www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ចាប់​បម្រើ​សេវា​អេធីអឹម

ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចាប់​បម្រើ​សេវា​អេធីអឹម

ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៧

ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា
ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា

នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៧ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ចាប់​បម្រើ​សេវា​អេធីអឹម​ដល់​អតិថិជន​ជា​សាធារណៈ តាម​រយៈ​ប័ណ្ណ​អេស៊ីលីដា ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​នឹង​ពិធី​សម្ពោធ​អគារ​ការិយាល័យ​កណ្តាល​ថ្មី​របស់​ខ្លួន ដែល​ស្ថិត​នៅ​លើ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ។ ម៉ាស៊ីន​ដកប្រាក់​ដោយ​ស្វ័យប្រវត្តិ​អេធីអឹម​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​សាខា​ធនាគារ​អេស៊ីលីដា ចំនួន​២០​គ្រឿង ក្នុង​នោះ​នៅរាជធានី​ភ្នំពេញ​ចំនួន​១១គ្រឿង ក្រុងព្រះសីហនុ​ចំនួន​១គ្រឿង ខេត្ត​សៀមរាប​ចំនួន​២គ្រឿង ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣គ្រឿង (២គ្រឿង​ក្នុងឃុំប៉ោយប៉ែត) និង​នៅ​ខេត្តកំពង់ចាម បាត់ដំបង រតនគិរី ចំនួន​១គ្រឿងៗ​ទៀត ហើយ​បន្ត​ពង្រីក​បន្ថែម​ទៀត​ទៅ​កាន់​សាខា Online ដែល​នៅ​សល់​ផ្សេង​ទៀត ដើម្បី​បម្រើ​អតិថិជន និង​សាធារណជន ២៤​ម៉ោង​ក្នុង​១ថ្ងៃ និង​៧ថ្ងៃ​ក្នុង​១សប្តាហ៍ រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ជាតិ និង​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ ។

ប័ណ្ណ​អេស៊ីលីដា មាន​ទំហំ​តូច ងាយ​ស្រួល​ដាក់​តាម​ខ្លួន និង​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​លោកអ្នក​ត្រូវ​ការ​ដក​សាច់ប្រាក់​ភ្លាមៗ ស្ទើរ​ទូទាំង​ប្រទេស​ពី​ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ។ លោកអ្នក​អាច​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម​បាន​រហូត​ដល់ ១.០០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ ហើយ​ក្នុង​ពេល​ឆាប់ៗ​នេះ អតិថិជន​របស់​យើង​អាច​ដក​ជា​ប្រាក់​រៀល និង​ប្រាក់​បាត​បាន​ថែម​ទៀត​ផង ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣២៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖