www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ 'នៅ​ពេល​ដែល​គ្មាន​លុយ...' នៅ​រាជធានី​ភ្នំពេញ

ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់​កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" នៅ​រាជធានី​ភ្នំពេញ

ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៥

លោក អ៊ិន ចាន់នី និង អ្នកស្រី Heather A. Clark ចុះ​ហត្ថលេខា​លើ​សៀវភៅ
លោក អ៊ិន ចាន់នី និង អ្នកស្រី Heather A. Clark ចុះ​ហត្ថលេខា​លើ​សៀវភៅ

ភ្នំពេញ, ព្រះរាជាណាចក្រ​កម្ពុជា, ពិធី​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សៀវភៅ "នៅ​ពេល​ដែល​គ្មាន​លុយ ៖ ការ​បង្កើត​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ដំណាក់កាល​វិវដ្ត​នៃ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា" នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ នៅ​សណ្ឋាគារ​ឡឺរ៉ូយ៉ាល់ ។ នៅ​ក្នុង​ឱកាស​នោះ លោក អ៊ិន ចាន់នី អគ្គនាយក លោក Pieter Kooi គណៈកម្មាធិការ​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី លោក Douglas Gardner អ្នក​តំណាង​ប្រទេស​នៃ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) និង អ្នក​ស្រី Heather A. Clark ជា​អ្នក​សរសេរ​សៀវភៅ​នេះ បាន​ឡើង​ថ្លែង​សន្ទរកថា​ជូន​ដល់​ភ្ញៀវ​កិត្តិយស​ទាំង​អស់ ។

លោក អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​ថា អ្នក​រាល់​គ្នា​ប្រហែល​ជា​គិត​ថា នេះ​ជា​ចំណង​ជើង​ចម្លែក​មួយ​របស់​សៀវភៅ​ដែល​សរសេរ​អំពី​មីក្រូ​ហិរញ្ញវត្ថុ និង​ការ​បង្កើត​ធនាគារ​មួយ ។ ប៉ុន្តែ កាល​ពី​ជាង​មួយ​ទសវត្សរ៍ មុន​ពេល​អេស៊ីលីដា​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​១៩៩២ ប្រទេស​កម្ពុជា​មិន​មាន​រូបិយវត្ថុ​ជាតិ​ទេ គឺ​មិន​មាន​លុយ ។ គាត់​ក៏​បាន​បន្ថែម​ផង​ដែរ​ពី​មូលហេតុ​២​យ៉ាង ដែល​និយាយ​ពី​រឿងរ៉ាវ​របស់​ធនាគារ​អេស៊ីលីដា​នៅ​ក្នុង​សៀវភៅ​នេះ ។ មូល​ហេតុ​ទី​មួយ គឺ​ដើម្បីឱ្យ​បុគ្គលិក​ថ្មីៗ​របស់​អេស៊ីលីដា​ទាំង​អស់​អាច​ដឹង​ថា ធនាគារ​អេស៊ីលីដា​មាន​ប្រភព​មក​ពី​ណា ឫស​គល់​របស់​វា​គឺ​ជា​អ្វី និង​អ្វី​ដែល​មាន​សារៈ​សំខាន់​សម្រាប់​បង្កើត​អេស៊ីលីដា ។ មូល​ហេតុ​ទី​ពីរ គឺ​យើង​អាច​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​អ្នក​ដទៃ ។ ហើយ​គាត់​ក៏​បាន​ជម្រាប​ជូន​ផង​ដែរ នូវ​មូល​ហេតុ​ដែល​យើង​ចង់ឱ្យ​លោក​ស្រី Heather A. Clark សរសេរ​សៀវភៅ​នេះ​ឡើង និង​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ដល់​អ្នក​ជួយ​គ្រាំទ្រ និង​ភាគហ៊ុនិក​ទាំង​អស់ ដែល​បាន​ជួយ​ជ្រោម​ជ្រែង​អេស៊ីលីដា​រហូត​មក​ដល់​សព្វ​ថ្ងៃ ។

ភ្ញៀវជាតិ និង​អន្តរជាតិ នៅ​ក្នុង​ឱកាស​បើក​សម្ភោធ​សៀវភៅ
ភ្ញៀវជាតិ និង​អន្តរជាតិ នៅ​ក្នុង​ឱកាស​បើក​សម្ភោធ​សៀវភៅ

លោក Douglas Gardner បាន​មាន​ប្រសាសន៍​ថា គាត់​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​អេស៊ីលីដា​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ​នេះ និង​ទៅ​ទី​ណា​ក៏​ឃើញ​តែ​ការិយាល័យ​របស់​ធនាគារ​អេស៊ីលីដា ហើយ​គាត់​នឹង​ចាត់​ទុក​អេស៊ីលីដា សម្រាប់​ជា​បទពិសោធន៍​ទៅ​ប្រើ​នៅ​ប្រទេស​ផ្សេងៗ​ទៀត ។ ជា​ធម្មតា ប្រតិបត្តិការ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ គេ​មិន​គិត​តែ​លើ Transaction ទេ គឺ​គេ​គិត​ដល់​ការ​ពេញ​ចិត្ត​របស់​អតិថិជន​ថែម​ទៀត ។ ធនាគារ​អេស៊ីលីដា​បាន​ចាប់​ផ្តើម​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ដែល​ផ្តល់​តែ​សេវា​ឥណទាន រហូត​ដល់​ក្លាយ​ជា​ធនាគារ​ដែល​ធំ​ជាង​គេ​លំដាប់​ទី​២ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ទូលំ​ទូលាយ ។

អ្នក​ស្រី Heather A. Clark ក៏​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​រឿង​មួយ​ដែល​បង្ហាញ​អំពី​ដំណើរការ​នៅ​ក្នុង​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ ដែល​ចាប់​ផ្តើម​តាំង​ពី​គម្រោង​តូច​មួយ រហូត​ដល់​ក្លាយ​ជា​ស្ថាប័ន​មួយ​ដែល​គួរឱ្យ​កត់​សម្គាល់ និង​មាន​តម្លៃ​ជា​និរន្តរ៍​ចំពោះ​សង្គម ។ វា​ក៏​ជា​រឿង​មួយ​ដែល​បង្ហាញ​អំពី មនុស្ស ជំនឿ ក្តីស្រមៃ និង​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ពួក​គេ ព្រម​ទាំង​ការ​កំណត់​ដើម្បី​ធ្វើឱ្យ​ក្តី​ស្រមៃ​របស់​ពួក​គេ​ក្លាយ​ជា​ការ​ពិត ថ្វី​បើ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ដ៏​តិច​តួច​បំផុត​ក៏​ដោយ ។ រឿង​របស់​អេស៊ីលីដា​នេះ​ក៏​បង្ហាញ​ផង​ដែរ​ថា ការ​សហការ​ធ្វើ​ការងារ​រវាង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ជាមួយ​នឹង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​មាន​ឥទ្ឋិពល គឺ​ធ្វើឱ្យ​មាន​សក្តានុភាព​ខ្ពស់​ជាង​មុន ក្នុង​ការ​ជួយ​គាំទ្រ​ប្រជាជន​ក្រីក្រ និង​មាន​ឥទ្ឋិពល​ទៅ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.២៧២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖