www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ឡាវ បើក​សាខា​ថ្មី​ទី១២

ធនាគារ អេស៊ីលីដា ឡាវ បើក​សាខា​ថ្មី​ទី១២

ធនាគារ អេស៊ីលីដា ឡាវ សាខាខាំមួន
ធនាគារ អេស៊ីលីដា ឡាវ សាខាខាំមួន

ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១០

នៅ​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០១០ ធនាគារ អេស៊ីលីដា ឡាវ ប្រារព្ធ​ពិធីសម្ពោធ​សាខាថ្មី ដែល​ជា​ការិយាល័យ​ទី១២ នៅ​ក្នុង​ខេត្ត​ខាំមួន មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ១២៤ និង​១២៥ ផ្លូវ​ជាតិលេខ១៣ភាគ​ខាងត្បូង ក្រុម០៧ ភូមិ​ណងបួខាំ ស្រុក​ថាខេក ខេត្ត​ខាំមួន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

ធនាគារ អេស៊ីលីដា ឡាវ គឺជា​ធនាគារ​ពាណិជ្ជ​ដំបូងគេ​បង្អស់​ដែល​មក​ពី​ប្រទេស​កម្ពុជា​ ​មក​វិនិយោគ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​មាន​ដើមទុន​ចំនួន ១០០ពាន់លានគីប កាន់កាប់​ដោយ​​ភាគហ៊ុនិក​ប្រាំ ដូចខាងក្រោម ៖

លោក ផន ណារិន អគ្គនាយក​ធនាគារ​អេស៊ីលីដា ​ឡាវ
លោក ផន ណារិន អគ្គនាយក​ធនាគារ​អេស៊ីលីដា ​ឡាវ

លោក ផន ណារិន អគ្គនាយក​ធនាគារ​អេស៊ីលីដា ​ឡាវ បានមាន​ប្រសាសន៍ថា នេះ​គឺ​ជា​ព្រឹត្តិការណ៍​អស្ចារ្យ​ទី៥​ហើយ​ សម្រាប់​​ធនាគារ​​អេស៊ីលីដា ឡាវ បន្ទាប់​ពី​យើង​បាន​សម្ពោធ​អគារ​​ការិយាល័យ​កណ្តាល ដែល​បាន​ចាប់ផ្តើមធ្វើ​ប្រតិបត្តិការ នៅ​ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ២០០៨ ពិធី​សម្ពោធការិយាល័យ​​សាខាសាក់វណ្ណខេត និង​​សាខា​ចំប៉ាសាក់ នៅ​ខែ​តុលា ឆ្នាំ​២០០៨ និង​ពិធី​សម្ពោធ​​សាខា​វៀងច័ន្ទ នៅ​ខែ​មិថុនា ឆ្នាំ​២០០៩ ។ អគារ​នេះ គឺជា​ការិយាល័យ​ទី១២​ហើយ​ របស់​ធនាគារ​អេស៊ីលីដា ឡាវ និង​ជាការិយាល័យ​ទី២៤៣ បើ​រាប់​បញ្ចូល​ជាមួយ​​ធនាគារ​​អេស៊ីលីដា ភីអិលស៊ី ។

លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា គ្រប់​​ផលិតផល និង​សេវាកម្ម របស់​ធនាគារ​អេស៊ីលីដា ឡាវ ទាំងអស់ មាន​ការកើនឡើង​គួរឱ្យ​កត់​សម្គាល់ នៅ​ចុង​ត្រីមាស​ឆ្នាំ២០០៩​នេះ ។ នៅ​ដំណាច់​ឆ្នាំ២០០៩ ធនាគារ​អេស៊ីលីដា ឡាវ បាន​ផ្តល់​ឥណទាន​ជូន​អតិថិជន​របស់​ខ្លួន​ចំនួន ៤.០៧១នាក់ ស្មើនឹង​សមតុល្យ​ឥណទាន​មាន​ចំនួន​ជាង ១២លានដុល្លារអាមេរិក និង​មាន​អតិថិជន​ចំនួន ៧.២១៥​នាក់​ កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ ដែល​មាន​សមតុល្យ​ប្រាក់​បញ្ញើ-សន្សំ​ចំនួន​ជិត ១៤,៤លាន​ដុល្លារ​អាមេរិក ។ ពិធី​សម្ពោធ​អគារ​ថ្មី​ ធនាគារ អេស៊ីលីដា ឡាវ សាខាខាំមួន គឺជា​ជំហាន​ថ្មី​មួយទៀត​ឆ្ពោះ​ទៅ​រក​ការពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្រប​ដណ្តប់​ទូទាំង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ពេលអនាគតដ៏​ខ្លី​ខាង​មុខ ។ បច្ចុប្បន្ន យើង​មាន​បុគ្គលិក​ចំនួន ២៧១នាក់ បម្រើការ​នៅ​ការិយាល័យ​ចំនួន ១២ គឺ​ការិយាល័យ​កណ្តាល​ជា​ការិយាល័យ​ប្រតិបត្តិការ ​សាខាចំនួន០៤ និង​ប៉ុស្តិ៍​សេវា​ចំនួន​០៧ ។

ធនាគារ​អេស៊ីលីដា ឡាវ ​បម្រើ​ជូន​នូវ​រាល់​សេវា​ធនាគារ​ពាណិជ្ជ និង​សេវា​ធនាគារ​លក់​រាយ​គ្រប់​ប្រភេទ​ជូន​ដល់​អតិថិជន​ចាប់ពី​មុខ​ជំនួញ​ជា​លក្ខណៈ​គ្រួសារ រហូត​ដល់​សហគ្រាសខ្នាត​តូច និង​មធ្យម មាន​​ដូចជា ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១៤៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖