www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​អបអរសាទរ​ចំពោះ​ការ​បើក​ការិយាល័យ​ថ្មី

ពិធី​អបអរសាទរ​ចំពោះ​ការ​បើក​ការិយាល័យ​ថ្មី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០០៦

សាខា​ភ្នំពេញ​ថ្មី
សាខា​ភ្នំពេញ​ថ្មី

នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០០៦ វេលា​ម៉ោង ៤:៣០​នាទី​ល្ងាច នៅ​ការិយាល័យ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ​២៩ ផ្លូវលេខ​២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧មករា រាជធានី​ភ្នំពេញ ទល់​មុខ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​ការ​បើក​ការិយាល័យ​ថ្មី ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាតិ និង អន្តរជាតិ​ជា​ច្រើន ។ នៅ​ក្នុង​ពិធី​នោះ លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​មតិ​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ភ្ញៀវកិត្តិយស​ទាំង​អស់ និង​មាន​ចំណាប់​អារម្មណ៍​ពី​ការ​បើក​ការិយាល័យ​ថ្មី​នេះ​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ការិយាល័យ​ថ្មី​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ចំ​ទី​ប្រជុំជន និង​ធំ​ទូលាយ​ជាង​កន្លែង​មុន នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួក​គាត់ ។ ជាមួយ​នឹង​ការិយាល័យ​ថ្មី​នេះ អតិថិជន​កាន់​តែ​មាន​ភាព​ជឿជាក់​មក​លើ​ធនាគារ​អេស៊ីលីដា​ថែម​ទៀត ជា​ពិសេស​នៅ​ចុង​ឆ្នាំ​២០០៦ នេះ ធនាគារ​អេស៊ីលីដា​នឹង​មាន​បម្រើ​សេវា Electronic Banking ជូន​ដល់​អតិថិជន ក្នុង​ការ​ដក​ប្រាក់​ជាមួយ​នឹង​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (ATM) បម្រើ​សេវាកម្ម​ពេញ ២៤​ម៉ោង សម្រាប់ឱ្យ​អតិថិជន​អាច​ដក​ប្រាក់​បាន​គ្រប់​ពេល​វេលា ទោះ​ថ្ងៃ​ឈប់​សម្រាក​ក៏​ដោយ ។

ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ នៅ​ក្នុង​ពិធី
ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ នៅ​ក្នុង​ពិធី

គិត​ត្រឹម​ចុង​ខែ​ឧសភា ឆ្នាំ​២០០៦ នេះ ធនាគារ​អេស៊ីលីដា មាន​សមតុល្យ​ឥណទាន​សរុប​ចំនួន ១១៧​លាន​ដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ខ្ចី​ឥណទាន​ចំនួន ១៤៣.៤៣២​នាក់ ក្នុង​នោះ​អតិថិជន​ជំនួញ​ខ្នាត​តូច​បំផុត ចំនួន ៩៦.៣០១​នាក់ អតិថិជន​ជំនួញ​ខ្នាត​តូច ចំនួន ៤០.៥៩១​នាក់ និង​អតិថិជន​ខ្នាត​មធ្យម ចំនួន ១.៩៤៦​នាក់ និង ប្រាក់​បញ្ញើ-សន្សំ​របស់​ធនាគារ​អេស៊ីលីដា មាន​ចំនួន ៨៦​លាន​ដុល្លារ​អាមេរិក ត្រូវ​នឹង ១១០.៣៨៥​គណនី ។ ការ​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ធនាគារ​អេស៊ីលីដា គឺ​មាន​ន័យ​ថា លោក-អ្នក​បាន​វិនិយោគ​ផ្ទាល់​ជាមួយ​នឹង​ពាណិជ្ជកម្ម​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ប្រាក់​ដែល​លោក-អ្នក​ដាក់​បញ្ញើ-សន្សំ​ជា​មួយ​ធនាគារ​អេស៊ីលីដា គឺ​កំពុង​ត្រូវ​បាន​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​ក៏​បាន​បន្ត​ទៀត​ថា ធនាគារ​អេស៊ីលីដា​ខិតខំ​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​របស់​ខ្លួនឱ្យ​ចូល​កាន់​តែ​ជិត​អតិថិជន និង​ប្រជាជន​ដែល​នៅ​តាម​តំបន់​ដែល​មិន​ទាន់​មាន​ប្រតិបត្តិការ​ធនាគារ​ពី​មុន​មក ជាក់​ស្តែង​គឺ​នៅ​ពេល​ថ្មីៗ​នេះ ធនាគារ​អេស៊ីលីដា បាន​ពង្រីក​បណ្ដាញ​ប្រតិបត្តិការ​ទៅ​ដល់​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដែល​ធ្វើឱ្យ​ធនាគារ​អាច​បម្រើ​សេវាកម្ម​បាន​គ្រប់​ខេត្ត-​រាជធានី​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​បណ្ដាញ​ប្រតិបត្តិការ ដែល​មាន​ចំនួន ១៤៦​ការិយាល័យ ។ សំណង់​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ធនាគារ​អេស៊ីលីដា ដែល​ស្ថិត​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស នឹង​សាង​សង់​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០០៦ នេះ បង្ហាញឱ្យ​ឃើញ​ច្បាស់​ពី​ជោគជ័យ និង​ភាពជឿជាក់​របស់​ធនាគារ​អេស៊ីលីដា មក​លើ​ប្រទេស​កម្ពុជា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៤៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖