www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប័ណ្ណ​សរសើរ​ចំពោះ​ស្នាដៃ​ល្អ​ក្នុង​ការទប់​ស្កាត់​ការរីករាលដាល​​មេរោគ​អេដស៍-ជំងឺអេដស៍

ប័ណ្ណ​សរសើរ​ចំពោះ​ស្នាដៃ​ល្អ​ក្នុង​ការទប់​ស្កាត់​ការរីករាលដាល​​មេរោគ​អេដស៍-ជំងឺអេដស៍

ប័ណ្ណ​​សរសើរ​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ
ប័ណ្ណ​​សរសើរ​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ

ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០០៩

ធនាគារ​អេស៊ីលីដា បាន​ទទួល​ប័ណ្ណ​សរសើរ​ពី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈចំពោះ​ស្នាដៃ​ល្អ​ក្នុង​ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរីករាលដាល​មេរោគ​អេដស៍-ជំងឺ​អេដស៍​នៅ​កន្លែង​ធ្វើការ​ក្នុង​រយៈពេល​កន្លង​មក ។​ ប័ណ្ណ​សរសើរ​នេះ​ចុះ​ហត្ថលេខា​ដោយ ឯកឧត្តម វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ នៅ​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០០៩ ។

វប្បធម៌​ការងារ​រួម​របស់​ធនាគារ​អេស៊ីលីដា ត្រូវ​បាន​បង្កើត​ឡើង​ដោយផ្តោត​សំខាន់​ទៅលើ​ផល​ប៉ះពាល់​ដល់​សង្គម និង​សហគមន៍​ទាំងមូល ។ យើងខ្ញុំ​យកចិត្តទុកដាក់​យ៉ាងពិសេស​ និង​សហការជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន ​រដ្ឋាភិបាល ព្រមទាំង​អង្គការក្រៅ​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​មេរោគ​អេដស៍-ជំងឺ​អេដស៍ ។

ធនាគារ​អេស៊ីលីដា នឹង​នៅតែ​បន្ត​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ប្រយុទ្ធ​ទប់ស្កាត់​នូវ​រាល់​ជំងឺ​ឆ្លង​រាតត្បាត​ទាំងឡាយ​ដូចជា ៖ អេដស៍ ផ្តាសាយ​បក្សី ផ្តាសាយ​ប្រភេទ​ថ្មី ជាដើម ដើម្បី​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព និងរុងរឿង​ទាំងអស់​គ្នា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៥៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖