www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextប្រសិទ្ធពរ​ខួប​លើក​ទី​២០ នៃ អេស៊ីលីដា

ប្រសិទ្ធពរ​ខួប​លើក​ទី​២០ នៃ អេស៊ីលីដា

ACLEDA Photo

ថ្ងៃ​ទី១៩ ខែមករា ឆ្នាំ២០១២

ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១២ នេះ​ជា​ខួប​លើក​ទី២០ នៃ​កំណើត អេស៊ីលីដា

អេស៊ីលីដា បាន​បង្កើត​ឡើង​ដោយ​មហា​សន្និបាត​លើក​ទី១ នៅ​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​១៩៩៣ ដោយ​មាន ទស្សនៈ ធានា​នូវ​និរន្តរភាព ប្រភព​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ជនក្រីក្រ ដែល​ប្រកប​របរ​ខ្នាត​តូច និង​តូច​បំផុត ។

៧ឆ្នាំ​ក្រោយ​មក នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០០០ ទស្សនៈ នេះ ធ្វើឱ្យ​អេស៊ីលីដា បាន​ប្រែ​ក្លាយ និង​អភិវឌ្ឍ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន បេសកកម្ម "ផ្តល់​ជូន​សហគ្រិន​ខ្នាត​តូច​បំផុត ខ្នាត​តូច ខ្នាត​មធ្យម និង​សាធារណជន នូវ​មធ្យោបាយ​ក្នុង​ការគ្រប់គ្រង ចាត់ចែង​ធនធាន​ហិរញ្ញវត្ថុឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅឱ្យ​ប្រសើរ​ឡើង ដោយ​អនុវត្តឱ្យ​បាន​នូវ​និរន្តរភាព និង​បង្កើន​នូវ​អត្ថប្រយោជន៍​ជូន​ដល់​ភាគហ៊ុនិក កម្មករ​និយោជិត ព្រម​ទាំង​សហគមន៍​ទាំង​អស់ ។ យើង​ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​គោលការណ៍​សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និង​បរិស្ថាន ប្រកប​ដោយ​កម្រិត​ខ្ពស់​បំផុត" ។

តាម​រយៈ ទស្សនៈ និង​បេសកកម្ម នេះ អេស៊ីលីដា បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​និរន្តរភាព​នៃ​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​ពេញ​លេញ​សម្បូរ​បែប មាន​ជា​អាទិ៍ ឥណទាន និង​ប្រាក់បញ្ញើ ជូន​ដល់​សហគ្រិន​គ្រប់​មជ្ឈដ្ឋាន ព្រម​ទាំង​បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​ពន្ធ​ជូន​រាជរដ្ឋាភិបាល ដូចមាន​តួលេខ​ខាង​ក្រោម ។

សូមថ្លែង​អំណរគុណ​ដោយ​គោរព​ដ៏​ខ្ពង់ខ្ពស់ និង​សូម​ប្រសិទ្ធពរជ័យ​សិរីសួស្តី ជូន​ចំពោះ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ អតិថិជន និង​កម្មករ​និយោជិត​អេស៊ីលីដា​ទាំង​អស់ ដែល​បាន​ចូលរួម​ធ្វើឱ្យ​អេស៊ីលីដា ទទួល​បាន​នូវ​ជោគជ័យ ក្នុង​ការរួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​មាតុភូមិ​កម្ពុជា ។

សូមគោរព និង​សូមអរគុណ
ប្រធាន​នាយក​ប្រតិបត្តិ

លោក អ៊ិន ចាន់នី


សមតុល្យឥណទាន
សមតុល្យឥណទាន
ចំនួនអតិថិជន
ចំនួនអតិថិជន
សមតុល្យប្រាក់បញ្ញើ
សមតុល្យប្រាក់បញ្ញើ
ចំនួនគណនី
ចំនួនគណនី
របាយការណ៍បង់ពន្ធប្រចាំឆ្នាំ
របាយការណ៍បង់ពន្ធប្រចាំឆ្នាំ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៩៥ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖