www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​សរសើរ សម្រាប់​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC

វិញ្ញាបនបត្រ​សរសើរ សម្រាប់​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC

ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៧

វិញ្ញាបនបត្រ​សរសើរ សម្រាប់​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC
វិញ្ញាបនបត្រ​សរសើរ សម្រាប់​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC

នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៧ ធនាគារ HSBC នៅ​សហរដ្ឋអាមេរិក បាន​ប្រគល់​វិញ្ញាបនបត្រ​សរសើរ​ឆ្នាំ​២០០៦ សម្រាប់​ការ​បម្រើ​សេវា​ទូទាត់​ជា​សកល និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ដល់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ វិញ្ញាបនបត្រ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក Hersel Mehani អនុប្រធាន​ជាន់​ខ្ពស់ និង​លោក Michael B. Gallagher អនុប្រធាន​នាយក​ប្រតិបត្តិ ។

ដោយ​មាន​ធនាគារ HSBC ជា​ដៃគូ​ពាណិជ្ជកម្ម ធនាគារ​អេស៊ីលីដា បាន​ពង្រីក​សេវា​ធនាគារ​យ៉ាង​ខ្លាំង​ទៅ​ដល់​អតិថិជន​របស់​ធនាគារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជាមួយ​នឹង​បណ្តាញ​ប្រតិបត្តិការ ១៦០​ការិយាល័យ​និង​សាខា ទូទាំង​២៤េខត្ត-រាជធានី​ក្នុង​ប្រទេស​កម្ពុជា និង​បន្ត​ពង្រីក​ទៅ​កាន់​ប្រទេស​ជិត​ខាង​នានា​ថែម​ទៀត ។

HSBC គឺ​ជា​ស្ថាប័ន​ធនាគារ និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ធំ​នៅ​លើ​ពិភពលោក និង​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុងឡុងដ៍ ។ ធនាគារ HSBC មាន​បណ្តាញ​ប្រតិបត្តិការ​ជា​អន្តរជាតិ​ជាង ៩.៥០០​ការិយាល័យ នៅ​ក្នុង​៧៦​ប្រទេស ក្នុង​តំបន់​អឺរ៉ុប អាស៊ីប៉ាស៊ីហ្វិក អាមេរិក មជ្ឈឹមបូព៌ា និង​អាហ្រ្វិក ដែល​មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ទិញ​លក់​ហ៊ុន​នៅ​ទីក្រុង​ឡុងដ៍ ហុងកុង ញូយ៉ក ប៉ារីស និង​ប៊ែមូដា ។ ធនាគារ HSBC មាន​ភាគហ៊ុន​នៅ​ក្នុង HSBC Holding plc កាន់​កាប់​ដោយ​ភាគហ៊ុនិក​ជាង ២០០.០០០ នៅ​ក្នុង​១០០​ប្រទេស​និង​តំបន់ ។ ហ៊ុន​ទាំង​នោះ​ត្រូវ​បាន​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ទីផ្សារ​ទិញ​លក់​ហ៊ុន​ទីក្រុងញូយ៉ក (NYSE) ក្នុង​ទម្រង់​ជា​វិក្កយបត្រ​បញ្ញើ-សន្សំ​អាមេរិក (American Depository Receipts) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៩៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖