
អ៊ីម៉ែល ៖
វេបសាយ ៖ www.sunway.com.kh
តម្លៃ​បន្ទប់​សម្រាប់​១​នាក់ ៧០​ដុល្លារ​អាមេរិក សម្រាប់​២​នាក់ ៨០​ដុល្លារ​អាមេរិក (Deluxe room)

សណ្ឋាគារ​ភ្នំពេញ (ភ្នំពេញ)
ទូរស័ព្ទ ៖ (៨៥៥)-២៣-៩៩១ ៨៦៨
អ៊ីម៉ែល ៖
វេបសាយ ៖ www.phnompenhhotel.com
តម្លៃ​បន្ទប់​សម្រាប់​១​នាក់ ៥៥​ដុល្លារ​អាមេរិក សម្រាប់​២​នាក់ ៦០​ដុល្លារ​អាមេរិក (Superior room)

សណ្ឋាគារ​ហូលីដេវីឡា
ទូរស័ព្ទ ៖ (៨៥៥)-២៣-៩៩០ ៨៨៨
អ៊ីម៉ែល ៖
វេបសាយ ៖ www.holidayvilla.com.my
តម្លៃ​បន្ទប់​សម្រាប់​១​នាក់ ឬ​២​នាក់ ៤០​ដុល្លារ​អាមេរិក (Superior room) ៦០​ដុល្លារ​អាមេរិក (Suite room)

សម្រាប់​ការ​កក់​សណ្ឋាគារ លោក-អ្នក​ត្រូវ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​សណ្ឋាគារ​ដែល​លោក-អ្នក​ជ្រើស​រើស ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង​លោក David King សមាគមពាណិជ្ជកម្មអន្តរជាតិ c/o KPMG, ផ្ទះលេខ២ ផ្លូវលេខ២០៨ ភ្នំពេញ ។
ទូរស័ព្ទ ៖ (៨៥៥)-២៣-២១៦ ៨៩៩
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១០៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖