www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បាន​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង

ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង

ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ​២០០៨

ពិធី​ចុះ​ហត្ថលេខា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គាំទ្រមជ្ឈមណ្ឌល​បណ្តុះបណ្តាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន
ពិធី​ចុះ​ហត្ថលេខា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​គាំទ្រមជ្ឈមណ្ឌល​បណ្តុះបណ្តាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន

ភ្នំពេញ, ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០០៨ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​លក់​រាយ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ៦៧៧លាន​ដុល្លារ​អាមេរិក និង​មាន​ដើមទុន​សរុប​លើស​ពី ៨៥លាន​ដុល្លារ​អាមេរិក ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​បណ្តា​សាខា និង​ការិយាល័យ​ចំនួន ២២០ ទូទាំង​គ្រប់ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បាន​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៦១០.០០០អឺរ៉ូ ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ តាមរយៈ KfW ។ ហិរញ្ញប្បទាន​ឥត​សំណង​នេះ នឹង​ប្រើប្រាស់​សម្រាប់​គាំទ្រ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​មីក្រូ​ហិរញ្ញវត្ថុ​អាស៊ាន ដែល​នឹង​ចាត់ចែង និង​គ្រប់​គ្រង​ដោយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស​សម្រាប់​ចំណាយ​លើ​ការ​ទិញ​ឧបករណ៍​សម្ភារៈ, ការ​បណ្តុះ​បណ្តាល, សេវា​ទី​ប្រឹក្សា​អន្តរជាតិ និង​ការ​កសាង​សមត្ថភាព​សាស្ត្រាចារ្យ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា​ "វា​ជា​មហា​កិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​​ត្រូវ​បាន​ជ្រើសរើស​ជាភ្នាក់ងារ​ប្រតិបត្តិ​គម្រោង មជ្ឈមណ្ឌល​បណ្តុះ​ណ្តាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន ។ មជ្ឈមណ្ឌល​នេះ នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​បង្កើត​គោលការណ៍​ច្បាប់, ប្រតិបត្តិករ និង​បុគ្គលិក ដែល​មក​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ក្នុង​តំបន់​អាស៊ាន" ។ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្ថែម​ទៀតថា "មជ្ឈមណ្ឌល​នេះ​នឹង​អភិវឌ្ឍន៍ និង​ប្រែ​ក្លាយ​ទៅ​ជា​វិទ្យាស្ថាន​បណ្តុះ​បណ្តាល​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​មួយ​ដោយ​ឡែក​នៅ​ពេល​អនាគត ព្រមទាំង បង្កើតឱ្យ​មាន​កម្មវិធី​ថ្នាក់​អនុ​បណ្ឌិត​មីក្រូ​ហិរញ្ញវត្ថុ ស្រប​តាម​កម្មវិធី​បណ្តាសកល​វិទ្យាល័យ​នៅ​ក្នុង​ពិភពលោក" ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣១៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖