navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextគណៈប្រតិភូ KfW និង DEG ធ្វើទស្សនកិច្ច...
គណៈប្រតិភូ KfW និង DEG ធ្វើទស្សនកិច្ចធនាគារអេស៊ីលីដា សាខាក្រុង(ផ្សារលើ)
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១
កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១១ Dr. Ulrich Schröder ប្រធាននាយកប្រតិបត្តិរបស់ធនាគារ KfW និងគណៈប្រតិភូជាន់ខ្ពស់របស់ធនាគារ DEG បានអញ្ជើញធ្វើទស្សនកិច្ចនៅធនាគារអេស៊ីលីដា សាខាក្រុង(ផ្សារលើ) ខេត្តសៀមរាប ដើម្បីសិក្សាពីភាពរីកចម្រើនរបស់ធនាគារអេស៊ីលីដា និងស្វែងយល់ពីភាពជោគជ័យរបស់អតិថិជនធនាគារអេស៊ីលីដា ដោយផ្ទាល់នៅទីតាំងប្រកបអាជីវកម្មរបស់គាត់ ។
គណៈប្រតិភូបានចុះទស្សនកិច្ច និងសំណេះសំណាលជាមួយអតិថិជនរបស់ធនាគារអេស៊ីលីដា អំពីសកម្មភាពមុខរបររបស់ពួកគាត់ ដែលទទួលបានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ ។