www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​សម្ពោធ​​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ព្រះវិហារ​

ពិធី​សម្ពោធ​​អគារ​ការិយាល័យ​ថ្មី សាខា​ខេត្ត​ព្រះវិហារ​

ថ្ងៃ​ទី២៧​ ខែ​មករា​ ឆ្នាំ២០១២

ឯកឧត្ដម អ៊ុំ​ ម៉ារ៉ា​ អភិបាល​ខេត្តព្រះវិហារ និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​គណៈ​អធិបតី
ឯកឧត្ដម អ៊ុំ​ ម៉ារ៉ា​ អភិបាល​ខេត្តព្រះវិហារ និង លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​គណៈ​អធិបតី

ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ព្រះវិហារ មាន​ទីតាំង​ស្ថិត​នៅ ផ្លូវ​កោះ​កែវ ភូមិឡឥដ្ឋ សង្កាត់​កំពង់​ប្រណាក​ ​ក្រុង​ព្រះវិហារ​ ខេត្ត​ព្រះវិហារ បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​គណៈ​អធិបតី​យ៉ាង​ខ្ពង់​ខ្ពស់​ពី​សំណាក់ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ព្រះវិហារ​​ អភិបាល​ខេត្ត​ព្រះវិហារ អភិបាលរង​ខេត្ត​ព្រះវិហារ​ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​​ធនាគារ​​​អេស៊ីលីដា​ ប្រធាន​​នាយក​​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា លោក-លោកស្រី​អនុប្រធាន​នាយក​ប្រតិបត្តិ​និង​ជា​ប្រធាន​នាយក-នាយិកា​ប្រតិបត្តិ និង​​ថ្នាក់​​ដឹក​នាំ​​ធនាគារ​អេស៊ីលីដា​ ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​​ជា​ច្រើន​​នាក់​​ទៀត ។

លោក ផាន់​ ចំរុង នាយក​ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ព្រះវិហារ បាន​មាន​ប្រសាសន៍​ថា ៖ គិត​ត្រឹម​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១១ នេះ សាខា​ខេត្ត​ព្រះវិហារ មាន​បណ្តាញ​ប្រតិបត្តិការ​ចំនួន៦ បុគ្គលិក​ចំនួន ​៩៦នាក់ ទ្រព្យសកម្ម​ចំនួន ៧,៧​លាន​ដុល្លារ​អាមេរិក អតិថិជន​ចំនួន ៤.៥០០​នាក់ កំពុង​ប្រើប្រាស់​សេវា​ឥណទាន​ចំនួន ៦,៩​លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ចំនួន ៨.២០០​នាក់ កំពុង​ដាក់​ប្រាក់​បញ្ញើ​សន្សំ​ចំនួន ៥,១លាន​ដុល្លារ​អាមេរិក និង​អតិថិជន​ជា​ច្រើន​នាក់​ទៀត បាន​និង​កំពុង​ប្រើប្រាស់​សេវា​ផ្សេងៗ​ទៀត រួម​ទាំង​សេវា​អេស៊ីលីដា​យូនីធី ផង​ដែរ ។ យើង​ខ្ញុំ​ក៏មាន​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្តិ​អេធីអឹម សម្រាប់​បម្រើ​សេវា​ជូន​ដល់​អតិថិជន ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ ០៧​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ តាមរយៈ​ប័ណ្ណ​អេស៊ីលីដា ប័ណ្ណ​ឥណពន្ធវីសា​អេស៊ីលីដា និង​ប័ណ្ណវីសា​ធនាគារ​ផ្សេង​ទៀត នៅ​ទូទាំង​ពិភពលោក ។

លោក​បាន​បន្ត​ទៀត​ថា ៖ អគារ​ថ្មី​នេះ​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​ធនាគារ​ពាណិជ្ជ ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្តិសុខ កំណារពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់ ព្រមទាំង​មាន​ទី​កន្លែង​សម្រាប់​បម្រើ​អតិថិជន និង​សម្រាប់​បំពេញ​ការងារ​ធំ​ទូលាយ ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នៅ​ក្នុង​ឆ្នាំ​នេះ របស់​សាខា​ខេត្ត​ព្រះវិហារ​ដែល​បាន​បង្ហាញ​អំពី​ភាព​រឹងមាំ​ជាមួយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន រហ័ស​ទាន់​ចិត្ត អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់ សម្រាប់​បំពេញ​តម្រូវការ​របស់​អតិថិជន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ទាំងមូល ។

លោក អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
លោក អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ឆ្លៀត​ក្នុង​ឱកាស​ដ៏​មាន​សារៈ​សំខាន់​​នេះ លោក អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិបត្ដិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ថ្លែង​ថា ៖ អារ្យភាព​ទាន់​សម័យ​ជានិរន្តរ៍ គឺ​ជា​គោលដៅ​ដ៏​ចម្បង​របស់​ធនាគារ​អេស៊ីលីដា ។ ធនាគារ​អេស៊ីលីដា បាន​បង្កើតឱ្យ​មាន​អារ្យភាព​ទាន់​សម័យ​ជានិរន្តរ៍​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ​បែប​នេះ អស់​រយៈពេល ២០ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាមរយៈ​សាខា និង​ការិយាល័យ​ទាំង​២៥៣ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។​ បច្ចុប្បន្ន​ធនាគារ​​អេស៊ីលីដា​ មាន​អគារ​ការិយាល័យ​ស្ដង់ដារ​បែប​នេះ​ ចំនួន​៩៨​ និង​កំពុង​សាង​សង់​បន្ថែម​ជា​បន្ដ​បន្ទាប់​ ដើម្បី​ទទួល​បម្រើ​អតិ​ថិ​ជន​ និង​បង្ក​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទាក់ទង​ សម្រាប់​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​នានា​​របស់​ធនាគារ​​អេស៊ីលីដា​ ជា​ពិសេស​ដើម្បី​ការពារ​សុវត្ថិភាព​​ទ្រព្យ​សម្បត្ដិ​​របស់​អតិថិជន​ ដែល​បាន​​និង​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​អេស៊ីលីដា​ ព្រម​ទាំង​ផ្តល់​នូវ​ផាសុកភាព​និង​សុវត្ថិភាព​ការងារ​ដល់​បុគ្គលិក​ ដែល​បាន​និង​កំពុង​បម្រើ​ការងារ​ជាមួយ​ធនាគារ​អេស៊ីលីដា​ ។​ ថ្ងៃ​នេះ​ខ្ញុំ​បាទ​មាន​មោទនភាព​យ៉ាង​ខ្លាំង​ ចំពោះ​សំណង់​អគារ​ការិយាល័យ​នេះ​ ដែល​បាន​សាង​សង់​តាម​ស្ដង់ដារ​របស់​ធនាគារ​អេស៊ីលីដា​​ ស្រប​តាម​យុទ្ធ​សាស្ដ្រ​យូរ​អង្វែង​របស់​យើង ។

លោក​បាន​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល ធនាគារ​ជាតិ​នៃ​កម្ពុជា អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ភាគហ៊ុនិក កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​ទាំង ៧.៦០០​នាក់ និង​អតិថិជន​ដ៏​វៃឆ្លាត​ជាង​មួយ​លាន​នាក់ ដែល​តែងតែ​ជួយ​គាំទ្រ​ទាំង​មធ្យោបាយ កំលាំង​កាយ កំលាំង​ចិត្ដ និង​សហការ​យ៉ាង​ពេញ​ទំហឹង​តាំងពី​ដើម​រៀង​មក ធ្វើឱ្យ​ទ្រព្យសកម្ម​របស់​ធនាគារ​អេស៊ីលីដា កើន​ពី​ចំនួន ២២,៣លានដុល្លារ​អាមេរិក ក្នុង​ខែធ្នូ ឆ្នាំ២០០០ រហូតដល់​ចំនួន ១.៥៤២​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០១១ ដោយ​រួម​បញ្ចូល​ទាំង​សមិទ្ធផល​របស់​សាខា​ខេត្ត​ព្រះវិហារ​ផង​ដែរ ។ យុទ្ធសាស្ត្រ​មួយ​ក្នុង​ចំណោម​យុទ្ធសាស្ត្រ​ចម្បងៗ របស់​ធនាគារ​អេស៊ីលីដា គឺ​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​ឈាន​មុខ​គេ ដោយ​បំពាក់​នូវ​ប្រព័ន្ធ Online និង​ប្រព័ន្ធ​ទំនើប​ធ្វើ​ប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​និង​ដាក់​ពង្រាយ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិ​អេធីអឹម ពាសពេញ​ផ្ទៃ​ប្រទេស ដើម្បី​អាច​បម្រើ​អតិថិជនឱ្យ​បាន ២៤ម៉ោង​ក្នុង​១ថ្ងៃ និង​៧ថ្ងៃ​ក្នុង​១សប្តាហ៍ ។

ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ព្រះវិហារ
ធនាគារ​អេស៊ីលីដា សាខា​ខេត្ត​ព្រះវិហារ

លោក​បាន​បន្ថែម​ថា ៖ ធនាគារ​អេស៊ីលីដា បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​ចំនួន​ដូចជា អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង​ភ្នាក់ងារ​ចំនួន​បួន​ទៀត​ដូចជា ភ្នាក់ងារ​បញ្ជិកា​មូលបត្រ ភ្នាក់ងារ​ទូទាត់ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូលបត្រ និង​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ ដើម្បី​ធ្វើ​ជា​កម្លាំង​ចលករ​សម្រាប់​ទ្រទ្រង់​ការអភិវឌ្ឍ​វិស័យ​មូលបត្រ និង​ជំរុញឱ្យ​មាន​កំណើន​សេដ្ឋកិច្ច ។ ទន្ទឹម​នឹង​នេះដែរ ធនាគារ​អេស៊ីលីដា ក៏​បាន​បង្កើតឱ្យ​មាន អេស៊ីលីដា ត្រេននីង សេនធ័រ ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ចូលរួម​ចែក​រំលែក​បទពិសោធន៍ និង​ភាព​ជោគជ័យ​លើ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដល់​ប្រតិបត្តិករ និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ។ ជាមួយ​គ្នា​នេះ ធនាគារ​អេស៊ីលីដា ក៏​បាន​បង្កើត​ធនាគារ​បុត្រសម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស​គឺ ធនាគារ អេស៊ីលីដា ឡាវ ហើយ​បន្ព​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គដ៏ទៃ​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្ដម អ៊ុំ​ ម៉ារ៉ា​ អភិបាល​ខេត្តព្រះវិហារ បាន​កត់​សម្គាល់​ថា ៖ ការ​វិវឌ្ឍ​របស់​ធនាគារ​អេស៊ីលីដា សាខា​ខេត្ដ​ព្រះវិហារ ជា​សក្ខី​កម្ម​ដែល​បញ្ជាក់​ពី​ការ​រីក​ចម្រើន ភាព​រឹងមាំ និង​ថែម​ទាំង​បាន​បង្ហាញ​ពី​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ខេត្ដ​ព្រះវិហារ ។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា ៖ ថ្ងៃ​នេះ​ក៏​ជា​ពេល​វេលា​ដ៏​វិសេស​វិសាល ក្នុង​ការ​បើក​ឱ្យ​ដំណើរ​ការ​នូវ​អគារ​ការិយាល័យ​ថ្មី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សា​ខា​ខេត្ត​ព្រះវិហារ ដែល​មាន​លក្ខណៈ​ធំ​ទូលាយ និង​ប្រណិត​ជាង​មុន ។ ទាំង​នេះ​ជា​ភស្ដុតាង​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ដ​ព្រះវិហារ បាន​កើត​ឡើង និង​រីក​ចម្រើន​ធំធាត់​យ៉ាង​ឆាប់​រហ័ស ទាំង​ផ្នែក​ប្រតិបត្ដិការ ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ទាំង​ផ្នែក​ប្រសិទ្ធ​ភាព​អាជីវកម្ម ។ ឆ្លៀត​ឱកាស​នេះ ក្នុង​នាម​រូប​ខ្ញុំ​បាទ​ផ្ទាល់​តំណាង​ឱ្យ​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ ខ្ញុំ​សូម​សំដែង​ការ​អប​អរ​សាទរ និង​កោត​សរសើរ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ប្រឹក្សា​ភិបាល មន្ត្រី បុគ្គលិក​​នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ពិសេស​ថ្នាក់​ដឹក​នាំ​ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខា​ខេត្ដ​ព្រះវិហារ និង​សូម​គាំ​ទ្រយ៉ាង​ពេញ​ទំហឹង និង​ស្វាគមន៍​នូវដំណើរការ​វិវឌ្ឍ​របស់​ធនាគារ ដែល​ក្នុង​រយៈ​ពេល​កន្លង​ទៅ ពិត​ជា​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ និង​អ្នក​ជំនួញ ទទួល​បាន​នូវ​ប្រភព​ធន​ធាន​ហិរញ្ញ​វត្ថុ និងសេវាកម្មហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដែល​ជា​​គន្លឹះ​ក្នុង​ការ​ចូល​រួម​បង្កើត​ឱ្យ​មាន​ការ​ងារ ប្រភព​ចំណូល អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើក​កម្ពស់​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ដ​ព្រះវិហារ​ទាំង​មូល ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៥ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖