www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​សរសើរ​សម្រាប់​​ឆ្នាំ២០០៩ ពី​ធនាគារ HSBC

វិញ្ញាបនបត្រ​សរសើរ​សម្រាប់​​ឆ្នាំ២០០៩ ពី​ធនាគារ HSBC

វិញ្ញាបនបត្រ​សរសើរ​ សម្រាប់​ការ​បម្រើ​​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC
វិញ្ញាបនបត្រ​សរសើរ​ សម្រាប់​ការ​បម្រើ​​សេវា​ទូទាត់​ជា​សកល​និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ពី​ធនាគារ HSBC

ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១០

នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​​ការិយាល័យ​កណ្តាល​របស់​ធនាគារ​អេស៊ីលីដា មានពិធី​ប្រគល់​វិញ្ញាបនបត្រ​សរសើរ​សម្រាប់​ឆ្នាំ​២០០៩ ពី​ធនាគារ HSBC សម្រាប់​ការ​បម្រើ​​សេវា​ទូទាត់​ជា​សកល និង​សេវា​គ្រប់គ្រង​សាច់ប្រាក់ ដល់​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ពាណិជ្ជ​នាំមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ វិញ្ញាបនបត្រ​នេះ​ចុះ​ហត្ថ​លេខា​ដោយ​លោក Hersel Mehani អនុ​ប្រធាន​ជាន់​ខ្ពស់ របស់​ធនាគារ HSBC ។

ដោយ​មាន​ធនាគារ HSBC ជា​ដៃគូ​ពាណិជ្ជកម្ម ធនាគារ​អេស៊ីលីដា​បាន​ពង្រីក​សេវា​ធនាគារ​យ៉ាងខ្លាំង​ជាពិសេស​ការ​ប្រើ​សេវា​ទូទាត់ និង​សេវា​គ្រប់គ្រង​សាច់ប្រាក់​ទៅដល់​អតិថិជន​របស់​ធនាគារ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ជាមួយ​នឹង​បណ្តាញ​ប្រតិបត្តិការ ២៣៣​ការិយាល័យ​និង​សាខា ទូទាំង​​ខេត្ត​និង​រាជធានី​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង១៥​ការិយាល័យ​នៅ​ប្រទេស​ឡាវ និង​បន្ត​ពង្រីក​ទៅកាន់​ប្រទេស​នានា​ថែមទៀត ។

នេះ​ជា​លើកទី៤​ហើយ ដែលធនាគារ​អេស៊ីលីដា បាន​ទទួល​វិញ្ញាបនបត្រ​សរសើរ​ពី​ធនាគារ HSBC ហើយ​នេះ​ជា​សមិទ្ធិផល​ថ្មី​មួយទៀត​យ៉ាង​សំខាន់ សម្រាប់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់ សេវាកម្ម​ដ៏​សម្បូរ​បែប​ និង​ទំនើប​របស់​ធនាគារ​អេស៊ីលីដា ។

HSBC គឺ​ជា​ស្ថាប័ន​ធនាគារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ធំ​នៅលើ​ពិភពលោក និង​មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ឡុងដ៍ ។ ធនាគារ HSBC មាន​បណ្តាញ​ប្រតិបត្តិការ​ជា​អន្តរជាតិប្រហែល ៨.០០០ ការិយាល័យ នៅ​ក្នុង ​៨៨​ប្រទេស ជុំវិញ​ពិភពលោក ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៩៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖