www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពានរង្វាន់ និង​វិញ្ញាបនបត្រ ពី​វ៉េសស្ទឺន យូញៀន

ពានរង្វាន់ និង​វិញ្ញាបនបត្រ ពី​វ៉េសស្ទឺន យូញៀន

ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០១២

ធនាគារ​អេស៊ីលីដា ដែល​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខគេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​វិញ្ញាបនបត្រ​សមិទ្ធកម្ម និង​ពានរង្វាន់ សម្រាប់​ភ្នាក់ងារ​ដ៏​ឆ្នើម​ប្រចាំ​ឆ្នាំ២០១១ ដែលបាន​បម្រើ​សេវា​ផ្ទេរ​ប្រាក់ពី​បរទេស​ មាន​ការ​កើន​ឡើង ពី​វ៉េសស្ទឺន យូញៀន ។

សមិទ្ធកម្ម​ទាំង​អស់​នេះ​ទទួលបាន​ដោយសារ​លោក​អ្នក​តែងតែ​គាំទ្រ​​យើង​ខ្ញុំ​រហូត​មក រួម​ជាមួយ​កត្តា​ជាច្រើន​ទៀត​ដូចជា សេវា​រហ័ស សុវត្ថិភាព យក​ចិត្ត​ទុកដាក់ ប្រកបដោយ​ភាពជឿ​ជាក់ និង​លក្ខណៈ​ងាយស្រួល​ដែល​យើង​ខ្ញុំ​បម្រើ​ជូន​លោក​អ្នក ។ យើងខ្ញុំ​ផ្តោត​ការយកចិត្តទុកដាក់​ជានិច្ច​ចំពោះ​ការបម្រើ​ជូន​លោក​អ្នក ហើយ​កត្តាសំខាន់​ខាងលើនោះ​ហើយ ដែលជំរុញឱ្យ​លោក​អ្នក​បន្ត​ប្រើ​ប្រាស់​សេវាកម្ម​របស់​យើង​ខ្ញុំ​រហូត ។

ធនាគារ​អេស៊ីលីដា ជា​ភ្នាក់ងារ​ផ្ទាល់​របស់ វ៉េសស្ទឺន យូញៀន ផ្តល់​ភាព​ងាយ​ស្រួល​ជូន​លោក​អ្នក​ក្នុង​ការ​ផ្ញើ​ប្រាក់ និង​ទទួល​ប្រាក់​ពី​ប្រទេស​ក្រៅ​បាន​ឆាប់​រហ័ស និង​ងាយ​ស្រួល​បំផុត ។ សូម​ទាក់​ទង​មក​ការិយាល័យ​ធនាគារ​អេស៊ីលីដា ដែល​មានបម្រើ​សេវា​វ៉េសស្ទឺន យូញៀន និង​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ។

ACLEDA Photo
ACLEDA Photo

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៣៧ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖