www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទទួល​ពានរង្វាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា

ថ្ងៃ​ទី១៥ ខែ​ធ្នូ ឆ្នាំ​២០០៨

ពាន​រង្វាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា
ពាន​រង្វាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា

ភ្នំពេញ, ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០០៨ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​លក់​រាយ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ៦៧៧លាន​ដុល្លារ​អាមេរិក និង​មាន​ដើមទុន​សរុប​លើស​ពី ៨៥លាន​ដុល្លារ​អាមេរិក ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​បណ្តា​សាខា និង​ការិយាល័យ​ចំនួន ២២០​ទូទាំង​គ្រប់​ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បាន​ទទួល​ពាន​រង្វាន់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ។ ពាន​រង្វាន់​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួម​ចំណែក​ក្នុង​ការនាំ​មក​នូវ​សេវា​ហិរញ្ញវត្ថុ ដល់​គ្រប់​វិស័យ​នៅ​ក្នុង​សហគមន៍​ទាំង​មូល ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា "យុទ្ធសាស្ត្រ​ទីផ្សារ​ក្នុង​ការពង្រីក​ប្រតិបត្តិការឱ្យ​កាន់​តែ​បាន​ទូលំទូលាយ តាម​រយៈ​ការបើក​ការិយាល័យ​ថ្មីៗ​ជា​ច្រើន​នៅ​ក្បែរ​អតិថិជន និង​ការ​ដាក់​ចេញ​នូវ​ផលិតផល និង​សេវាកម្ម​ល្អៗ​ជា​ច្រើន ជាពិសេស​ការរៀបចំ​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​សង្គម គឺ​ជា​ធាតុ​ផ្សំ​យ៉ាង​សំខាន់ ដែល​នាំ​មក​នូវ​ជោគជ័យ​បែប​នេះ" ។ លោក​ប្រធាន​នាយក​ប្រតិបត្តិ បាន​បន្ថែម​ទៀត​ថា "អ្វីៗ​ទាំង​នេះ គឺ​បាន​ចូលរួម​ចំណែក​ក្នុង​ការពង្រឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​រហូត​ដល់​បច្ចុប្បន្ន ហើយ​យើង​ក៏​មាន​គម្រោង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​បន្ថែម​ទៀត យ៉ាង​តិច​២០​ការិយាល័យ​ប្រតិបត្តិការ នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ឆ្នាំ​ក្រោយ​នេះ និង​បើក​ការិយាល័យ​បន្ថែម​ទៀត​នៅ​សាខា​ប្រទេស​ឡាវ" ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ​អេស៊ីលីដា ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​លើក​ឡើង​ថា "នៅ​ក្នុង​ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ពង្រឹង​បណ្តាញ​ប្រតិបត្តិការ​របស់​យើង យើង​ក៏​មាន​ឆន្ទៈ​ក្នុង​ការរក្សា​នូវ​ជំនឿ​ទុកចិត្ត​ចំពោះ​សាធារណជន និង​អ្នក​បញ្ញត្តិ​ច្បាប់ តាម​រយៈការ​ធ្វើ​ប្រតិបត្តិការ​ប្រកប​ដោយ​តម្លាភាព និង​និរន្តរភាព ។ នៅ​ក្នុង​ដំណាក់កាល​ដ៏​មាន​ការលំបាក និង​ការប្រែប្រួល​នេះ ការអនុវត្ត​ស្រប​តាម​ច្បាប់​និង​បទប្បញ្ញត្តិ​នានា និង​ការជំរុញឱ្យ​មាន​អភិបាលកិច្ច​ក្នុង​កម្រិត​ស្តង់ដារ​ខ្ពស់ គឺ​ជា​កត្តា​សំខាន់​ណាស់ ដើម្បី​ថែរក្សា​នូវ​កេរ្តិ៍​ឈ្មោះ ដើម្បី​ពង្រឹង​នូវ​ភាពរឹងមាំ និង​សុចរិតភាព ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​កសាង​យ៉ាង​លំបាក" ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖