www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextកិច្ច​ប្រជុំ​រំលឹក​ឡើង​វិញ​អំពី​ការ​ព្រមព្រៀង...

កិច្ច​ប្រជុំ​រំលឹក​ឡើង​វិញ​អំពី​ការ​ព្រមព្រៀង​រវាង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ នៃ​ធនាគារ អេស៊ីលីដា និង ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម

ទីក្រុង​ហូជីមិញ ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៦

រូបភាព​ថ្នាក់ដឹកនាំ ធនាគារ​អេស៊ីលីដា និង AGRIBANK
រូបភាព​ថ្នាក់ដឹកនាំ ធនាគារ​អេស៊ីលីដា និង AGRIBANK

នៅ​រសៀល​ថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ​២០០៦ គណៈប្រតិភូ​នៃ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា ដឹក​នាំ​ដោយ​លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បីថ្ងៃ​ទៅ​កាន់​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ។ កិច្ច​ប្រជុំ​ទាំងមូល​បាន​ចាប់​ផ្តើម​ឡើង​នៅ​វេលា​ម៉ោង ៨ព្រឹក ថ្ងៃ​ទី៣០ ខែ​មិថុនា រហូត​ដល់​រសៀល នៅ​ការិយាល័យ​តំបន់​របស់​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម ។ នៅ​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំ​នោះ គណៈប្រតិភូ​បាន​ផ្តោត​ទៅ​លើ (១) កិច្ចព្រមព្រៀង​ទ្វេភាគី​នៃ​ការ​ផ្សព្វផ្សាយ​រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ​កសិកម្ម​និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម (២) រំលឹក​ឡើង​វិញ​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង កិច្ចការ​ដែល​កើត​ចេញ​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង និង (៣) អនុសាសន៍​ទៅ​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង ។ ក្រោយ​ពី​ការពិភាក្សា​ប្រកប​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ​២០០៦ កិច្ចប្រជុំ​បាន​ធ្វើ​ការ​ព្រមព្រៀង​ទៅ​លើ​ចំណុច ៖

ដំណើរ​ចុះ​ទស្សនកិច្ច​តាម​សាខា បាន​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មិថុនា និង​ព្រឹក​ថ្ងៃ​ទី​០១ ខែ​កក្កដា ឆ្នាំ​២០០៦ ទៅ​កាន់​សាខា​ខេត្ត Sai Gon ខេត្ត​ Mac Thi Buoi ខេត្ត Quan ១០ និង​ខេត្ត Can Gio ។ គណៈប្រតិភូ​បាន​រៀន​សូត្រ​យ៉ាង​ច្រើន​ពី​កិច្ចប្រជុំទល់​មុខ​គ្នា និង​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​សាខា ដើម្បី​មើល​ពី​របៀប​ធ្វើ​ការទូទាត់​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ព្រមទាំង​ដំណើរ​ទស្សនា​តាម​បញ្ជរ និង​កិច្ចពិភាក្សា​អំពី​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់ និង​ប្រាក់​ដុង​ក្លែងក្លាយ ។ គណៈប្រតិភូ​ធនាគារ​អេស៊ីលីដា បាន​វិល​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​ទី០២ ខែ​កក្កដា ឆ្នាំ​២០០៦ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១២២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖