navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ និងវិញ្ញាបនបត្រ ពីវ៉េសស្ទឺន យូញៀន
ពានរង្វាន់ និងវិញ្ញាបនបត្រ ពីវ៉េសស្ទឺន យូញៀន
ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១
នៅថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០១១ ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលវិញ្ញាបនបត្របួន និងពានរង្វាន់មួយ សម្រាប់ឆ្នាំ២០១០ ពីវ៉េសស្ទឺន យូញៀន ។ វិញ្ញាបនបត្រ និងពានរង្វាន់ទាំងនោះ មានដូចខាងក្រោម ៖
- ពានរង្វាន់ សម្រាប់ភ្នាក់ងារដ៏ឆ្នើមប្រចាំឆ្នាំ២០១០ ដែលបានបម្រើសេវាផ្ទេរប្រាក់ពីបរទេស មានការកើនឡើង
- វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់ភ្នាក់ងារដ៏ឆ្នើមប្រចាំឆ្នាំ២០១០ ដែលបានបម្រើសេវាផ្ទេរប្រាក់ពីបរទេស មានការកើនឡើង
- វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់ទីតាំងល្អបំផុតប្រចាំឆ្នាំ២០១០ ដែលបានបម្រើសេវាផ្ទេរប្រាក់ពីបរទេស
- វិញ្ញាបនបត្រសមិទ្ធកម្ម សម្រាប់ទីតាំងល្អបំផុតប្រចាំឆ្នាំ២០១០ ដែលបានបម្រើសេវាផ្ទេរប្រាក់ទៅបរទេស
- វិញ្ញាបនបត្រសរសើរសម្រាប់ឆ្នាំ២០១០ ក្នុងការបម្រើសេវាបានរយៈពេល១០ឆ្នាំ
ធនាគារអេស៊ីលីដា បម្រើសេវាផ្ទេរប្រាក់ប្រកបដោយគុណភាពខ្ពស់បំផុត ដើម្បីបំពេញនូវរាល់តម្រូវការរបស់អតិថិជន ។ នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបម្រើសេវាផ្ទេរប្រាក់តាមវ៉េសស្ទឺន យូញៀន ជូនពួកគាត់ អស់រយៈពេល១០ឆ្នាំមកនេះ ។
សមិទ្ធកម្មទាំងអស់នេះទទួលបានដោយសារលោកអ្នកតែងតែគាំទ្រយើងខ្ញុំរហូតមក រួមជាមួយកត្តាជាច្រើនទៀតដូចជា ៖ សេវារហ័ស សុវត្ថិភាព យកចិត្តទុកដាក់ ប្រកបដោយភាពជឿជាក់ និងលក្ខណៈងាយស្រួលដែលយើងខ្ញុំបម្រើជូនលោកអ្នក ។ យើងខ្ញុំផ្តោតការយកចិត្តទុកដាក់ជានិច្ចចំពោះការបម្រើជូនលោកអ្នក ហើយកត្តាសំខាន់ខាងលើនោះហើយ ដែលជំរុញឱ្យលោកអ្នកបន្តប្រើប្រាស់សេវាកម្មរបស់យើងខ្ញុំរហូត ។
វ៉េសស្ទឺន យូញៀន ផ្តល់ជូននូវមធ្យោបាយយ៉ាងងាយស្រួលបំផុត ដើម្បីភ្ជាប់ទំនាក់ទំនងមនុស្សគ្រប់រូបឱ្យស្ថិតនៅជាមួយគ្នាជានិច្ច និងជាអ្នកនាំមុខគេលើពិភពលោក ក្នុងការបម្រើសេវាផ្ទេរប្រាក់ ជាង ១៥០ឆ្នាំមកហើយ ថែមទាំងមានបណ្តាញភ្នាក់ងារប្រតិបត្តិការជាង ៣២០.០០០កន្លែង នៅជាង ២០០ប្រទេស និងតំបន់ ។ នៅក្នុងចំណោមភ្នាក់ងារទាំងនោះ ធនាគារអេស៊ីលីដា ក៏ជាភ្នាក់ងារមួយដែរ ក្នុងការបម្រើសេវាផ្ទេរប្រាក់ប្រកបដោយសុវត្ថិភាពខ្ពស់ ដែលលោកអ្នកអាចអញ្ជើញមកផ្ទេរ និងទទួលតាមវ៉េសស្ទឺន យូញៀន បាននៅស្ទើរតែគ្រប់ការិយាល័យទាំងអស់របស់យើងខ្ញុំ ។