www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextឧត្តមភាព​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ឧត្តមភាព​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី០៤ ខែ​កក្កដា ឆ្នាំ​២០០៦

លោក អ៊ិន ចាន់នី ក្នុង​ពិធី​ចម្រើន​មង្គល​សិរីសួស្តី​អគារ​ការិយាល័យ​កណ្តាល​ថ្មី
លោក អ៊ិន ចាន់នី ក្នុង​ពិធី​ចម្រើន​មង្គល​សិរីសួស្តី​អគារ​ការិយាល័យ​កណ្តាល​ថ្មី

សំណង់​អគារ​ថ្មី​មួយ បាន​បង្ហាញ​រូបរាង​យ៉ាង​សង្ហា​ទាន់​សម័យ នៅ​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស នោះ​គឺ​ជា​អគារ​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា ដែល​បាន​សាង​សង់​ឡើង​តាម​បច្ចេកទេស​ស្ថាបត្យកម្ម​ទំនើប មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះចក ។ ស្រប​តាម​ទំនៀម​ទំលាប់​ខ្មែរ ពិធី​ចម្រើន​មង្គល​សិរីសួស្តី​អគារ​ថ្មី​នេះ ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា ដើម្បី​សំដែង​នូវ​ការ​អបអរ​ចំពោះ​ការ​ប្រក់​ដំបូលអគារ និង​បួង​សួង​សុំឱ្យ​មាន​សុខភាព​ល្អ សំណាង​ល្អ និង​សេចក្តី​សុខ​សុភមង្គល ចម្រើន​រុងរឿង កើត​មាន​ចំពោះ​អតិថិជន ក៏​ដូច​ជា​កម្មករ​និយោជិត​ទាំង​អស់​របស់​ធនាគារ ។

ការិយាល័យ​កណ្តាល​ថ្មី​នេះ មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ទំហំ ៦.៨០០​ម៉ែត្រ​ការ៉េ ដែល​ក្នុង​នោះ​រួម​មាន​សាល​ដ៏​ធំ​មួយ​សម្រាប់​ទទួល​អតិថិជន​ទូទៅ ទំហំ​ជាង ៥០០​ម៉ែត្រ​ការ៉េ ។ នៅ​ផ្នែក​ខាង​ក្រោយ​អគារ​មាន​ចំណត​រថយន្ត​ដាច់​ដោយ​ឡែក​ដ៏​ធំ​ទូលាយ ដែល​អាច​ចត​រថយន្ត​បាន​ច្រើន​ជាង ១៦៨​គ្រឿង និង​មាន​ចំណត​បម្រុង​សម្រាប់​អតិថិជន​ដែល​កាន់​សាច់​ប្រាក់​ច្រើន​ផង​ដែរ ។ អគារ​ការិយាល័យ​ដ៏​ធំ​នេះ​បាន​គូរ​ប្លង់​ដោយ​ក្រុមហ៊ុន​ល្បី​ឈ្មោះ​របស់​ប្រទេស​ហុល្លង់ដ៍ និង​ថៃ ឈ្មោះ Royal Haskoning / Chuchawal-de Weger ស្រប​តាម​បទដ្ឋាន​អន្តរជាតិ ដោយ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​បញ្ហា​សន្តិសុខ កំណារពារ​អគ្គីភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ក្នុង​ការងារ ។ ធនាគារ​នឹង​រៀប​ចំ​ជា​ពិសេស​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​ជន​ពិការ និង​រៀប​ចំឱ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​សេវា​ប្តូរ​ប្រាក់ ការ​ផ្ទេរ​ប្រាក់​តាម​រយៈ Western Union ព្រម​ទាំង​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ (ATM) បម្រើ​សេវាកម្ម​ពេញ ២៤​ម៉ោង​ទៀត​ផង ។

លោក អ៊ិន ចាន់នី អគ្គនាយក ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​ថា "ពិធី​នេះ​ជា​សញ្ញា​បង្ហាញឱ្យ​ឃើញ​នូវ​ជោគជ័យ​ថ្មី​មួយ​ទៀត​សម្រាប់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​ដ៏​ពិសេស​នេះ វា​គឺ​ជា​ឆ្នាំ​ដែល​ធនាគារ​បាន​បើក​ការិយាល័យ​នៅ​ក្នុង​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ដែល​ធ្វើឱ្យ​យើង​អាច​បម្រើ​សេវាកម្ម​ធនាគារ​បាន​គ្រប់​ខេត្ត-​រាជធានី​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​របស់​ធនាគារ ដែល​សព្វ​ថ្ងៃ​នេះ​មាន​ចំនួន ១៤៦​ការិយាល័យ ។ ការ​វិនិយោគ​របស់​យើង​ទៅ​លើ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​នេះ បង្ហាញឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ភាព​ជឿជាក់​របស់​យើង​ចំពោះ​ប្រទេស​កម្ពុជា និង​ការ​ប្តេជ្ញា​របស់​យើង​ចំពោះ​អតិថិជន​ទាំង​អស់ ដែល​បាន​ផ្តល់​នូវ​ការ​ជឿ​ជាក់​មក​លើ​ធនាគារ​អេស៊ីលីដា ដែល​សព្វ​ថ្ងៃ​មាន​ចំនួន ២៥០.០០០​នាក់" ។

លោក​អគ្គនាយក​បាន​ថ្លែង​បន្ថែម​ថា "យើង​រង់​ចាំ​ស្វាគមន៍​ដោយ​ក្តី​សោមនស្ស​រីករាយ ចំពោះ​អតិថិជន​ទាំង​អស់ និង​សាធារណជន​គ្រប់​មជ្ឈដ្ឋាន នៅ​ពេល​យើង​ផ្លាស់​ប្តូរ​ទីតាំង​ទៅ​អគារ​ការិយាល័យ​ថ្មី​នៅ​ចុង​ឆ្នាំ​នេះ ហើយ​យើង​នឹង​បង្កើន​កម្រិត​ស្តង់ដារ​ថ្មី លើ​ការ​បម្រើ​សេវាកម្ម​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា" ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៤៣២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖