www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បើក​សាខា​ថ្មី​នៅ​ផ្សារ​ដើមថ្កូវ

ធនាគារ អេស៊ីលីដា បើក​សាខា​ថ្មី​នៅ​ផ្សារ​ដើមថ្កូវ

សាខាផ្សារ​ដើមថ្កូវ
សាខាផ្សារ​ដើមថ្កូវ

ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩

ដើម្បី​ចូល​ទៅ​ជិត និង​ផ្តល់​ភាព​ងាយស្រួល​កាន់តែ​ប្រសើរ​ជាង​មុនជូន​ដល់​អតិថិជន​ទាំងអស់ ធនាគារ​​អេស៊ីលីដា មាន​សេចក្តី​សោមនស្ស​រីករាយ​ សូម​ជូនដំណឹង​ដល់​អតិថិជន និង​សាធារណជនឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា បើក​សាខា​ថ្មីទី២៣២ ​នៅ​ផ្សារ​ដើមថ្កូវ ដែល​មាន​ទីតាំង​ស្ថិត​នៅ អគារលេខ៦០៦ ផ្លូវលេខ២៧១ ក្រុមទី៣៧ ភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែល​បាន​រៀបចំ​ជាស្រេច​ដើម្បី​រង់ចាំ​បម្រើ​លោក​អ្នកនូវ​រាល់​សេវាកម្ម​ធនាគារ​​គ្រប់​ប្រភេទ ចាប់ពី​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៩ នេះ​តទៅ ។

ភាព​នៅ​ជិត​ដើម្បី​បម្រើ​លោក​អ្នក គឺជា​ការ​ប្តេជ្ញាចិត្ត និងការ​យក​ចិត្តទុកដាក់​បំផុត​របស់​យើងខ្ញុំ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ និង​ជឿជាក់​សម្រាប់​លោក​អ្នក ។ ទោះ​ជា​លោក​អ្នក​នៅទីណា​ក៏ដោយ យើងខ្ញុំ​នៅ​ទីនោះ ​រង់ចាំ​ស្វាគមន៍​បម្រើ​លោក​អ្នក​ជានិច្ច ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ៕

ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖