www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ដាក់ឱ្យ​ដំណើរ​ការ​ប័ណ្ណ​ឥណពន្ធ​វីសា

ធនាគារ​អេស៊ីលីដា ដាក់ឱ្យ​ដំណើរ​ការ​ប័ណ្ណ​ឥណពន្ធ​វីសា​

ថ្ងៃ​ទី០១ ខែកក្កដា ឆ្នាំ​២០០៨

ធនាគារ​អេស៊ីលីដា ចាប់​ផ្ដើម​បម្រើ​ជូន​អតិថិជន​នូវ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ដែល​ផ្ដល់​ជូន​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​។ ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា ដែល​ជា​ប្រភេទ​ប័ណ្ណ​ប្លាស្ទីក​អេឡិចត្រូនិក​មាន​សុវត្ថិភាព​ខ្ពស់ ផលិត​ឡើង​តាម​បច្ចេកវិជ្ជា​ទំនើប និង​មាន​ប្រព័ន្ធ​បទដ្ឋាន EMV (Europay, Master និង VISA) / Memory Chip ដែល​មិន​អាច​ក្លែង​បន្លំ​បាន ។ នៅ​លើ​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា មាន​ស្លាក​សញ្ញា​ធនាគារ​អេស៊ីលីដា និង​ស្លាក​សញ្ញា VISA ដែល​ប័ណ្ណ​នេះ​ផលិត​ដោយ​ធនាគារ​អេស៊ីលីដា ដើម្បី​បម្រើ​ជូន​លោក​អ្នក​ក្នុង​ការ​ដក​ប្រាក់​នៅ​តាម​ម៉ាស៊ីន​អេធីអឹម និង​ទូទាត់​ថ្លៃ​ទំនិញ-សេវាកម្ម​តាម​ម៉ាស៊ីនឆូតកាត (POS) នៅ​តាម​ហាង​នានា​ដែល​មាន​ស្លាក​សញ្ញា​VISA នៅ​ទូទាំង​ប្រទេស និង​ពាស​ពេញ​ពិភពលោក ។

អត្ថ​ប្រយោជន៍​របស់​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា

ជាមួយ​គ្នា​នេះ​ដែរ លោក​អ្នក​ដែលប្រើ​ប្រាស់​ប័ណ្ណ​វីសា​គ្រប់​ប្រភេទ នៅ​ទូទាំង​ប្រទេសនិង​ពាសពេញ​ពិភពលោក ​អាច​ធ្វើ​​ប្រតិបត្តិការ​ដក​ប្រាក់ ឬ​ឆែក​សមតុល្យ​គណនី ជាមួយ​នឹង​ម៉ាស៊ីន​ឆូតកាត​អេស៊ីលីដា ឬ​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា​បាន ។ ម៉ាស៊ីន​ឆូតកាត និង​ម៉ាស៊ីន​អេធីអឹម​អេស៊ីលីដា នៅ​តាម​សាខា និង​តាម​ហាង​ទំនិញ​នានា ទូទាំង​ប្រទេស​កំពុង​ត្រូវ​បាន​បំពាក់​បន្ថែម​នូវ​ប្រព័ន្ធ​បទដ្ឋាន EMV/Memory Chip ជា​បន្ត​បន្ទាប់ ដើម្បី​រង់ចាំ​បម្រើ​ប័ណ្ណ​វីសា​គ្រប់​ប្រភេទ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សម្រាប់​សេវា​ប័ណ្ណ​ឥណពន្ធ​វីសា​អេស៊ីលីដា សូម​ចុច​ទីនេះ ។

ទីតាំង​ម៉ាស៊ីន​អេធីអឹម​ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​ប័ណ្ណវីសា​

ទីតាំង​ម៉ាស៊ីន​ឆូត​កាត​ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​នឹង​ប័ណ្ណ​វីសា

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៥៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖