www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំសកល ២០០៩

ធនាគារអេស៊ីលីដា ភីអិលស៊ី ប្រារព្ធពិធី "ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំសកល"

ថ្ងៃ​ទី៣១ ខែ​ធ្នូ ឆ្នាំ​២០០៨

ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ការិយាល័យ​កណ្តាល និង​គ្រប់​ការិយាល័យ​សាខា ទូទាំង​ព្រះរាជាណាចក្រកម្ពុជា បាន​រៀប​ចំ​ប្រារព្ធ​ពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល ដើម្បី​ចូលរួម​អបអរ​សាទរឆ្នាំ​ថ្មី-ឆ្នាំ​សកល និង​ដើម្បី​បង្កបរិយាកាស​សប្បាយ​រីករាយ​ជួបជុំ​គ្នា ពង្រឹង​នូវ​ទំនាក់​ទំនង​ល្អ រឹត​ចំណង​សាមគ្គីភាព​រវាង​កម្មករ​និយោជិត​ធនាគារ​អេស៊ីលីដាឱ្យ​កាន់​តែ​ប្រសើរ​ឡើង និង​ដើម្បី​ប្រសិទ្ធពរ ថ្លែង​អំណរគុណ តប​គុណ​បំណាច់​ការងារ​ចំពោះ​សហការី​ទាំងអស់ ។

អ្នកស្រី ឡុង សុធី តំណាង​កម្មករនិយោជិតធនាគារ​អេស៊ីលីដា មាន​ប្រសាសន៍​ថា "នេះ​ជា​ថ្ងៃ​ដ៏​វិសេស​វិសាល​ដែល​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស បាន​រៀបចំ​ពិធី​ប្រសិទ្ធពរ​ដំណាច់​ឆ្នាំ​សកល ដើម្បី​ប្រសិទ្ធពរ​បវរ​ប្រសើរ និង​រឹត​ចំណង​សាមគ្គីភាព​រវាង​កម្មករ​និយោជិត​កាន់​តែ​ល្អ​ប្រសើរ​មួយ​កម្រិត​ទៀត ។

ក្នុង​ឱកាស​នេះ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​ផ្ញើ​សារលិខិត​ជូនពរ​ចំពោះ​កម្មករ និយោជិត ធនាគារ​អេស៊ីលីដា​គ្រប់​ជាន់​ថ្នាក់ ដែល​មាន​អត្ថន័យ​ទាំង​ស្រុង​ដូច​ខាង​ក្រោម ។

លោក អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​​ធនាគារ​អេស៊ីលីដា
លោក អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​​ធនាគារ​អេស៊ីលីដា

សារ​ប្រសិទ្ធពរ ក្នុង​ឱកាស​ឆ្នាំ​ថ្មី–ឆ្នាំសកល ២០០៩ របស់ ប្រធាននាយកប្រតិបត្តិ ជូនចំពោះ កម្មករនិយោជិត ធនាគារអេស៊ីលីដា ភីអិលស៊ី ទាំងអស់

ខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​ដ៏​ស្មោះស្ម័គ្រ, ឧត្តុង្គ​ឧត្តម​បំផុត ជូន​ចំពោះ​សហការី​ទាំងអស់ ដែល​បាន​ចូល​រួម​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី និង​ធ្វើឱ្យ​សម្រេច​ជោគជ័យ​លើ​ផែនការ​អាជីវកម្ម​ឆ្នាំ​២០០៨ លើស ១០០​ភាគរយ ធៀប​នឹង​ឆ្នាំ​កន្លង​មក និង​ឈាន​មុខ​លើ​បណ្តា​ធនាគារ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទោះ​បី​ជា​មាន​ការ​ប្រឈម​នឹង​ព្រឹត្តិការណ៍​សំខាន់ៗ​ដូចជា មាន​ការ​បង្កើន​ប្រាក់​តម្កល់​បម្រុង​កាតព្វកិច្ច​លើ​ប្រាក់​បញ្ញើ, ការ​កំណត់​នូវ​ពិដាន​ឥណទាន​គេហដ្ឋាន... ។ល។ រួម​ជាមួយ​នឹង​វិបត្តិ​ស៊ូណាមិ​ហិរញ្ញវត្ថុ​ក្នុង​ពិភពលោក​ដែល​ធ្វើឱ្យ​ធនធាន​ហិរញ្ញវត្ថុ​ក្លាយ​ជា​ធនធាន​កម្រ​ក៏​ដោយ ។

នៅ​ក្នុង​ឱកាស ឆ្នាំ​ថ្មី–ឆ្នាំសកល​២០០៩ ក្នុង​ថ្ងៃ​ស្អែក​នេះ និង​តទៅ​មុខ យើង​នឹង​អនុវត្ត​ផែនការ​អាជីវកម្ម​ថ្មី​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដោយ​ប្រើប្រាស់​ទឡ្ហីកម្ម​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​បម្រើ​អតិថិជន​នូវ​ផលិតផល និង​សេវាកម្ម​ដែល​មាន​កម្រិត​ចំណេញ​ខ្ពស់ ធានា​បាន​និរន្តរភាព​នៃ​ការ​លូត​លាស់​យូរ​អង្វែង និង​សម្រេច​ផែនការ​ថ្មី ឆ្នាំ​២០០៩ របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ផង​ដែរ ចំពោះ ធនាគារជាតិ​នៃ​កម្ពុជា ជា​អាណា​ព្យាបាល​ដ៏​ល្អ និង​អាជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​គ្រប់លំដាប់, និង​អតិថិជនទាំងអស់ ជានិច្ចកាល តែងតែ​ចូលរួម​ឧបត្ថម្ភ​គាំទ្រ​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ។

សូមសហការី​គ្រប់​លំដាប់, គ្រប់​តួនាទី និង​ក្រុម​គ្រួសារ​ទាំងអស់ ទទួល​បាន​នូវ​ពុទ្ធពរ​ទាំង​ឡាយ​ប្រាំ​ប្រការ​គឺ ៖ អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក ចូល​រួម​ពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល​២០០៩ នៅ​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា
ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក ចូល​រួម​ពិធី​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី-ឆ្នាំ​សកល​២០០៩ នៅ​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖