www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ភីអិលស៊ី បង្កើន​ដើម​ទុន​រហូត​ដល់ ៦០លាន​​ដុល្លារ​អាមេរិក

ធនាគារ​អេស៊ីលីដា ភីអិលស៊ី បង្កើន​ដើម​ទុន​រហូត​ដល់ ៦០លាន​​ដុល្លារ​អាមេរិក

ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០០៩

ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០០៩ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​លក់​រាយ​ឈាន​មុខ​គេ​នៅ​ប្រទេស​កម្ពុជា បាន​ប្រកាស​បង្កើន​ដើម​ទុន​របស់​ខ្លួន​ពី ៥០លាន​ដុល្លារ​អាមេរិក ទៅ ៦០លាន​​ដុល្លារ​អាមេរិក ។

ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ដើម​ទុន ៥១% កាន់​កាប់​ដោយ​ភាគហ៊ុនិក​កម្ពុជា ក្នុង​នោះ​រួម​មាន​បុគ្គលិក​របស់​ខ្លួន និង​៤៩% ទៀត​ កាន់​កាប់​ដោយ​ស្ថាប័ន​អន្តរជាតិ​ឈាន​មុខ​គេ រួម​មាន សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC), ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (DEG), ធនាគារ​អភិវឌ្ឍន៍​ហុល្លង់ដ៍ (FMO), Triodos-Doen Foundation និង Triodos Fair Share Fund ។

ដូច​កាល​ពី​មុន​ដែរ ការ​បន្ថែម​ដើម​ទុន ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ចេញ​សិទ្ធិ​ចំនួន ១០​លាន​ភាគ​ហ៊ុន​ថ្មី​បន្ថែម​ទៀត​ដែល​មាន​តម្លៃ ១​ដុល្លារ​ក្នុង​មួយ​សិទ្ធិ ហើយ​ត្រូវ​បាន​បន្ថែម​ដោយ​ភាគហ៊ុនិក​បច្ចុប្បន្ន​របស់​ខ្លួន ។ រចនាសម្ព័ន្ធ​ភាគហ៊ុនិក​បច្ចុប្បន្ន​របស់​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​ផ្លាស់​ប្តូរ​ដូច​ខាង​ក្រោម ៖

ភាគហ៊ុនិក​នា​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩
ភាគហ៊ុនិក ចំនួន​ហ៊ុន តម្លៃ​ចុះ​បញ្ជី (US$) កម្មសិទ្ធិ (%)
អង្គការ អេស៊ីលីដា ១៩.២០០.០០០ ១៩.២០០.០០០ ៣២,០០
ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស ១១.៤០០.០០០ ១១.៤០០.០០០ ១៩,០០
ធនាគារ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (DEG) ៧.៣៥០.០០០ ៧.៣៥០.០០០ ១២,២៥
ធនាគារ​អភិវឌ្ឍន៍​ហុល្លង់ដ៍ (FMO) ៧.៣៥០.០០០ ៧.៣៥០.០០០ ១២,២៥
សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ៧.៣៥០.០០០ ៧.៣៥០.០០០ ១២,២៥
Triodos Doen ៣.៦៨៥.៧៥០ ៣.៦៨៥.៧៥០ ០៦,១៤
Triodos Fair Share Fund ៣.៦៦៤.២៥០ ៣.៦៦៤.២៥០ ០៦,១១
សរុប ៦០.០០០.០០០ ៦០.០០០.០០០ ១០០%

នេះ​ជា​លើក​ទី​៥​ហើយ ដែល​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន ចាប់​ពី​បាន​ចុះ​បញ្ជី​ជា​ធនាគារ​មក ។ គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០០០ ធនាគារ​អេស៊ីលីដា បាន​បង្កើន​ដើម​ទុន​ចំនួន ៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ក្លាយ​ខ្លួន​ជា​ធនាគារ​ឯកទេស ។ នៅ​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​គាំ​ទ្រ​ចំពោះ​កំណើន​ប្រតិបត្តិការ ធនាគារ​អេស៊ីលីដា បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន​រហូត​ដល់​ទៅ ១៣​លាន​ដុល្លារ​អាមេរិក តាម​រយៈ​ការ​ចេញ​សិទ្ធិ និង​បាន​ចុះ​បញ្ជី​សារ​ជា​ថ្មី ជា​ធនាគារ​ពាណិជ្ជ ដែល​មាន​ឈ្មោះ​ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នៅ​ក្នុង​ឆ្នាំ​២០០៦ ធនាគារ​បាន​បង្កើន​ដើម​ទុន​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត រហូត​ដល់​ទៅ ៣០​លាន​ដុល្លារ​អាមេរិក និង ៥០​លាន​ដុល្លារ​អាមេរិក​នា​ឆ្នាំ​២០០៨ ដើម្បី​គាំ​ទ្រ​ចំពោះ​ការ​ពង្រីក​សាខា​របស់​ខ្លួន និង​ការ​សាងសង់​បណ្តាញ​ប្រតិបត្តិការ អេ ធី អឹម ខណៈ​ដែល​ការ​បន្ថែម​ចុង​ក្រោយ​នេះ នឹង​ធ្វើឱ្យ​ធនាគារ​បន្តការ​រីក​លូត​លាស់​របស់​ខ្លួន ដើម្បី​សម្រេច​នូវ​គោល​ដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖