www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte

ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte

ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte
ប័ណ្ណសរសើរ​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង Forte

ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១០

នៅ​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១០ ធនាគារ​អេស៊ីលីដា បានទទួល​ប័ណ្ណសរសើរ​ចំពោះ​ការបន្ត​នូវការគាំទ្រ និង​ជាដៃគូ​ដ៏រឹងមាំ ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង Forte (Forte Insurance Cambodia Plc.) ។ យើង​ខ្ញុំ​តែងតែ​ជ្រើសរើស​នូវដៃគូ​ធានារ៉ាប់រង​ដែល​ល្អបំផុត​ ដើម្បី​មើលការខុសត្រូវ​យ៉ាងយកចិត្តទុកដាក់​ចំពោះ​​ទ្រព្យ​សម្បត្តិ​របស់​លោក​អ្នក ។

ធនាគារ​អេស៊ីលីដា គឺ​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់​បានចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ធានារ៉ាប់រង Jardine Lloyd Thompson (ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធានា​រ៉ាប់រង និង​សេវា​គ្រប់គ្រង​ហានិភ័យ និង​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស) និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​​អេស៊ីអា អ៊ិនសូរិន (ខេមបូឌា) នៅ​ថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧ ដើម្បី​រៀបចំឱ្យ​មាន​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ប្រតិបត្តិការ​អាជីវកម្ម​ទាំងមូល​របស់​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ឥឡូវនេះ​យើងខ្ញុំ​បានប្តូរ​ពី​ក្រុមហ៊ុនអេស៊ីអា អ៊ិនសូរិន (ខេមបូឌា) មកចាប់ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន​ធានារ៉ាប់រង ​Forte ដើម្បី​បង្កើនការ​ការពារ​នូវ​ទ្រព្យសម្បត្តិ​របស់​លោក​អ្នក ។

ក្រុមហ៊ុន​ធានារ៉ាប់រង Forte គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​នូវ​សេវាកម្ម​ធានា​រ៉ាប់រង​ដ៏ល្អប្រសើរ​បំផុត ព្រមជាមួយនឹង​ការធានា​នូវការរីកលូតលាស់​ជានិរន្តរ៍ និង​ការហ្វឹកហាត់​បុគ្គលិក​របស់ខ្លួន ព្រមទាំង​ជាជំនួយ​ក្នុង​ការអភិវឌ្ឍ​ទីផ្សារ​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៨៩១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖