www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សូត្រមន្ត​ចំរើន​សិរីមង្គល មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន

ពិធី​សូត្រមន្ត​ចម្រើន​សិរីមង្គល មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន

ថ្ងៃ​ទី០៦ ខែ​មករា ឆ្នាំ​២០០៩

មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន នៅភ្នំពេញ
មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន នៅភ្នំពេញ

ភ្នំពេញ, ថ្ងៃទី៦ ខែមករា ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា​ភីអិលស៊ី ដែល​ជា​ធនាគារ​លក់​រាយ​ឈាន​មុខ​គេ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិធីសូត្រ​មន្ត ចម្រើន​សិរីមង្គល នៅ​​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន ។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​ស្ថិត​នៅ​អគារ លេខ​៥០ ផ្លូវ​លេខ៥១៦ កែង​ផ្លូវ​៣៣៥ ភូមិ​០៦ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួល​គោក រាជធានី​ភ្នំពេញ ដែលនឹង​ចាត់​ចែង​ និង​គ្រប់គ្រង​ដោយធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​មាន​ការគាំទ្រ ពីរាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងទទួលបាន​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ តាមរយៈ KfW ។

បន្ទប់​កុំព្យូទ័រ​របស់ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន
បន្ទប់​កុំព្យូទ័រ​របស់ មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា​ "វា​ជា​មហា​កិត្តិយស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជា​ពិសេស ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​​ត្រូវ​បាន​ជ្រើសរើស​ជាភ្នាក់ងារ​ប្រតិបត្តិ​គម្រោង មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​មីក្រូ​ហិរញ្ញវត្ថុ​អាស៊ាន ។ មជ្ឈមណ្ឌល​នេះ នឹង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​អ្នក​បង្កើត​គោលការណ៍​ច្បាប់, ប្រតិបត្តិករ និង​បុគ្គលិក ដែល​មក​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ក្នុង​តំបន់​អាស៊ាន" ។ លោក​ប្រធាន​នាយក​ប្រតិបត្តិ​បាន​បន្ថែម​ទៀតថា "មជ្ឈមណ្ឌល​នេះ​នឹង​ស្វែងរក​ការទទួលស្គាល់​ជា​ផ្លូវការ​​ពី​សកលវិទ្យាល័យ​ដែល​គេ​ទទួល​ស្គាល់​ជាអន្តរជាតិ និង​បង្កើតឱ្យ​មាន​កម្មវិធី​ថ្នាក់​អនុ​បណ្ឌិត​មីក្រូ​ហិរញ្ញវត្ថុ នៅដំណាក់កាល​បន្ទាប់ ដោយ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​​សកល​វិទ្យាល័យ​នោះ" ៕

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖