navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាខាខេត្តរតនគិរី ប្តូរទីតាំងការិយាល័យ
សាខាខេត្តរតនគិរី ប្តូរទីតាំងការិយាល័យថ្មី
ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១១
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់លោកអ្នក យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងឱ្យបានជ្រាបថា ធនាគារអេស៊ីលីដា សាខាខេត្តរតនគិរី បានផ្លាស់ប្តូរទីតាំងការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ មានទីកន្លែងសម្រាប់បម្រើអតិថិជន និងបំពេញការងារធំទូលាយ ប្រកបដោយផាសុកភាព ។ ការិយាល័យថ្មីនេះ បើកបម្រើជូនលោកអ្នកនូវសេវាកម្មធនាគារគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១១ នេះតទៅ ។
លោក ញឹម កុសល នាយកធនាគារអេស៊ីលីដា សាខាខេត្តរតនគិរី បានមានប្រសាសន៍ថា ដោយសារតែអតិថិជនបាននិងកំពុងកើនឡើងជាលំដាប់ ហើយទាំងនេះគឺជាការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលដល់អតិថិជន សាខាខេត្តរតនគិរីបានត្រូវប្តូរទីតាំងមកការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារធនាគារពាណិជ្ជ ដោយយកចិត្តទុកដាក់ខ្លាំងលើការរក្សាសន្តិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាព ដើម្បីបម្រើផលប្រយោជន៍ជូនអតិថិជនគ្រប់ជ្រុងជ្រោយ ។ នេះជាស្នាដៃដ៏អស្ចារ្យមួយនៅក្នុងឆ្នាំនេះរបស់សាខាខេត្តរតនគិរី ដែលបានបង្ហាញអំពីភាពរឹងមាំ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ព្រមទាំងការអភិវឌ្ឍឥតឈប់ឈរក្នុងការបម្រើសេវាកម្មធនាគារកាន់តែលឿន រហ័សទាន់ចិត្ត អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ សម្រាប់បំពេញតម្រូវការរបស់អតិថិជននៅក្នុងខេត្តរតនគិរីទាំងមូល ។
យើងខ្ញុំរង់ចាំបម្រើលោកអ្នកនៅសាខាខេត្តរតនគិរី ។
អាសយដ្ឋាន ៖ ភូមិ២ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ទូរស័ព្ទ ៖ ០៧៥ ៩៧៤ ២២០ / ៩៧៤ ៣៣៣, ០១៥ ៩០០ ៣៦៨
ទូរសារ ៖ ០៧៥ ៩៧៤ ២២១
អ៊ីម៉ែល ៖
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។