www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​​ខេត្តស្វាយរៀង

ពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​​ខេត្តស្វាយរៀង

ឯកឧត្តម ជៀង អំ អភិ​បាលខេត្តស្វាយរៀង ចាប់​ដៃ​ជា​មួយ​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា
ឯកឧត្តម ជៀង អំ អភិ​បាលខេត្តស្វាយរៀង ចាប់​ដៃ​ជា​មួយ​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា

ថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ២០០៩

នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តស្វាយរៀង មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិលេខ១ ភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​ក្នុង​ឱកាស​នោះ​មាន ៖ ឯកឧត្តម​អភិបាល​ខេត្ត ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អាល្លឺម៉ង់ ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស ប្រធាន​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​និង​គណៈប្រតិភូ​សមាគមពាណិជ្ជកម្ម​អន្តរជាតិ​ទាំង​៨ក្រុមហ៊ុន ឯកឧត្តម-លោកជំទាវ​រដ្ឋអំណាច​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ លោកប្រធាន-អនុប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាភិបាល លោកប្រធាន​នាយកប្រតិបត្តិ​និង​លោកនាយក-នាយិកា​ធនាគារ​អេស៊ីលីដា ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជាតិ​និង​អន្តរជាតិជាច្រើននាក់​​ទៀត ។

លោក តុល ថុល នាយក​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តស្វាយរៀង បាន​ថ្លែង​ថា "ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តស្វាយរៀង បាន​បង្កើត​ឡើង ​នៅ​ខែ​មិថុនា ឆ្នាំ​២០០០ ក្នុង​ក្របខ័ណ្ឌ​ជា​អង្គការ​មីក្រូ​ហិរញ្ញវត្ថុ ។  ​នៅ​ខែ​តុលា ឆ្នាំ​២០០០ ធនាគារ​អេស៊ីលីដា សាខា​ខេត្តស្វាយរៀង ក៏​ដូចជា​ធនាគារ​អេស៊ីលីដា​ទូទាំង​ប្រទេស បាន​កម្លាយ​ខ្លួន​ទៅ​ជា​ធនាគារ​ឯកទេស​ លុះ​ដល់​ខែ​ធ្នូ ឆ្នាំ២០០៣ ក៏​បាន​ទទួល​អាជ្ញាប័ណ្ណ​ជាធនាគារពាណិជ្ជ​ពី​ធនាគារ​ជាតិនៃកម្ពុជា ។ បច្ចុប្បន្ន​នេះ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខាខេត្តស្វាយរៀង បាន​ប្តូរ​ទីតាំង​មក​អគារ​ការិយាល័យ​ថ្មី ដែល​សាងសង់​ឡើង​តាម​ស្តង់ដារ​ធនាគារ​ពាណិជ្ជ ។ អគារ​នេះ​មាន​កម្ពស់​បីជាន់​ និង​មាន​ផ្ទៃ​ក្រឡា​សម្រាប់​បំពេញ​ការងារ​ធំទូលាយ​ប្រកប​ដោយ​ផាសុកភាព​និង​សុវត្ថិភាព និង​ស្ថិត​នៅ​ជិត​អតិថិជន" ។

លោក តុល ថុល នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ស្វាយរៀង
លោក តុល ថុល នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ស្វាយរៀង

លោក​បាន​បន្ត​ទៀត​ថា "គិត​ត្រឹម​ថ្ងៃ​ទី៣១ ខែកក្កដា ឆ្នាំ​២០០៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​​ខេត្តស្វាយរៀង មាន​បុគ្គលិក​សរុប​ចំនួន ១១០នាក់ កំពុង​បម្រើ​ការងារ ។ ទ្រព្យ​សកម្ម​មាន​ចំនួនជិត ៧លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​មាន​ចំនួន​​ជាង ៦លាន​ដុល្លារ​អាមេរិក ផ្តល់​ជូន​​អតិថិជន​​ជិត ៥.៥០០នាក់ និង​មាន​អតិថិជន​ចំនួន​ជាង ៤.០០០នាក់ បាន​និង​កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ជាមួយ​ធនាគារ​អេស៊ីលីដា សាខា​ខេត្តស្វាយរៀង ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​ជិត ៤លាន​ដុល្លារ​អាមេរិក ព្រមទាំង​មាន​​អតិថិជន​ជា​ច្រើននាក់​​ទៀត​បាន និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។ លើសពីនេះ យើង​ខ្ញុំ​មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ អេធីអឹម និង​ម៉ាស៊ីន​ឆូតកាត​ជា​ច្រើន​គ្រឿង សម្រាប់​បម្រី​សេវា​ទូទាត់​ជូនដល់​អតិថិជន" ។

ឯកឧត្តម ជៀង អំ ទីប្រឹក្សា​ផ្ទាល់​របស់​សមេ្តច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អភិ​បាលខេត្តស្វាយរៀង បាន​មាន​ប្រសាសន៍​ថា "អគារ​ថ្មី ០១ខ្នង​ដែល​មាន​លក្ខណៈ​ធំ​ទូលាយ ល្អប្រណីត និង​ប្រកបដោយ​សោភ័ណភាព ដែល​ជា​អគារ​ការិយាល័យ​របស់ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តស្វាយរៀង ។ នេះ​ជា​ការ​យកចិត្តទុកដាក់​ខិតខំ​របស់​ថ្នាក់ដឹកនាំ​ ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការ​កសាង និង​អភិវឌ្ឍ​កន្លែង​ធ្វើការ​របស់​ខ្លួនឱ្យ​កាន់តែ​មាន​លក្ខណៈ​ទំនើប​ និង​ល្អ​ប្រសើរ បង្ក​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ និង​អតិថិជនបាន​រហ័ស ប្រកប​ដោយ​សេចក្តី​ពេញចិត្ត​ដើម្បី​រួមចំណែក​ក្នុងការកសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ក៏​ដូចជា​ការអភិវឌ្ឍ​ខេត្តស្វាយរៀងឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ឈាន​ឡើង និង​រួមចំណែក​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា" ។

នៅ​ក្នុង​ឱកាស​នោះដែរ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បាន​សម្តែង​នូវ​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​សំណង់​អគារ​ការិយាល័យនេះ ដែល​បាន​សាងសង់​តាម​ស្តង់ដា​ររបស់​ធនាគារ​ស្រប​តាម​យុទ្ធសាស្ត្រ​យូរ​អង្វែង និង​មាន​ជំនឿ​យ៉ាងមុតមាំ​ចំពោះ​សម្ព័ន្ធភាព​ដ៏​រឹងមាំដែល​ជា​ឧបករណ៍ និង​កាតាលីករ​ដ៏​សំខាន់​បំផុត និង​ជា​មធ្យោបាយ​ដ៏​មុត​ថ្លា ដើម្បី​អភិវឌ្ឍសង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ។

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖