www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ទទួល​បាន​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន

ធនាគារ​អេស៊ីលីដា ទទួល​បាន​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន ឆ្នាំ២០១២

ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន ឆ្នាំ២០១២ លើ​ផ្នែក​ធុរៈកិច្ច​ដែល​មាន​ភាព​លូតលាស់​ខ្លាំង​ជាង​គេ និង​លើ​ផ្នែក​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​ជាង​គេ
ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន ឆ្នាំ២០១២ លើ​ផ្នែក​ធុរៈកិច្ច​ដែល​មាន​ភាព​លូតលាស់​ខ្លាំង​ជាង​គេ និង​លើ​ផ្នែក​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​ជាង​គេ

ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១២

ភ្នំពេញ, ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១២ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ធនាគារ​បាន​ទទួល​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន ឆ្នាំ២០១២ លើ​ផ្នែក​ធុរៈកិច្ច​ដែល​មាន​ភាព​លូតលាស់​ខ្លាំង​ជាង​គេ និង​លើ​ផ្នែក​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​ជាង​គេ ។

ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរៈកិច្ច​អាស៊ាន បាន​ចាប់​ផ្តើម​ប្រគល់​ពាន​រង្វាន់​ធុរៈកិច្ច​អាស៊ាន ម្តង​ទៀត សម្រាប់​ការ​ទទួល​ស្គាល់​ពី​ភាព​ល្អ​ប្រសើរ​បំផុត និង​ការ​ទទួល​បាន​ជោគជ័យ​របស់​ក្រុមហ៊ុន​អាស៊ាន​​ជា​ច្រើន ដែល​បាន​និង​កំពុង​ចូលរួម​យ៉ាង​សកម្ម​ទៅ​ក្នុង​ការ​រីក​លូតលាស់ និង​វិបុលភាព នៃ​សេដ្ឋកិច្ច​អាស៊ាន ។ ពាន​រង្វាន់​នឹង​អនុវត្ត​ទៅ​លើ​ការ​ទទួល​ស្គាល់ "សហគ្រាស​ឆ្នើម​ក្នុង​អាស៊ាន" ដែល​បាន​ប្រគល់​ជូន​ទៅ​ផ្នែក​មួយ​ចំនួន​ដូចជា ៖ ការ​បង្កើត​ការងារ​ច្រើន​ជាង​គេ ការ​ចូលរួម​ក្នុង​សង្គម ការ​បង្ហាញ​ពី​វិសាលភាព​ដ៏​ធំធេង​របស់​ក្រុមហ៊ុន​ជា​ច្រើន និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ដែល​មក​ពី​ប្រទេស​ប្រ៊ុយណេ ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​មីយ៉ាន់ម៉ា ប្រទេស​ហ្វីលីពិន ប្រទេស​សឹង្ហបូរី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ។

ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រគល់​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន​ឆ្នាំ២០១២ ជូន​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ប្រគល់​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន​ឆ្នាំ២០១២ ជូន​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ពាន​រង្វាន់​សម្រាប់​ផ្នែក​ធុរៈកិច្ច​ដែល​មាន​ភាព​លូតលាស់​ខ្លាំង​នេះ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ដូចជា ៖ កម្រិត​នៃ​ការ​កើន​ឡើង​ប្រាក់​ចំណេញ កំណែ​ទម្រង់​រយៈពេល​វែង​សម្រាប់​ទ្រទ្រង់​កម្រិត​នៃ​ការ​រីក​ចម្រើន ប្រាក់​ចំណូល​ធៀប​នឹង​ទុន​វិនិយោគ ប្រាក់​ចំណូល​ធៀប​នឹង​ទ្រព្យ​សកម្ម និង​ភាគរយ​នៃ​ការ​កើន​ឡើង​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ ។ ពាន​រង្វាន់​សម្រាប់​ផ្នែក​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​ជាង​គេ ត្រូវ​បាន​វាយ​តម្លៃ ដោយ​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ដូចជា ៖ ចំនួន​នៃ​ការ​បង្កើត​ការងារ​ថ្មី អត្រា​កំណើន​នៃ​បុគ្គលិក ចំណាយ​លើ​ការ​ហ្វឹកហ្វឺន​បុគ្គលិក​ក្នុង​ម្នាក់ ការ​បង្កើត​បរិយាកាស​ការងារ​ដ៏​ជាក់លាក់​មួយ ការ​ថែទាំ​សុខភាព និង​ប្រព័ន្ធ​វាយ​តម្លៃ​អនុវត្ត​ការងារ​ដ៏​ត្រឹមត្រូវ ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ៖ នេះ​ជា​សមិទ្ធផល​ដ៏​មាន​សារៈ​សំខាន់​បំផុត​របស់​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ក្នុង​ស្រុក ដែល​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​បេក្ខភាព​នៃ​ប្រទេស​កម្ពុជា បាន​ចូលរួម​ជា​លើក​ដំបូង ដែល​មាន​កិត្តិយស​ជាមួយ​នឹង​កិត្យានុភាព ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​សហគ្រាស​ឆ្នើម​អាស៊ាន ឆ្នាំ២០១២ លើ​ផ្នែក​ធុរៈកិច្ច​ដែល​មាន​ភាព​លូតលាស់​ខ្លាំង​ជាង​គេ និង​លើ​ផ្នែក​បង្កើត​ការងារ​ថ្មី​បាន​ច្រើន​ជាង​គេ ។ យើង​មាន​មោទនភាព​ដែល​ថា មិន​ត្រឹម​តែ​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​បាន​សម្រេច​នូវ​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​អាស៊ាន ក៏​ដូចជា​សហគមន៍​អាស៊ាន​ផង​ដែរ ។ នេះ​ជា​កត្តា​ជំរុញ​លើក​ទឹក​ចិត្តឱ្យ​ធនាគារ​អេស៊ីលីដា បន្ត​ធ្វើ​ការ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ប្រតិបត្តិការ ពង្រឹង​គុណភាព និង​បង្កើតឱ្យ​មាន​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក​ឈាន​មុខ​គេ ដោយ​បំពាក់​នូវ​ប្រព័ន្ធ Online និង​ប្រព័ន្ធ​ទំនើប​ធ្វើ​ប្រតិបត្តិការ​ធនាគារ តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ដាក់​ពង្រាយ​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យប្រវត្តិអេធីអឹម ពាសពេញ​ប្រទេស ដើម្បី​អាច​បម្រើ​អតិថិជនឱ្យ​បាន ២៤ម៉ោង ក្នុង១ថ្ងៃ និង៧ថ្ងៃ ក្នុង១សប្តាហ៍ ។

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា និង​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន់​រង្វាន់​នេះ
ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា និង​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ ចូល​រួម​ក្នុង​ពិធី​ប្រគល់​ពាន់​រង្វាន់​នេះ

ធនាគារ​អេស៊ីលីដា មាន​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ២៣៨ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា, ២៨ការិយាល័យ នៅ​ប្រទេស​ឡាវ និង ០១ការិយាល័យ នៅ​មីយ៉ាន់ម៉ា ជាមួយនឹង​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ១,៩ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែតុលា ឆ្នាំ២០១២ ។ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar Co., Ltd. ហើយ​តាម​យុទ្ធសាស្ត្រ យើង​នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ​ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​ដែល​មាន​សក្តានុពល​នៅ​តាម​ដង​ទន្លេ​មេគង្គ​ដទៃ​ទៀត ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រី សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល :

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល :

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៦៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖