www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង...

ធនាគារ​អេស៊ីលីដា​ចុះ​ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ធ្វើ​ជា​ដៃ​គូ​សហប្រតិបត្តិការ​ជា​មួយ ប.ជ.ស

ACLEDA Photo

ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០១១

ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​ផ្នែក​នៃ​សេវា​ធនាគារ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​បាន​ចុះ​ហត្ថលេខា​ជាមួយ​បេឡា​ជាតិ​សន្ដិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល (ប.ជ.ស) ក្នុងការ​ថែ​រក្សា និង​ការពារ​សុវត្ថិភាព​លើ​ការ​បើក​ផ្តល់​ប្រាក់​របប​សោធន និង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ដល់​មន្ត្រី​រាជការ​ស៊ីវិល​ចូល​និវត្តន៍ ឬ​អ្នក​ទទួល​សិទ្ធិ នៅ​ខេត្ត​ទាំង ២៣ ដែល​មាន​សិទ្ធិ​ទទួល​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​របស់ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ។

បន្ទាប់ពី​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​បង្កើត​ប.ជ.ស នា​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០០៨ មក កាល​ពី​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១ រាជ​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​ស្ដី​ពី​ការ​កំណត់​អត្រា​ភាគទាន សម្រាប់​ទ្រទ្រង់​ប.ជ.ស ។ ភាគទាន​នេះ​គឺ​ជា​កាតព្វកិច្ច​របស់​រាជ​រដ្ឋាភិបាល និង​មន្ត្រី​រាជការ​ស៊ីវិល ព្រមទាំង​ចៅក្រម​និង​ព្រះរាជ​អាជ្ញា សម្រាប់​ទ្រទ្រង់​ប.ជ.ស ដើម្បី​បង្កើតឱ្យ​មាន​ប្រភព​ធនធាន​ផ្ទាល់​មួយ​ច្បាស់លាស់ សម្រាប់​អនុវត្ត​គោលនយោបាយ​របស់​សន្តិសុខ​សង្គមឱ្យ​មាន​ប្រសិទ្ធភាព ។

លោក ជួរ រតនៈ នាយក​បេឡា​ជាតិ​​សន្ដិសុខ​សង្គម​សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល មាន​ប្រសាសន៍​ថា ៖ មូលនិធិ​ដែល​ទទួល​បាន​ពី​ភាគទាន​ខាង​លើ នឹង​រក្សា​ទុក​ជាមួយ​ធនាគារ​អេស៊ីលីដា សម្រាប់​ធ្វើ​ការ​បើក​ផ្តល់​ប្រាក់​របប​សោធន និង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ដល់​មន្ត្រី​រាជការ​ស៊ីវិល​ចូល​និវត្តន៍ ឬ​អ្នក​ទទួល​សិទ្ធិ នៅ​ខេត្ត​ទាំង ២៣ ដែល​មាន​សិទ្ធិ​ទទួល​ពី​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ACLEDA Photo

លោក អ៊ិន ចាន់នី ប្រធាន​នាយក​​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​​មាន​​ប្រសាសន៍​​ថា ៖ អេស៊ីលីដា មាន​មោទនភាព ដែល​តែងតែ​ទទួល​បាន​ការ​ផ្តល់​ទំនុក​ចិត្ត និង​ជ្រើសរើស​ធ្វើ​ជា​ដៃគូ​ជា​បន្ត​បន្ទាប់​ពី​គ្រឹះស្ថាន​សាធារណៈ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បម្រើ​សេវាកម្ម​ធនាគារ ហើយ​ថ្ងៃ​នេះ​ធនាគារ​អេស៊ីលីដា កាន់តែ​មាន​មោទនភាព​ថែម​ទៀត​ដែល​ត្រូវ​បាន ប.ជ.ស ជ្រើសរើស​ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ សម្រាប់​ថែ​រក្សា និង​ការពារ​សុវត្ថិភាព​លើ​ការ​បើក​ផ្តល់​ប្រាក់​របប​សោធន និង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ដល់​មន្ត្រី​រាជការ​ស៊ីវិល នៅ​ខេត្ត​ទាំង ២៣ ។ នៅ​ក្នុង​ឱកាស​នោះ លោក អ៊ិន ចាន់នី បាន​ជម្រាប​ជូន​ផង​ដែរ​ថា ធនាគារ​អេស៊ីលីដា ក៏​បាន​និង​កំពុង​ធ្វើ​ជា​ដៃ​គូ​ដ៏​ល្អ​ជាមួយ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស) ក្រោម​កិច្ច​ព្រមព្រៀង​ចុះ​ពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៨ ស្តី​ពី​​ការ​ផ្តល់​សេវាកម្ម​ធនាគារ​ជូន​ប.ស.ស ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​សេវាកម្ម​ដែល​នឹង​ផ្តល់​ជូន​ប.ជ.ស ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈ​សំខាន់​នេះ លោក​ក៏​បាន​សំដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាល ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន​និង​យុវនីតិសម្បទា និង ប.ជ.ស ដែល​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ធ្វើ​ជា​ដៃ​គូ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ធនាគារ សម្រាប់​ថែរក្សា និង​ការពារ​សុវត្ថិភាព​លើ​ការ​បើក​ផ្តល់​ប្រាក់​របប​សោធន និង​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ​ដល់​មន្ត្រីរាជការ​ស៊ីវិល នៅ​ខេត្ត​ទាំង ២៣ ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ ៖

លោកស្រី សូ ផនណារី អនុ​ប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយក​ប្រតិបត្តិ​នីតិកម្ម និង​ជា​លេខាធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧១១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖