navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextវិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំ២០១០ ពីធនាគារ HSBC
វិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំ២០១០ ពីធនាគារ HSBC
ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១
នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១១ ធនាគារ HSBC បានប្រគល់វិញ្ញាបនបត្រឆ្នើមប្រចាំឆ្នាំ២០១០ សម្រាប់ការបម្រើសេវាទូទាត់ជាសកល និងសេវាគ្រប់គ្រងសាច់ប្រាក់ ដល់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជនាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដោយមានធនាគារ HSBC ជាដៃគូពាណិជ្ជកម្ម ធនាគារអេស៊ីលីដាបានពង្រីកសេវាធនាគារយ៉ាងខ្លាំង ជាពិសេសការប្រើសេវាទូទាត់ និងសេវាគ្រប់គ្រងសាច់ប្រាក់ទៅដល់អតិថិជនរបស់ធនាគារទាំងក្នុងនិង ក្រៅប្រទេស ជាមួយនឹងបណ្តាញប្រតិបត្តិការ ២៣៤ការិយាល័យនិងសាខា ទូទាំងខេត្តនិងរាជធានីក្នុងប្រទេសកម្ពុជា ព្រមទាំង១៥ការិយាល័យនៅប្រទេសឡាវ និងបន្តពង្រីកទៅកាន់ប្រទេសនានាថែមទៀត ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដាមានធនាគារដៃគូចំនួន ៤៤៦ នៅទូទាំងពិភពលោក ដើម្បីសម្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុរបស់លោកអ្នកតាមរយៈធនាគារអេស៊ីលីដា ។
នេះជាលើកទី៥ហើយ ដែលធនាគារអេស៊ីលីដាបានទទួលវិញ្ញាបនបត្រពីធនាគារ HSBC (ជាស្ថាប័នធនាគារ ដែលផ្តល់សេវាហិរញ្ញវត្ថុយ៉ាងធំនៅលើពិភពលោក និងមានការិយាល័យកណ្តាលនៅទីក្រុងឡុងដ៍) ហើយនេះជាសមិទ្ធផលថ្មីមួយទៀតយ៉ាងសំខាន់ សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មដ៏សម្បូរបែប និងទំនើបរបស់ធនាគារអេស៊ីលីដា ៕