navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ពី Western Union Club 500
ពានរង្វាន់ពី Western Union Club 500
ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០០៩
នៅ Kota Kinabalu ប្រទេសម៉ាឡេស៊ី, ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០០៩ ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលពានរង្វាន់ "ទីតាំងឆ្នើមបំផុត (Grand Master Location)" និង "ការអភិវឌ្ឍប្រសើរបំផុត (Best Improvement)" សម្រាប់សេវាបម្រើអតិថិជនដ៏ល្អឥតខ្ចោះ ឆ្នាំ២០០៨ ពី Western Union Club 500 ដែលបានទទួលស្គាល់ជាទីតាំងនាំមុខគេដែលមានស្នាដៃឆ្នើម និងសមិទ្ធផលពីការខំប្រឹងប្រែងផ្តល់សេវាកម្មជូនអតិថិជន ។ ទាំងនេះបានមកពីកត្តា ៦ ដែលរួមមាន សេវារហ័ស ងាយស្រួល សុវត្ថិភាព យកចិត្តទុកដាក់ ភាពជឿជាក់ និងមានលក្ខណៈសាមញ្ញ ក្នុងការបម្រើជូនអតិថិជនរបស់ខ្លួន ។
Club 500 ជាកម្មវិធីមួយសម្រាប់ទីតាំងដែលទទួលបម្រើប្រតិបត្តិការបានច្រើន ដើម្បីរក្សានិងបង្កើនអតិថិជនស្មោះស្ម័គ្រ និងកត្តាសំខាន់គឺធ្វើយ៉ាងណាឱ្យអតិថិជនលើកទីមួយ ក្លាយជាអតិថិជនស្មោះស្ម័គ្រ ។ យើងត្រូវផ្តល់សេវាជូនអតិថិជនលើសពីការរំពឹងទុករបស់គាត់ និងកំណត់ឱ្យបាននូវកត្តាសំខាន់ៗ នាំឱ្យពួកគាត់ត្រឡប់មកប្រើសេវា Western Union នៅទីតាំងរបស់យើងរហូត ។