www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​ជាតិ​ថៃ​ធ្វើ​ទស្សន​កិច្ច​សិក្សា...

ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​ជាតិ​ថៃ​ ទស្សន​កិច្ច​សិក្សា​នៅ​សាខា​ធនាគារ​អេស៊ីលីដា ​ក្រុង​បាត់ដំបង

កិច្ច​ប្រជុំ​នៅ​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាត់ដំបង
កិច្ច​ប្រជុំ​នៅ​ធនាគារ​អេស៊ីលីដា សាខា​ក្រុង​បាត់ដំបង

ថ្ងៃ​ទី២៥ ខែ​សីហា ឆ្នាំ​២០១០

បាត់ដំបង ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១០ ៖ ធនាគារ​ជាតិ​ថៃ​បាន​មក​ធ្វើ​ទស្សនកិច្ច​សិក្សា នៅ​សាខា​ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង ក្រោម​ការ​ដឹក​នាំ​ដោយ​លោក Pongrit Virachart ជា​ប្រធាន​ក្រុម​ប្រតិបត្តិ និង​ចូលរួម​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ផងដែរ ។ អ្នក​ចូល​រួម​នៅ​ក្នុង​ទស្សន​កិច្ច​សិក្សា​នេះ មាន​ដូចជា ៖ អ្នក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់ ៤​រូបរបស់​ធនាគារ​ជាតិថៃ គណៈ​ប្រតិភូ​មក​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​នាយក​ការិយាល័យ​ប្រតិបត្តិការ​ហិរញ្ញវត្ថុរបស់​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​គណៈ​គ្រប់​គ្រង​នៃ​សាខា​ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង ។

កម្ម​វត្ថុ​ចម្បង​នៃ​ទស្សន​កិច្ច​នេះ គឺ​ដើម្បី​សិក្សា​ទៅ​លើ​ប្រតិបត្តិការ​ឥណទាន​ខ្នាត​តូច​បំផុត នៅ​ប្រទេស​កម្ពុជា ។ ទស្សន​កិច្ច​សិក្សា​នេះ​មាន​រយៈពេល​មួយ​ថ្ងៃ និង​មាន​សកម្មភាព​សំខាន់​ពីរ គឺ​កិច្ច​ប្រជុំ​នៅ​សាខា​ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង និង​ការ​ចុះ​ទៅ​សិក្សា​ជាក់​ស្តែងជាមួយ​អតិថិជន​តែ​ម្តង ។

គណៈប្រតិភូ​ទស្សន​កិច្ច​ អតិថិជន​របស់​ធនាគារ​អេស៊ីលីដា ដែល​ប្រកប​របរ​ភ្ញាស់​ពងទា​កូន
គណៈប្រតិភូ​ទស្សន​កិច្ច​ អតិថិជន​របស់​ធនាគារ​អេស៊ីលីដា ដែល​ប្រកប​របរ​ភ្ញាស់​ពងទា​កូន

កិច្ច​ប្រជុំ​នៅ​សាខា​​ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង គឺ​ពិភាក្សា​ទៅ​លើ​ចំណុច​សំខាន់​ៗ​ទូទៅ​របស់​ធនាគារ​អេស៊ីលីដា​ដូចជា ៖ ប្រវត្តិ​ធនាគារ ទស្សនៈ​និង​បេសក​កម្ម អង្គការលេខ ភាគ​ទុនិក ក្រុម​ប្រឹក្សា​ភិបាល គណៈ​កម្មា​ធិការ​ប្រតិបត្តិ ព័ត៌មាន​អំពី​សាជីវ​កម្ម បណ្តាញ​ប្រតិបត្តិ​ការ លទ្ធ​ផល​​ហិរញ្ញ​វត្ថុ​​ថ្មី​ៗ​ដែល​បាន​អនុវត្ត ព្រមទាំង​រង្វាន់​និង​ស្នាដៃផ្សេងៗ​ទៀត ។ល។

ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​នោះ សំណួរ​ដែល​បាន​លើក​ឡើង សុទ្ធតែ​ទាក់​ទង​ទៅ​នឹង​ការ​ប្រតិបត្តិ​ទីផ្សារ​នៃ​ឥណទាន​ខ្នាត​តូច​បំផុត និង​វិធី​សាស្ត្រ​ក្នុង​ការ​គ្រប់​គ្រង​អាជីវ​កម្ម​ប្រកប​ដោយ​ភាព​ជោគ​ជ័យ ។

បន្ទាប់​ពី​ពិភាក្សា​ជា​ក្រុម​នៅ​សាខា​ធនាគារ​អេស៊ីលីដា ក្រុង​បាត់ដំបង​រួច​ហើយ គណៈប្រតិភូ​ទាំងអស់​បាន​ទៅ​ជួប​អតិថិជន​ដោយ​ផ្ទាល់​នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ។ អំឡុងពេល​ទស្សន​កិច្ច​សិក្សា​នៅ​ជុំវិញ​ខេត្ត​បាត់ដំបង​ដែល​មាន​រយៈ​ពេល​២​ម៉ោង គណៈប្រតិភូ​បាន​ធ្វើ​ទស្សន​កិច្ច​សិក្សា​ទៅ​លើ​សកម្ម​ភាព​ពាណិជ្ជកម្ម​​របស់​អតិថិជន​ឥណទាន​ខ្នាត​តូច​បំផុត​របស់​ធនាគារ​អេស៊ីលីដាចំនួន ៣នាក់ ។

ទស្សន​កិច្ច​សិក្សា​នេះ ពិត​ជា​ផ្តល់​នូវ​ចំណេះដឹង បទពិសោធន៍ និងភាព​រីក​រាយ​ខ្លាំង​ណាស់​ចំពោះ​ពួក​គេ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖