navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍-ជំងឺអេដស៍
ប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០
ធនាគារអេស៊ីលីដា បានទទួលប័ណ្ណសរសើរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការក្នុងរយៈពេលកន្លងមក ។ ប័ណ្ណសរសើរនេះចុះហត្ថលេខាដោយ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១០ ។
នេះជាលើកទីពីរហើយ ដែលធនាគារអេស៊ីលីដាបានទទួលប័ណ្ណសរសើរ ចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នេះ ហើយវាជាកិត្តិយសប្រកបដោយមោទនភាពក្រៃលែង ដែលមានការិយាល័យកណ្តាល និងសាខាចំនួន ២១ ទៀតរបស់ធនាគារអេស៊ីលីដា ទទួលបាននូវប័ណ្ណសរសើរសម្រាប់ស្នាដៃដ៏មានតម្លៃមិនអាចបំភ្លេចបាននេះ ។ សាខាទាំងនោះមាន ៖
- ការិយាល័យកណ្តាល
- សាខាបឹងត្របែក
- សាខាចោមចៅ
- សាខាដង្កោ
- សាខាផ្សារដើមថ្កូវ
- សាខាទី១ ឫស្សីកែវ
- សាខាទី២ ឫស្សីកែវ
- សាខាខេត្តកណ្តាល
- សាខាស្រុកកៀនស្វាយ
- សាខាស្រុកមុខកំពូល
- សាខាស្រុកអង្គស្នួល
- សាខាស្រុកឧដុង្គ
- សាខាខេត្តកំពង់ធំ
- សាខាស្រុក (កំពង់ថ្ម)
- សាខាខេត្តបន្ទាយមានជ័យ
- សាខាក្រុងប៉ោយប៉ែត
- សាខាខេត្តកំពង់ឆ្នាំង
- សាខាខេត្តសៀមរាប
- សាខាក្រុងសៀមរាប
- សាខាស្រុកស្រីសន្ធរ
- សាខាខេត្តព្រះវិហារ
- សាខាខេត្តឧត្តរមានជ័យ
ធនាគារអេស៊ីលីដា នឹងនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់នូវរាល់ជំងឺឆ្លងរាតត្បាតទាំងឡាយដូចជា ៖ អេដស៍ ផ្តាសាយបក្សី ផ្តាសាយប្រភេទថ្មី ជាដើម ដើម្បីរស់នៅប្រកបដោយសុខុមាលភាព និងរុងរឿងទាំងអស់គ្នា ។