navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់សមិទ្ធកម្ម ពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា)
ពានរង្វាន់សមិទ្ធកម្ម ពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា)
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១២
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់សមិទ្ធកម្ម ពីក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នៅក្នុងឱកាសនៃការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (អាយ ភី អូ) នៅក្នុងផ្សារមូលបត្រកម្ពុជា ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១១ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី បានចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនតុងយ៉ាង ស៊ីឃ្យួរឹធី (ខេមបូឌា) ទាក់ទងនឹងប្រតិបត្តិការសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង នៅក្នុងទីផ្សារមូលបត្រកម្ពុជា ។