www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​​សរសើរ​ពី MFTransparency

វិញ្ញាបនបត្រ​​សរសើរ​ពី MFTransparency ​សម្រាប់​គំនិត​ផ្តួច​ផ្តើម​កំណត់​ថ្លៃប្រកបដោយ​​​តម្លាភាព​​នៅ​កម្ពុជា

វិញ្ញាបនបត្រ​​សរសើរ​ពី MFTransparency
វិញ្ញាបនបត្រ​​សរសើរ​ពី MFTransparency

ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០០៩

នៅ​ថ្ងៃទី០៧ ខែ​សីហា ឆ្នាំ​២០០៩ ធនាគារអេស៊ីលីដា បាន​ទទួល​វិញ្ញាបនបត្រ​​សរសើរ​ពី MFTransparency សម្រាប់ស្នាដៃ​ជា​​អ្នក​ត្រួសត្រាយ​សកល​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​មីក្រូ​ហិរញ្ញវត្ថុ​តាមរយៈ​ការ​ចូលរួម​​​ក្នុង​ការ​ផ្តើម​គំនិត​កំណត់​ថ្លៃ​ប្រកបដោយតម្លាភាព​នៅ​​កម្ពុជា ។

MFTransparency គឺជា​អ្នក​ផ្តើម​គំនិត​សកល​សម្រាប់​ការ​កំណត់​ថ្លៃ​ប្រកបដោយតម្លាភាព និង​សុក្រឹត នៅ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ ។​

ដោយសារ ភាពស្មុគស្មាញ​នៃ​លក្ខខណ្ឌ​ទីផ្សារ​ និង​ពុំទាន់​មាន​ច្បាប់​គ្រប់​គ្រាន់ MFTransparency ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​ព័ត៌មាន​អំពី​ផលិតផល​ឥណទាន​ និង​តម្លៃ​ ​ប្រកបដោយ​លក្ខណៈ​ច្បាស់លាស់ និង​និរន្តរភាព ក្នុង​គោលបំណង​លើកកម្ពស់​សុខុមាលភាព​នៃ​មីក្រូ​សហគ្រិនទន់ខ្សោយ និង​លើកកម្ពស់​សុក្រឹតភាព​នៃ​មីក្រូ​ហិរញ្ញវត្ថុ ​ដោយ​អនុវត្ត​ក្នុង​គោលដៅ​កាត់បន្ថយ​ភាព​ក្រីក្រ ។

ទស្សនៈរបស់ MFTransparency គឺ​ធ្វើឱ្យ​វិស័យ​​មីក្រូ​ហិរញ្ញវត្ថុ​ប្រតិបត្តិ​បាន​ប្រសើរ​តាម​លក្ខខណ្ឌ​​ទីផ្សារ​សេរី ដែល​អ្នក​ប្រើប្រាស់ និង​អ្នក​ដែល​ពាក់ព័ន្ធ បាន​ទទួល​ព័ត៌មាន​គ្រប់គ្រាន់​មុននឹង​សម្រេចចិត្ត ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនាវេបសាយ mftransparency.org ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖