www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​សមិទ្ធកម្ម ពី​ធនាគារ​ស្តាន់ដាឆាតទើរែត

ធនាគារ​អេស៊ីលីដា ទទួល​វិញ្ញាបនបត្រ​សមិទ្ធកម្ម ពី​ធនាគារ​ស្តាន់ដាឆាតទើរែត

ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០០៧

វិញ្ញាបនបត្រ​សមិទ្ធកម្ម ពី​ធនាគារ​ស្តាន់ដាឆាតទើរែត
វិញ្ញាបនបត្រ​សមិទ្ធកម្ម ពី​ធនាគារ​ស្តាន់ដាឆាតទើរែត

នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០០៧ នា​រាជធានី​ភ្នំពេញ, ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​វិញ្ញាបនបត្រ​សមិទ្ធកម្ម ពី​ធនាគារ​ស្តាន់ដាឆាតទើរែត នៅ​ទីក្រុងញូយ៉ក សម្រាប់​គុណភាព​ដ៏​ឆ្នើម​នៃ​សេវា​ទូទាត់ និង​កម្រិត​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ នៅ​ឆ្នាំ​២០០៦ ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​យ៉ាង​ឧត្តុងឧត្តម​ដោយ Ken A. Stratton ប្រធាន​ប្រតិបត្តិការ​ធនាគារ​ប្រចាំ​តំបន់ និង Dulce Laranjeira នាយក​ប្រតិបត្តិការ​ធនាគារ ។

នេះ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ដែល​ធនាគារ​អេស៊ីលីដា ទទួល​បាន​ពី​ធនាគារ​ស្តាន់ដាឆាតទើរែត សម្រាប់​ការងារ និង​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​យើង​ខ្ញុំ ហើយ​វា​ក៏​ជា​ភស្តុតាង​ដ៏​សំខាន់​មួយ​ថែម​ទៀត សម្រាប់​អតិថិជន​របស់​យើង​ខ្ញុំ ដើម្បី​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​អេស៊ីលីដា ។

ធនាគារ​ស្តាន់ដាឆាតទើរែត មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ទិញ​លក់​ហ៊ុន​ពីរ​កន្លែង នៅ​ទីក្រុងឡុងដ៏ និង​ហុងកុង ហើយ​តែងតែ​ស្ថិត​ក្នុង​ក្រុមហ៊ុន​កំពូល​២៥ ក្នុង​ចំណោម ១០០​ក្រុមហ៊ុន របស់ FTSE ដោយ​មូលធនកម្ម​ទីផ្សារ ។ ស្តាន់ដាឆាតទើរែត ជា​ធនាគារ​ដែល​មាន​ប្រវត្តិ​ជាង ១៥០​ឆ្នាំ​មក​ហើយ និង​ធ្វើ​ប្រតិបត្តិការ​ជា​ច្រើន​ក្នុង​ទីផ្សារ​រីកចម្រើន​លឿន​បំផុត​លើ​ពិភពលោក ជាមួយ​នឹង​បណ្ដាញ​ប្រតិបត្តិការ​ធំ​ទូលាយ ចំនួន​ជាង ១.៤០០​សាខា ទូទាំង​ពិភពលោក (រួមមាន​សាខា, ដៃគូ​ពាណិជ្ជកម្ម, និង​ក្រុមហ៊ុន​ចូលហ៊ុន​គ្នា) នៅ​ក្នុង​ប្រទេស​ជាង ៥០ ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក, អាស៊ីខាងត្បូង, មជ្ឈឹមបូព៌ា, អាហ្វ្រិក, អង់គ្លេស និង​អាមេរិក ។ ស្តាន់ដាឆាតទើរែត គឺ​ជា​ធនាគារ​អន្តរជាតិ​ដ៏​ល្បី​មួយ​លើ​ពិភពលោក ដែល​មាន​បុគ្គលិក​ជិត ៥៥.០០០​នាក់ តំណាងឱ្យ​ជាង ៩០​សញ្ជាតិ ទូទាំង​ពិភពលោក ។ ភាពចំរុះ​គ្នា​នេះ​ជា​តម្លៃ​មួយ​ដ៏​សំខាន់​របស់​ធនាគារ និង​គាំទ្រ​ការរីកលូតលាស់​របស់​ធនាគារ ខណៈ​ដែល​ពិភពលោក​កាន់​តែ​បង្កើន​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​តែ​មួយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥១១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖