www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ខេត្ត​ព្រៃវែង

ពិធី​សម្ពោធ​អគារ​ថ្មី ការិយាល័យ​សាខា​ខេត្ត​ព្រៃវែង

ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១០

លោក តូច បុណ្ណបូរ៉ាមី នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង
លោក តូច បុណ្ណបូរ៉ាមី នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង

នៅ​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០១០ ធនាគារ​អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ៧ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ជា​គណៈអធិបតី​យ៉ាង​ខ្ពង់ខ្ពស់​ពី​សំណាក់ ឯកឧត្តម​អភិបាលខេត្ត​និង​អភិបាលរង​ខេត្ត​ព្រៃវែង គណៈ​ប្រតិភូ​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ លោកប្រធាន​-អនុប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ក្រុមប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា លោកប្រធាន​នាយក​ប្រតិបត្តិ លោកនាយក-នាយិកា​ធនាគារ​អេស៊ីលីដា ព្រមទាំងភ្ញៀវកិត្តិយស​ជាតិ​និង​អន្តរជាតិ​ជាច្រើន​នាក់​ទៀត ។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នោះ លោក តូច បុណ្ណបូរ៉ាមី នាយក​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង បាន​ថ្លែង​ថា ៖ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៩ សាខា​ខេត្តព្រៃវែង មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន ៧​ការិយាល័យ​ដែល​មាន​បុគ្គលិក​ចំនួន ១៤៩នាក់ ម៉ាស៊ីន​អេធីអឹម​ចំនួន ១គ្រឿង ទ្រព្យសកម្ម​សរុប​មាន​ចំនួន​ជិត ១៤លានដុល្លារ​អាមេរិក ដោយមាន​អតិថិជន​ចំនួន ១២.០៩០នាក់​កំពុង​ប្រើប្រាស់សមតុល្យ​ឥណទានជិត ១៣លានដុល្លារ​អាមេរិក ​ និង​អតិថិជន​ចំនួន ៨.៩៩០នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ-សន្សំ​ចំនួន​ជាង ៤លានដុល្លារ​អាមេរិក ព្រមទាំង​អតិថិជន​ជាច្រើននាក់​ទៀត ​បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ និរន្តរភាព គឺជា​ទិសដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើតឱ្យ​មាន​និរន្តរភាព​សេវាកម្ម​ហិរញ្ញវត្ថុ​បែបនេះ អស់​រយៈពេល​១៧​ឆ្នាំ​មកហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​សាខា និង​ការិយាល័យ​ទាំង​២៤៤ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ឡាវ ។

ជួរមុខ​ពី​ឆ្វេង​ទៅ​ស្តាំ ៖ ឯកឧត្តម អ៊ុង សាមី អភិបាល​ខេត្តព្រៃវែង និងលោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី
ជួរមុខ​ពី​ឆ្វេង​ទៅ​ស្តាំ ៖ ឯកឧត្តម អ៊ុង សាមី អភិបាល​ខេត្តព្រៃវែង និងលោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី

លោក​បាន​បន្ត​ទៀត​ថា ៖ បច្ចុប្បន្ន​ធនាគារ​អេស៊ីលីដា មាន​អគារ​ការិយាល័យ​ស្តង់ដារ​ចំនួន ៧០ហើយ ដើម្បី​ទទួល​បម្រើ​អតិថិជន និង​បង្កឱ្យ​មាន​ភាពងាយស្រួល​ដល់​អតិថិជន​ទាក់ទង និងប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា ជាពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​ទ្រព្យ​សម្បត្តិ​របស់​អតិថិជន ដែល​បាន និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា​ស្របតាម​យុទ្ធសាស្ត្រ​យូរអង្វែង​របស់យើង ។

លោក​ក៏​បាន​ថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ផងដែរ​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ ភាគហ៊ុនិក កម្មករ​និយោជិត​គ្រប់​លំដាប់ថ្នាក់​ទាំង ៧.២៥៩នាក់ និង​អតិថិជន​វៃឆ្លាត​ជាង៩០ម៉ឺននាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ធនាគារ​អេស៊ីលីដា​តាំងពីដើមរៀងមក ធ្វើឱ្យ​ទ្រព្យសកម្ម​របស់​ធនាគារ​អេស៊ីលីដា កើនពី​ចំនួន ២២,៣លាន​ដុល្លារ ក្នុង​ខែធ្នូ ឆ្នាំ២០០០ រហូតដល់​ចំនួន ៩២២លានដុល្លារ និង​អតិថិជនប្រាក់បញ្ញើ-សន្សំ កើនដល់​ចំនួន​ជាង ៦០ម៉ឺននាក់ ស្មើនឹង ៨៦% ធៀប​ជាមួយនឹង​អតិថិជន​ប្រាក់បញ្ញើ-សន្សំ​ទូទាំង​វិស័យ​ធនាគារ ដែល​មាន​ត្រឹមតែ​ចំនួនជាង ៧០ម៉ឺននាក់ ហើយ​អតិថិជនទទួល​ឥណទាន កើនដល់​ចំនួនជាង ២៤ម៉ឺននាក់ ស្មើនឹង​ចំនួន ៩៣% ធៀប​នឹង​អតិថិជន​ទទួល​ឥណទាន​ទូទាំង​វិស័យ​ធនាគារ ដែល​មាន​ត្រឹមតែ​ចំនួនជាង ២៦ម៉ឺននាក់​ប៉ុណ្ណោះ នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០០៩ ។

ឯកឧត្តម អ៊ុង សាមី អភិបាល​ខេត្តព្រៃវែង បាន​កត់សម្គាល់​ថា ៖ ការអភិវឌ្ឍ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង ជាសក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការរីកចម្រើន ភាពរឹងមាំ និង​ថែមទាំង​បាន​បង្ហាញពី​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​នៅក្នុង​ខេត្តព្រៃវែង ។ ឯកឧត្តម បានបន្ថែម​យ៉ាងមានមោទនភាព​ថា ៖ អគារ​ធំទូលាយ និង​ប្រណីតភាព​ជាងមុន​នេះ ជា​ភស្តុតាង​ដែល​បង្ហាញឱ្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្តព្រៃវែង បានកើតឡើង និង​រីកចម្រើន​ធំធាត់​យ៉ាងឆាប់រហ័ស ទាំង​ផ្នែក​ប្រតិបត្តិការ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រសិទ្ធភាព​អាជីវកម្ម ។

សាខា​ខេត្តព្រៃវែង បាន​ប្តូរទីតាំង​មក​អគារ​ការិយាល័យ​ថ្មី​ដែល​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​ធនាគារ​ពាណិជ្ជ មាន​កម្ពស់៤ជាន់ និង​មាន​ផ្ទៃក្រឡា​សម្រាប់​បំពេញ​ការងារ​ធំទូលាយ​ ប្រកបដោយ​ផាសុកភាព សុវត្ថិភាព និង​បាន​ស្ថិតនៅ​ជិត​អតិថិជន ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១២ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖