www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​ទីតាំង​ថ្មី សាខា​ខេត្តកោះកុង

ធនាគារ​អេស៊ីលីដា បើក​សាខា​ថ្មី​ទីមួយ​នៅ​ប្រទេស​ឡាវ

ថ្ងៃ​ទី០៨ ខែកក្កដា ឆ្នាំ​២០០៨

ធនាគារ​អេស៊ីលីដា ឡាវ
ធនាគារ​អេស៊ីលីដា ឡាវ

ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ធំ​ជាង​គេ​មួយ​របស់​កម្ពុជា ថ្ងៃ​នេះ​បាន​បើក​សាខា​ដំបូង​របស់​ខ្លួន​នៅ​ប្រទេស​ឡាវ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​ជំហាន​ដំបូង​ដែល​ធនាគារ​នៃ​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​វិនិយោគ​ជា​ផ្លូវការ​នៅ​ក្រៅ​ប្រទេស គឺ​ប្រទេស​ឡាវ និង​មាន​គម្រោង​បើក​សាខា​ចំនួន​បី នៅ​ក្នុង​ឆ្នាំ​នេះ ។ ដើមទុន​សរុប​ចំនួន ១០លាន​ដុល្លារ​អាមេរិក បាន​វិនិយោគ​ដើម្បី​បើក​សាខា​ទាំង​បី​នេះ ហើយ​មាន​បុគ្គលិក​ខ្មែរ ១២នាក់ និង​ឡាវ ៨០នាក់ កំពុង​បម្រើ​ការងារ ។

លោក អ៊ិន ចាន់នី បាន​បន្តទៀត​ថា យើង​បើក​សាខា​ទៅ​បរទេស ដោយ​សារ​យើង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួច​ហើយ ម្យ៉ាង​ទៀត​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​ការ​បើក​សាខា​នៅ​ប្រទេស​ឡាវ​នេះ ពីព្រោះ​ស្ថានភាព​សេដ្ឋកិច្ច វប្បធម៌ និង​ការរីក​ចម្រើន​ដ៏​ល្អ​ផ្នែក​ទីផ្សារ​របស់​ប្រទេស​ឡាវ ស្រដៀង​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​ដើមទុន​ជាង ៥០លាន​ដុល្លារ​អាមេរិក និង​មាន​គម្រោង​បើក​សាខា​តាម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ និង​ប្រទេស​ដទៃ​ទៀត ដែល​ស្ថិត​នៅ​ក្នុង​មហាអនុតំបន់​ទន្លេ​មេគង្គ ។ បច្ចុប្បន្ន​គម្រោង​រយៈពេល​វែង​របស់​យើង គឺ​ប្រែក្លាយ​ធនាគារ​អេស៊ីលីដា ឱ្យ​ទៅ​ជា​ធនាគារ​ប្រចាំ​តំបន់ ។ យើង​នឹង​បន្ត​ពង្រីកបណ្តាញ​ប្រតិបត្តិការ​ទៅ​ប្រទេស​ចិន និង​វៀតណាម​ផង​ដែរ ។ លោក​បាន​ចាត់ទុក​ការរីកលូតលាស់​របស់​ធនាគារ​អេស៊ីលីដា​នេះ ជា​មោទនភាព​ថ្មី​មួយ​របស់​កម្ពុជា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១២៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖