www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextវិញ្ញាបនបត្រ​ឧត្តមភាព​ពី​ធនាគារ Wells Fargo

វិញ្ញាបនបត្រ​ឧត្តមភាព​ពី​ធនាគារ Wells Fargo

ថ្ងៃ​ទី១៨ ខែ​កញ្ញា ឆ្នាំ​២០១២

ACLEDA Photo
ACLEDA Photo

រាជធានី​ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១២ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ បាន​ទទួល​វិញ្ញាបនបត្រ​ឧត្តមភាព​ពី​ធនាគារ Wells Fargo ប្រចាំ​ឆមាស​ទី១ ឆ្នាំ២០១២ សម្រាប់​ប្រតិបត្តិការ​សេវា​ទូទាត់​ក្រៅ​ប្រទេស​ ជាមួយ​ធនាគារ Wells Fargo បាន​យ៉ាង​រលូន ប្រកប​ដោយ​ភាពច្បាស់លាស់ និង​ត្រឹមត្រូវ ។

លោក Joseph Uhlir នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី នៃ​សេវា​ទូទាត់​ជា​សកល​របស់​​ធនាគារ Wells Fargo បាន​ប្រគល់​វិញ្ញាបនបត្រ​នេះ​ជូន​​លោក​ស្រី សូ ផនណារី អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា នៅ​ការិយាល័យ​កណ្តាល ធនាគារ​អេស៊ីលីដា ។

Wells Fargo គឺ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប លើវិស័យ​ធនាគារ ធានា​រ៉ាប់រង វិនិយោគ អចលនទ្រព្យ ព្រម​ទាំង​សេវា​ហិរញ្ញវត្ថុ​សម្រាប់​ក្រុមហ៊ុន និង​សម្រាប់​អ្នក​ប្រើប្រាស់​ទូទៅ នៅ​ទ្វីប​អាមេរិក​ខាងជើង និង​តំបន់​ជាច្រើន​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក ។ Wells Fargo មាន​ការិយាល័យ​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក ក្នុង​រដ្ឋ San Francisco, មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន ១.៣០០.០០០ លាន​ដុល្លារ​អាមេរិក និង​​មាន​សមាជិក​ក្រុមចំនួន ២៦៥.០០០នាក់ នៅ​ក្នុង​ប្រទេស​ជាង ៣៥​ប្រទេស ជាមួយ​នឹង​ពាណិជ្ចកម្ម​របស់​ខ្លួន​ជាង ៨០​មុខជំនួញ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទស្សនា​វេបសាយ www.wellsfargo.com ។

សូច​ចុច​ទីនេះ សម្រាប់​ពាន​រង្វាន់ និង​វិញ្ញាបនបត្រ ជា​ច្រើន​ផ្សេងៗ​ទៀត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៧១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖