www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា បាន​ដំឡើង​ទូទាំង​ប្រទេស

ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា បាន​ដំឡើង​ទូទាំង​ប្រទេស

ថ្ងៃ​ទី២៣ ខែមិថុនា ឆ្នាំ​២០០៨

ACLEDA Photo

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ និង​មាន​បណ្តាញ​អេធីអឹម​ធំ​ជាង​គេ ដែល​គ្រប​ដណ្តប់​គ្រប់​ខេត្ត-​រាជធានី​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

នេះ​គឺ​ជា​ការប្តេជ្ញា​ចិត្ត​របស់​យើង​ខ្ញុំ ដើម្បី​ផ្តល់​នូវ​សេវា​កម្ម​ដ៏​ល្អ​ឥតខ្ចោះ និង​មាន​ជំនឿ​ទុកចិត្ត​ដល់​អតិថិជន​របស់​​ធនាគារ​អេស៊ីលីដា ។ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ ជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជនឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា បាន​ដំឡើង​ម៉ាស៊ីន​អេធីអឹម​នៅ​ទូទាំង ២៤​ខេត្ត-​រាជធានី នៃ​ប្រទេស​កម្ពុជា ដើម្បី​បម្រើ​ជូន​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​ប័ណ្ណ​អេស៊ីលីដា និង​ប័ណ្ណ​វីសា បាន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

ឥឡូវ​នេះ ម៉ាស៊ីន​អេធីអឹម​របស់​ធនាគារ​អេស៊ីលីដា ច្រើន​ឡើងៗ​ស្ទើរ​ទូទាំង​ប្រទេស​កម្ពុជា បាន​បំពាក់​ប្រព័ន្ធ​បទដ្ឋាន EMV (Europay Master និង VISA) / Memory Chip សម្រាប់​បម្រើ​លោក​អ្នក​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​ប័ណ្ណ​វីសា​បាន​ហើយ ។ សូម​អញ្ជើញ​ទទួល​យក​នូវ​សេវា​កម្ម​ដ៏​សំបូរ​បែប និង​ការបម្រើ​សេវាកម្ម​ទាំង​ពេល​ថ្ងៃ​និង​ពេល​យប់ ដូចជា​ម៉ាស៊ីន​អេធីអឹម និង​ការិយាល័យ​ទំនាក់ទំនង​អតិថិជន ។

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ទាក់ទង​យើង​ខ្ញុំ​តាម​រយៈ​ទូរស័ព្ទ​លេខ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬ អ៊ីម៉ែល​

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៥៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖