navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextMoody's បានបង្កើនចំណាត់ថ្នាក់ធនាគារអេស៊ីលីដា ឡើងដល់...
Moody's បានបង្កើនចំណាត់ថ្នាក់ធនាគារអេស៊ីលីដា ឡើងដល់ B1 លើការចេញផ្សាយមូលបត្រជារូបិយប័ណ្ណបរទេស
ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៧
សឹង្ហបុរី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៧ ៖ Moody's បានបង្កើនចំណាត់ថ្នាក់លើការចេញផ្សាយមូលបត្រជារូបិយប័ណ្ណបរទេសរបស់ធនាគារអេស៊ីលីដា ពីចំណាត់ថ្នាក់ B2 មកចំណាត់ថ្នាក់ B1 ។ ការផ្តល់ចំណាត់ថ្នាក់នេះ អនុលោមទៅតាមការផ្តល់ចំណាត់ថ្នាក់លើការចេញផ្សាយមូលបត្រជារូបិយប័ណ្ណបរទេសរបស់ប្រទេសកម្ពុជា ដែលបានទទួលចំណាត់ថ្នាក់ B1 កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៧ ។
លោក Patrick Winsbury នាយករងរបស់ក្រុមស្ថាប័នហិរញ្ញវត្ថុ Moody's ដែលមានទីស្នាក់ការនៅក្នុងទីក្រុងស៊ីដនី បានប្រកាសថា "ការបង្កើនចំណាត់ថ្នាក់លើការចេញផ្សាយមូលបត្រជារូបិយប័ណ្ណបរទេសរបស់ធនាគារអេស៊ីលីដា មក B1 អនុលោមទៅតាមចំណាត់ថ្នាក់លើការចេញផ្សាយមូលបត្រជារូបិយប័ណ្ណបរទេសរបស់ប្រទេសកម្ពុជា ដែលទទួលបានចំណាត់ថ្នាក់ B1 ។ ដូច្នេះចំណាត់ថ្នាក់នេះទាបជាងចំណាត់ថ្នាក់លើការចេញផ្សាយមូលបត្រជារូបិយវត្ថុក្នុងស្រុកមួយថ្នាក់ ដែលទទួលបានចំណាត់ថ្នាក់ Ba1" ។
ការប្រកាសចំណាត់ថ្នាក់របស់ Moody's បញ្ជាក់ពីលទ្ធភាពបំពេញកាតព្វកិច្ចទូទាត់បំណុលរបស់ធនាគារអេស៊ីលីដា ។
ចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាដែលទើបនឹងទទួលបាននាពេលថ្មីៗនេះ ។
- រូបិយវត្ថុក្នុងស្រុកសម្រាប់ប្រាក់បញ្ញើ ទទួលបានចំណាត់ថ្នាក់ Ba1
- ការចេញផ្សាយមូលបត្រជារូបិយវត្ថុក្នុងស្រុក ទទួលបានចំណាត់ថ្នាក់ Ba1
- រូបិយប័ណ្ណបរទេសសម្រាប់ប្រាក់បញ្ញើ ទទួលបានចំណាត់ថ្នាក់ B3
- ភាពខ្លាំងនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ ទទួលបានចំណាត់ថ្នាក់ D
ជារួម ចំណាត់ថ្នាក់របស់ធនាគារអេស៊ីលីដា មានស្ថិរភាព ។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានផ្តល់អនុសាសន៍លើការប្រកាសនេះថា "ចំណាត់ថ្នាក់នេះ ជាសញ្ញាណបញ្ជាក់អំពីការកើនឡើងនូវជំនឿទុកចិត្តពីសំណាក់សហគមន៍ហិរញ្ញវត្ថុអន្តរជាតិ និងការទទួលស្គាល់នូវការអនុវត្តរបស់ធនាគារអេស៊ីលីដា ដែលមានការគ្រប់គ្រងប្រកបដោយតម្លាភាព និងគតិយុត្ត ។ ចំណាត់ថ្នាក់ដំបូងរបស់ប្រទេសកម្ពុជានេះ បានបង្ហាញពីការរីកចម្រើនយ៉ាងធំធេង ដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការកែទម្រង់វិស័យហិរញ្ញវត្ថុ និងបន្តធ្វើតទៅមុខទៀត ដើម្បីកសាងទំនុកចិត្ត និងភាពជឿជាក់ពីសំណាក់សាធារណជនមកលើប្រព័ន្ធធនាគារ ។ ជាការពិតចំណាត់ថ្នាក់នេះនឹងធ្វើឱ្យធនាគារអេស៊ីលីដា អាចទទួលមូលនិធិដែលមានការប្រាក់ទាប នៅពេលដែលធនាគារត្រូវការមូលនិធិពីបណ្តាទីផ្សារអន្តរជាតិ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន" ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖
លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និងជាលេខាធិការក្រុមហ៊ុន
អ៊ីម៉ែល ៖