www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​ជាតិ​ឡាវ​ស្វែង​យល់​ពី​ការអភិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា

ធនាគារ​ជាតិ​ឡាវ​ស្វែង​យល់​ពី​ការអភិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា

ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ​២០០៩

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា ទទួល​អំណោយ​ពី​ឯកឧត្តម Phouphet Khampounvong ទេសាភិបាល​ធនាគារ​ជាតិ​ឡាវ
លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា ទទួល​អំណោយ​ពី​ឯកឧត្តម Phouphet Khampounvong ទេសាភិបាល​ធនាគារ​ជាតិ​ឡាវ

ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ជា​អន្តរជាតិ​នៅ​ប្រទេស​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី៣០ ខែ​មករា ឆ្នាំ២០០៩ ប្រតិភូ​របស់​ធនាគារ​ឡាវ ដឹកនាំ​ដោយ​ឯកឧត្តម Phouphet Khampounvong ទេសាភិបាល​ធនាគារ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​ការអភិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​នៅ​ការិយាល័យ​កណ្តាល ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​ការទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា​យ៉ាង​ច្រើន ។

លោក ជា សុខ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​ជាតិ​ឡាវ ដែល​បាន​គាំទ្រ​និង​អនុញ្ញាតឱ្យ​ធនាគារ​អេស៊ីលីដា​បង្កើត​សាខា​នៅ​ប្រទេស​ឡាវ ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​វៀងចន្ទន៍ សាក់វណ្ណខេត និង​ចំប៉ាសាក់ ជា​ពិសេស​ប្រជាជន​ឡាវ​ដែល​មាន​ជំនឿ​ចិត្ត និង​គាំទ្រ​ដល់​ធនាគារ​អេស៊ីលីដា​នៅ​ប្រទេស​ឡាវ ។ នៅ​ក្នុង​ឆ្នាំ២០០៩នេះ ធនាគារ​អេស៊ីលីដា ឡាវ នឹង​បង្កើត​សាខា​និងការិយាល័យ​ចំនួន៧កន្លែង​បន្ថែម​ទៀត ក្នុង​គោលបំណង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​ប្រទេស​ឡាវ​ដូច​ជា​កម្ពុជា​ដែរ ។

ប្រតិភូ​ទស្សនា​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា
ប្រតិភូ​ទស្សនា​សាល​បម្រើ​អតិថិជន​របស់​ការិយាល័យ​កណ្តាល​ធនាគារ​អេស៊ីលីដា

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ជម្រាប​ជូន​គណៈប្រតិភូ​ពី​ការរីកចម្រើន​របស់​ធនាគារ​អេស៊ីលីដា នា​ឱកាស​នោះ​ថា នេះ​ជា​ឆ្នាំ​ទី១៦ហើយ​ដែល​ធនាគារ​អេស៊ីលីដា បាន​បម្រើ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន និង​សាធារណជន​នៅ​កម្ពុជា​តាម​រយៈ​សាខា និង​ការិយាល័យ​ទាំង២២៦កន្លែង​ទូទាំង២៤ខេត្ត-​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង៣សាខា​ទៀត​នៅ​ប្រទេស​ឡាវ ដែល​មាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​អតិថិជន​ជាង៨០ម៉ឺន​នាក់ ដែល​ធ្វើឱ្យ​ទ្រព្យ​សកម្ម​កើន​ដល់​ចំនួន​ជាង៦៩០លាន​ដុល្លារ​អាមេរិក​នៅ​ដំណាច់​ឆ្នាំ២០០៨នេះ ។

ឯកឧត្តម Phouphet Khampounvong បាន​ជម្រាប​ជូន​ថា ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា​នេះ ឯកឧត្តម​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ហើយ​សម្រាប់​ធនាគារ​អេស៊ីលីដា​ជា​ជម្រើស​ទី​មួយ​សម្រាប់​ធ្វើ​ជា​ដៃ​គូអភិវឌ្ឍ​នៅ​ប្រទេស​ឡាវ និង​បង្កើន​កិច្ច​សហប្រតិបត្តិការឱ្យ​កាន់​តែ​ល្អ​ទ្វេ​ឡើង​ថែម​ទៀត​ជា​មួយ​ធនាគារ​អេស៊ីលីដា​នៅ​ប្រទេស​ឡាវ​ក៏​ដូច​ជា​នៅ​កម្ពុជា​ផង​ដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖