www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សូត្រមន្ត​ចម្រើន​មង្គល​អគារ​ថ្មី ការិយាល័យ​ស្រុក (ព្រែកព្នៅ)

ពិធី​សូត្រមន្ត​ចម្រើន​មង្គល​អគារ​ថ្មី ការិយាល័យ​ស្រុក (ព្រែកព្នៅ)

ថ្ងៃ​ទី០៤ ខែ​កុម្ភៈ ឆ្នាំ​២០០៩

លោក លឿង វិចិត្រ នាយក​សាខាទី១ ឬស្សីកែវ
លោក លឿង វិចិត្រ នាយក​សាខាទី១ ឬស្សីកែវ

នៅ​រសៀល​ថ្ងៃ​ទី០៦ ខែ​កុម្ភៈ ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា នឹង​មាន​រៀបចំ​ពិធី​សូត្រមន្ត​ចម្រើន​មង្គល​នៅអគារ​ថ្មី ការិយាល័យ​ស្រុក (ព្រែកព្នៅ) ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះលេខ៤៩២ ផ្លូវជាតិលេខ៥ ភូមិពោធិមង្គល ឃុំព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្តាល ។

អគារ​ការិយាល័យ​ស្រុក (ព្រែកព្នៅ) ថ្មី​នេះ​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​សុវត្ថិភាព​ខ្ពស់ ដែល​មាន​ទីកន្លែង​សម្រាប់​បំពេញ​ការងារ​ធំ​ទូលាយ ប្រកប​ដោយ​ផាសុកភាព និង​ស្ថិត​នៅ​ជិត​អតិថិជន ដើម្បី​ផ្តល់ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ជា​មួយ​ធនាគារ​អេស៊ីលីដា ។

សព្វ​ថ្ងៃ​ការិយាល័យ​ស្រុក (ព្រែកព្នៅ) ធ្វើ​ប្រតិបត្តិការ​ក្រោម​ការគ្រប់គ្រង​របស់​សាខា​ទី១ ឫស្សីកែវ ដែល​មាន​បម្រើ​សេវា​ធនាគារ​ជា​ច្រើន​ប្រភេទ​ដូចជា ៖ សេវា​ឥណទាន សេវា​បញ្ញើ-សន្សំ សេវា​ផ្ទេរ​ប្រាក់​ក្នុងនិង​ក្រៅ​ប្រទេស សេវា​ចាត់ចែង​សាច់ប្រាក់ សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ។ល។ នៅ​ពាក់​កណ្តាល​ឆ្នាំ​នេះ ការិយាល័យ​ស្រុក (ព្រែកព្នៅ) នឹង​មាន​បំពាក់​ម៉ាស៊ីន​អេធីអឹម ដើម្បី​បម្រើ​ជូន​អតិថិជន​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ដក​ប្រាក់​បាន ២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

យើង​ខ្ញុំ​រង់ចាំ​បម្រើ​ជូន​លោក​អ្នក​នៅ​អគារថ្មី​ការិយាល័យស្រុក (ព្រែកព្នៅ) ។

ទូរស័ព្ទ ៖ ០២៣ ៤៣០ ៦៧៣ / ៤២៧ ៦៦៨
ទូរសារ ៖ ០២៣ ៤៣០ ៦៤៥

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖