www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា ប្រារព្ធ​ពិធី​ប្រសិទ្ធពរ​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៣

ធនាគារ​អេស៊ីលីដា ប្រារព្ធ​ពិធី​ប្រសិទ្ធពរ​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៣

ACLEDA Photo

ថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ​២០១២

ឆ្នាំ​នេះ​ក៏​ដូចជា​ឆ្នាំ​មុនៗ​ដែរ នៅ​ការិយាល័យ​កណ្តាល និង​គ្រប់​សាខា​របស់​ធនាគារ​អេស៊ីលីដា ទាំង​អស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀប​ចំ​ប្រារព្ធ​ពិធី​ប្រសិទ្ធពរ និង​អបអរសាទរ​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៣ ។ ពិធី​នេះ​ធ្វើ​ឡើង​ដើម្បី​បង្ក​បរិយាកាស​សប្បាយ​រីករាយ តប​គុណ​បំណាច់​ការងារ​ចំពោះ​បុគ្គលិក ព្រម​ទាំង​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដ៏​វៃឆ្លាត​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់ ដែល​តែងតែ​ជួយ​គាំទ្រ​តាំង​ពី​ដើម​រៀង​មក និង​ប្រកាស​ពី​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេស៊ីលីដា សម្រាប់​ឆ្នាំ​២០១៣ និង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដល់​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់ ដើម្បី​ចូលរួម​អនុវត្ត​ឱ្យ​បាន​ជោគជ័យ ។

យុទ្ធសាស្ត្រ​សម្រាប់ ឆ្នាំ​២០១៣ ជា​ឆ្នាំ​នៃ​ការ​បង្កើន​លទ្ធភាព​ប្រើប្រាស់ សេវា​ធនាគារ​អេឡិចត្រូនិក​ឱ្យ​ដល់​កម្រិត​អតិបរមា

  1. ស័ក្ដិសម​នឹង​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺ "ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត" ក្រោម​ពាក្យ​ស្លោក "ធនាគារ​សម្រាប់​ប្រជាជន" ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ខិតខំ​បម្រើ​សេវា ជូន​អតិថិជន​នៅ​ក្នុង​សហគមន៍​ទាំង​មូលឱ្យ​បាន​ល្អ​ទូទៅ ដោយ​ការ​គោរព ។ ការរីក​ចម្រើន​លូតលាស់​ជា​និរន្តរ៍​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី រៀង​រាល់​ឆ្នាំ ធ្វើ​ឱ្យ​អេស៊ីលីដា​ក្លាយ​ជា​ធនាគារ​ដែល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ។ លទ្ធផល​ទាំង​នេះ ជា​ទស្សនវិស័យ​លើក​ទឹក​ចិត្ត​ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់​ឱ្យ​កាន់​តែ​ខិតខំ​ប្រឹង​ប្រែង​ថែម​ទៀត ដើម្បី​បំពេញ​តម្រូវការ​ជូន​សាធារណជន ។
  2. បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ប្រកាស​ពី​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ២០១៣
    បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ប្រកាស​ពី​យុទ្ធសាស្ត្រ សម្រាប់​ឆ្នាំ២០១៣
  3. បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម ដើម្បី​បង្កើន​តម្លៃ​ភាគហ៊ុន​ឱ្យ​ដល់​កម្រិត​អតិបរមា រយៈពេល​យូរអង្វែង ដែល​យើង​ទាំង​អស់​គ្នា​ជា​ម្ចាស់ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាពជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​នេះ ។
  4. បន្ត​ពង្រីក​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការ​លក់​រាយ តាម​រយៈ​ការ​ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដល់​គ្រប់​ស្រទាប់​ទាំង​អស់​ក្នុង​សហគមន៍ ដោយ ៖
    • ប្រើប្រាស់​បទពិសោធន៍ ដែល​ទទួល​បាន​ពី​អាជីវកម្ម​ស្នូល​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច ដើម្បី​អភិវឌ្ឍ "វប្បធម៌​លើ​ការបម្រើ​សេវា" និង​បង្កើត​សេវាកម្ម​ទំនើប​ទាន់​សម័យ​តាម​តម្រូវការ និង​ការរីក​លូតលាស់​នៃ​ទីផ្សារ ។
    • យក​ចិត្ត​ទុកដាក់​ក្នុង​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​បង្កើត​ផលិតផល និង​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​ស្នូល​ឱ្យ​មាន​លក្ខណៈ​ជា​សកល ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ។
    • ធ្វើ​ឱ្យ​រឹតតែ​ល្អ​ប្រសើរ​ឡើង នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ធនាគារ និង​បណ្តាញ​ចែកចាយ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ការិយាល័យ និង​សាខា ដោយ​បំពាក់​ម៉ាស៊ីន​ដកប្រាក់​ស្វ័យ​ប្រវត្តិ ម៉ាស៊ីន​ឆូតកាត និង​ប្រព័ន្ធ​ធនាគារ​អេឡិចត្រូនិក រួម​បញ្ចូល​ទាំង​សេវា​អេស៊ីលីដា​យូនីធី និង​សេវា​ធនាគារ​តាម​អ៊ិនធឺណេត ។

    • ACLEDA Photo
    • បង្កើន​ប្រភព​ចំណូល​ផ្សេងៗ តាម​រយៈ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ (ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ភ្នាក់ងារ​ដទៃ​ទៀត ដូចជា ៖ ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ នឹង​មូលបត្រ ភ្នាក់ងារ​បញ្ជិកា​មូលបត្រ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូលបត្រ និង​ភ្នាក់ងារ​ទូទាត់ ។ល។)
    • បង្កើន​ឧត្តមភាព​ប្រកួត​ប្រជែង​ជា​និរន្តរ៍ ដោយ​វិនិយោគ​លើ​ប្រព័ន្ធ​បែង​ចែក​ចម្រុះ​គ្រប់​បែប​យ៉ាង ដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ បង្កើន​ភាព​ងាយ​ស្រួល រក្សា​សុវត្ថិភាព​ជូន​អតិថិជន​និង​ធនាគារ ព្រម​ទាំង​ទប់ស្កាត់​នូវ​រាល់​ហានិភ័យ​ផ្សេងៗ តាម​រយៈ​គោលការណ៍​និង​នីតិវិធី ។
    • សិក្សា​ស្វែង​យល់ និង​បង្កើត​កាលានុវត្តភាព សម្រាប់​ការ​បន្ត​ពង្រីក​ប្រតិបត្តិការ​ជា​ស្វ័យប្រវត្តិ ទៅ​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន និង​តាម​ដង​ទន្លេ​មេគង្គ ។
    • ធ្វើ​ឱ្យ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ អេស៊ីលីដា ត្រេននីង សេនធ័រ ក្លាយ​ជា​គ្រឹះស្ថាន​សិក្សា​ខ្នាត​អន្តរជាតិ ដែល​មាន​ការទទួល​ស្គាល់​ជា​សកល ។
  5. បន្ត​អភិវឌ្ឍ​សមត្ថភាព​ធន​ធាន​មនុស្ស​ទាំង​ថ្នាក់​គ្រប់​គ្រង និង​បុគ្គលិក​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​ល្អ ប្រកប​ដោយ​ចំណេះ​ដឹង និង​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ ដើម្បី​ផ្តល់​ការបម្រើ​សេវាកម្ម​ដ៏​ល្អ​បំផុត ជូន​ដល់​អតិថិជន​និង​ដៃគូ​អាជីវកម្ម​របស់​យើង ។
  6. ស្វែងរក និង​សហការ​ជា​មួយ​ដៃគូ​ដែល​មាន​កិត្តិសព្ទ ដើម្បី​លើក​កំពស់​អាជីវកម្ម​ស្នូល ដែល​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ​ឱ្យ​ទទួល​បាន​នូវ​តម្លៃ​បន្ថែម សម្រាប់​ជា​មូលដ្ឋាន​វិនិយោគ​បន្ថែម ។
  7. ត្រៀម​បំពេញ​រាល់​តម្រូវការ​ដើម្បី​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​កម្ពុជា ក្នុង​ពេល​វេលា​ដែល​សមរម្យ ។
  8. បង្កើន​ការបម្រើ​សេវា​តាម​រយៈ​បណ្តាញ​ការិយាល័យ និង​សាខា​ដែល​មាន​ស្រាប់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិចត្រូនិក ៖
    • ពង្រីក​បណ្តាញ​ម៉ាស៊ីន​ឆូតកាត និង​ប្រើប្រាស់​ឱ្យ​សកម្ម គ្រប់​មធ្យោបាយ​ទូទាត់​រវាង​អតិថិជន ពាណិជ្ជករ និង​សាធារណជន​ទូទៅ ។
    • បង្កើន​ការប្រើប្រាស់​សេវា​អេស៊ីលីដា​យូនីធី សម្រាប់​កម្ចី​ឥណទាន​ដែល​ទាក់ទង​នឹង​ផលិតផល​ហិរញ្ញវត្ថុ ។
    • បង្កើន​មុខងារ​ម៉ាស៊ីន​អេធីអឹម ដើម្បី​បម្រើ​សេវាហិរញ្ញវត្ថុ​ឱ្យ​កាន់​តែ​ទូលំ​ទូលាយ​ប្រកប​ដោយ​ភាពងាយ​ស្រួល និង​សុវត្ថិភាព ។
    • បម្រើ​សេវា​ធនាគារ​អ៊ិនធឺណេត ដែល​ជា​ជម្រើស​ផ្សេង​មួយ​ទៀត ជូន​ដល់​អតិថិជន ។
  9. បន្ត​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធនាគារ​អេឡិចត្រូនិក ដើម្បី​ជំនួស​បណ្តាញ​ការិយាល័យ និង​សាខា​ដែល​មាន​ស្រាប់ ហើយ​និង​ធ្វើ​ឱ្យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្លាយ​ជា​កន្លែង​ប្រមូល​ផ្តុំ​ដ៏​សំខាន់​បំផុត សម្រាប់​ការ​ទូទាត់​តាម​រយៈ​ប័ណ្ណ​អេឡិចត្រូនិក​របស់​ធនាគារ​នានា នៅ​ទូទាំង​ប្រទេស ។
  10. ស្វែងរក​កាលានុវត្តភាព និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​វិស័យ​សាធារណៈ បន្ថែម​លើ​សេវា​បច្ចុប្បន្ន ។

ឆ្លៀត​ក្នុង​ឱកាស​ឆ្នាំថ្មី-ឆ្នាំ​សកល ២០១៣ នេះ និង​ត​ទៅ​មុខ យើង​ខ្ញុំសូម​ជូន​ពរដល់​លោក​អ្នក​និង​ក្រុមគ្រួសារ ទទួល​បាន​នូវ​សេចក្ដី​សុខកាយ សប្បាយ​ចិត្ដ ចម្រើន​ដោយ​ប្រយោជន៍ ជោគជ័យ​ក្នុង​នាទី​ការងារ​និង​មុខ​ជំនួញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព​ដ៏​ឧត្ដុង្គ​ឧត្ដម កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៩១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖