navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនព្រូដិនសល
ធនាគារអេស៊ីលីដា ចាប់ដៃគូជាមួយក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍
ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៣
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារដែលលោកអ្នកជឿទុកចិត្ត ក្រោមពាក្យស្លោក "ធនាគារសម្រាប់ប្រជាជន" បានចាប់ដៃគូជាមួយ ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ភីអិលស៊ី ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុ លំដាប់ពិភពលោក ក្នុងការផ្តល់ជូនអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាមួយនឹងសេវាកម្ម និងផលិតផលធានារ៉ាប់រងអាយុជីវិតលំដាប់ពិភពលោក តាមរយៈបណ្តាញសាខារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងខ្លាំង ដែលអតិថិជនទីមួយរបស់ក្រុមហ៊ុនព្រូដិនសល គឺជាប្រជាពលរដ្ឋកម្ពុជា និងជាអតិថិជនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលនេះគឺជាការចង្អុលបង្ហាញពីអនាគតភាពជាដៃគូដ៏ល្អជាមួយគ្នា ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីផ្តល់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏ល្អបំផុតជូនដល់អតិថិជនរបស់ខ្លួន ។ ធានារ៉ាប់រងអាយុជីវិត គឺជាផ្នែកដ៏សំខាន់មួយ នៃដំណើរការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់បុគ្គលគ្រប់រូប ហើយយើងខ្ញុំជឿជាក់ថាប្រជាជនកម្ពុជា ចាំបាច់ត្រូវបានផ្តល់ជូនគាត់នូវផលិតផលសេវាធានារ៉ាប់រងយ៉ាងសមរម្យ ។
យើងខ្ញុំមានសេចក្ដីរីករាយ ក្នុងការនាំយកសេវាកម្មធានារ៉ាប់រងអាយុជីវិត ជូនដល់អតិថិជន តាមរយៈដៃគូចែកចាយជាមួយក្រុមហ៊ុនព្រូដិនសល ហើយធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនព្រូដិនសល នឹងចែករំលែកទស្សនៈយុទ្ធសាស្ត្ររយៈពេលវែង ក្នុងការផ្តល់ជូនការគាំពារហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ។
ភាពជាដៃគូជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា ផ្តល់នូវផលប្រយោជន៍ដ៏ធំសម្បើមដល់អតិថិជន ជាមួយនឹងការរៀបចំផែនការហិរញ្ញវត្ថុដ៏ល្អ និងការប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុជីវិតលំដាប់ពិភពលោក ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ ក្នុងការបម្រើសេវាហិរញ្ញវត្ថុដ៏ល្អបំផុត ជូនអតិថិជន និងសាធារណជនគ្រប់មជ្ឈដ្នាន ជាមួយនឹងបទពិសោធន៍រយៈពេលជាង ២០ឆ្នាំ និងមានបណ្ដាញប្រតិបត្តិការរហូតដល់ ២៣៨ការិយាល័យ គ្របដណ្តប់គ្រប់ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា និង ២៨ការិយាល័យ នៅប្រទេសឡាវ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ២ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែធ្នូ ឆ្នាំ២០១២ ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ ACLEDA MFI Myanmar ហើយតាមយុទ្ធសាស្ត្រ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងបន្តពង្រីកវិសាលភាពប្រតិបត្តិការទៅក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គដទៃទៀត ។
ក្រុមហ៊ុនព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ គឺជាផ្នែកមួយនៃក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី នៃចក្រភពអង់គ្លេស ដែលបានបង្កើតឡើងនៅឆ្នាំ១៨៤៨ ។ ព្រូដិនសល ភីអិលស៊ី គឺជាសម្ព័ន្ធក្រុមហ៊ុនដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ ឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុធំៗលើពិភពលោក ។ យើងខ្ញុំបានផ្តល់សេវាកម្មធានារ៉ាប់រង និងសេវាកម្មហិរញ្ញវត្ថុទូទាំងពិភពលោក តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធចម្បងទាំង ៤ របស់យើងខ្ញុំ ។ ក្រុមហ៊ុនព្រូដិនសល ភីអិលស៊ី មានអាយុកាល ១៦០ឆ្នាំ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ហើយមានអតិថិជនជាង ២៦លាននាក់ ទូទាំងពិភពលោក និងមានទ្រព្យសកម្មកំពុងចាត់ចែងសរុបចំនួន ៥៦៧ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ ។