www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​ឧត្តមភាព​ឆ្នាំ២០០៨ ពី Citibank

ធនាគារ​អេស៊ីលីដា ទទួល​វិញ្ញាបនបត្រ​ឧត្តមភាព​ឆ្នាំ២០០៨ ពី Citibank

ថ្ងៃ​ទី០៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩

ACLEDA Photo

ធនាគារ​អេស៊ីលីដា គឺ​​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល "វិញ្ញាបនបត្រ​ឧត្តមភាព​ឆ្នាំ២០០៨" ពី Citibank ។ វិញ្ញាបនបត្រ​នេះ​ផ្តល់​ជូនសម្រាប់​ការ​អនុវត្ត​ដ៍​ល្អ​បំផុត ក្នុង​ការ​ផ្ទេរប្រាក់​ក្រៅ​ប្រទេស​យ៉ាង​មាន​ប្រសិទ្ធភាព​ជា​ប្រាក់​ដុល្លារ​អាមេរិក តាម​រយៈ​គណនី​របស់​ធនាគារ​អេស៊ីលីដា​មានជា​មួយ Citibank នៅ​ញូយ៉ក សហរដ្ឋអាមេរិក ។

បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា មាន​អត្រា​ដំណើរការ​នៃ​សេវា​ទូទាត់​ជា​សកល (STP) គឺ ៩៦,២០% ដែល​អាច​បម្រើ​សេវា​ផ្ទេរ​ប្រាក់​ជា​ប្រាក់​ដុល្លារ​អាមេរិក​បាន​យ៉ាង​រហ័ស និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។

វិញ្ញាបនបត្រ​នេះ​បាន​ប្រគល់​ជូន នៅ​ការិយាល័យ​កណ្តាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី នា​ថ្ងៃ​ទី០៥ ខែ​កុម្ភៈ ឆ្នាំ២០០៩ ដែល​ចុះហត្ថលេខា​ដោយ លោកស្រី Vira-anong C. Phutrakul នាយិកា​សេវា​ប្រតិបត្តិការ​សកល និង​ប្រគល់​ដោយ លោកស្រី Tipichar Khantanaphar នាយិកា​ទំនាក់ទំនង​ក្រុម​ស្ថាប័ន​ហិរញ្ញវត្ថុ ។

ការ​ទទួល​បាន វិញ្ញាបនបត្រ​ឧត្តមភាព​ឆ្នាំ២០០៨ នេះ​គឺ​ជា​កិត្តិយស​ដ៏ឧត្តុង្គឧត្តម​របស់​ធនាគារ​អេស៊ីលីដា ដែលបច្ចុប្បន្ន​នេះ​មាន​ធនាគារ​ដៃគូ​ចំនួន ៤១២ នៅ​ក្នុង ៥២ប្រទេស ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖