www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ខេត្ត​កំពង់ធំ

ពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ខេត្ត​កំពង់ធំ

លោក កុយ ដាវុន នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្តកំពង់ធំ
លោក កុយ ដាវុន នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្តកំពង់ធំ

ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០០៩

នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០០៩ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តកំពង់ធំ ដែល​មាន​ទីតាំង​ស្ថិត​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ៦ ក្រុម​ទី១ ភូមិ​បល្ល័ង្កលិច សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​មាន​វត្តមាន​ចូលរួម​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម​អភិបាលរង​ខេត្ត​កំពង់ធំ ឯកឧត្តមឯកអគ្គរាជទូត​នៃ​ចក្រភពអង់គ្លេស លោកប្រធាន​បេសកកម្ម​សេដ្ឋកិច្ច​ប្រចាំ​ស្ថានទូត​បារាំង គណៈ​ប្រតិភូ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ លោកប្រធាន​-អនុប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា លោកប្រធាន​នាយក​ប្រតិបត្តិ លោកនាយក-នាយិកា​ធនាគារ​អេស៊ីលីដា និង​ភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត ។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ លោក កុយ ដាវុន ជា​នាយក​ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កំពង់ធំ បាន​មាន​ប្រសាសន៍​ថា ៖ គិត​ត្រឹម​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០០៩ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ត​កំពង់ធំ មាន​បុគ្គលិក​ចំនួន ១៣៥នាក់ និង​មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ៨ការិយាល័យ ម៉ាស៊ីន​អេធីអឹម​ចំនួន ២គ្រឿង និង​ម៉ាស៊ីន​ឆូតកាត ៥គ្រឿង ។ ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ជាង ៧លានដុល្លារ​អាមេរិក សមតុល្យ​ឥណទានជិត ៦លានដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ចំនួន ៥.៤១២នាក់​កំពុង​ប្រើប្រាស់ សមតុល្យ​ប្រាក់បញ្ញើ​មាន​ចំនួន​ជិត ៧,៥លានដុល្លារ​អាមេរិក និង​មាន​អតិថិជន​ចំនួន ១៤.៣៣៣នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ និង​អតិថិជន​ជាច្រើន​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ ធនាគារ​អេស៊ីលីដា​បាន​បង្កើតឱ្យ​មាន​និរន្តរភាព​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​នេះ មាន​រយៈពេល១៦ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯកជន​និង​វិស័យ​សាធារណៈ តាម​រយៈ​ការិយាល័យ​សាខា​ទាំង២៣៩ ទូទាំង​ប្រទេស​កម្ពុជា និង​ឡាវ ។ បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​អគារ​ការិយាល័យ​ស្តង់ដារ​បែបនេះ​ចំនួន ៦១ និង​កំពុង​សាងសង់​បន្ថែម​ជា​បន្ត​បន្ទាប់ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្កឱ្យ​មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​ធ្វើការទំនាក់ទំនង និង​ប្រើប្រាស់​សេវាហិរញ្ញវត្ថុ​នានា ជាពិសេស​ដើម្បី​ការពារសុវត្ថិភាព​ទ្រព្យសម្បត្តិ​របស់​អតិថិជន ដែល​បាន និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា ព្រមទាំង​បង្កឱ្យ​មាន​ផាសុកភាព និង​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក ដែល​បាន​ និង​កំពុង​បម្រើ​ការងារ​ជាមួយ​ធនាគារ​អេស៊ីលីដា ។

លោក​ក៏​បាន​ថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក រួមទាំង​កម្មករនិយោជិត​គ្រប់​លំដាប់ថ្នាក់​ទាំង ៧.១៣៧នាក់ និង​អតិថិជន​វៃឆ្លាត​ទាំង ៩០ម៉ឺន​នាក់ ​ដែល​តែងតែ​ជួយ​គាំទ្រ​តាំងពី​ដើមរៀងមក ធ្វើឱ្យ​ទ្រព្យសកម្ម​របស់​ធនាគារអេស៊ីលីដា កើនពី​ចំនួន ២២,៣លាន​ដុល្លារ​អាមេរិក ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០០ រហូតដល់​ចំនួន ៨៨០លាន​ដុល្លារ នៅ​ដំណាច់​ខែ​កញ្ញា ឆ្នាំ​២០០៩ ហើយ​ទ្រព្យ​សកម្ម​នេះ​នឹង​កើន​ដល់ ១.០០០​លាន​ដុល្លារ ក្នុង​ឆ្នាំ២០១០ ខាងមុខ​នេះ ។

ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បាន​កត់សម្គាល់​ថា ៖ ការ​អភិវឌ្ឍ​របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តកំពង់ធំ ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​រីកចម្រើន ភាព​រឹងមាំ និង​ថែមទាំង​បាន​បង្ហាញ​ពី​ការ​ចូលរួម​ចំណែក​ក្នុង​សកម្មភាព​សង្គម លើក​កម្ពស់​វិស័យ​សិល្បៈកីឡា និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តកំពង់ធំ ។

ឯកឧត្តម​ក៏​បាន​សំដែង​នូវ​ការអបអរសាទរ និង​កោត​សរសើរ​ផងដែរ​ចំពោះ​ការខិតខំប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​ធនាគារ​អេស៊ីលីដា ជា​ពិសេស​សាខា​ខេត្ត​កំពង់​ធំ និង​សូម​គាំទ្រ​យ៉ាង​ពេញ​ទំហឹង និង​ស្វាគមន៍​ដំណើរ​វិវឌ្ឍន៍​របស់​ធនាគារ ដែល​ក្នុង​រយៈពេល​កន្លង​ទៅ បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​ទាំង​មូល ។

ជួរ​មុខ​ (ពី​ឆ្វេង​ទៅ​ស្តាំ) ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី
ជួរ​មុខ​ (ពី​ឆ្វេង​ទៅ​ស្តាំ) ឯកឧត្តម សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧២៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖