navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពានរង្វាន់ដៃគូឆ្នើម និងអភិវឌ្ឍន៍ផលិតផលទាន់សម័យឆ្នាំ២០១២...
ពានរង្វាន់ដៃគូឆ្នើម និងអភិវឌ្ឍន៍ផលិតផលទាន់សម័យឆ្នាំ២០១២ ពី J.P. Morgan
ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣
ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលនូវពានរង្វាន់ដៃគូឆ្នើម និងអភិវឌ្ឍន៍ផលិតផលទាន់សម័យឆ្នាំ២០១២ ពី J.P. Morgan ។
អេស៊ីលីដា គឺជាធនាគារតែមួយគត់ដែលទទួលបានពានរង្វាន់នេះ ក្នុងចំណោមធនាគារទាំងឡាយនៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ។
នេះជាសមិទ្ធផលដែលបង្ហាញថាអតិថិជនបានជឿជាក់ និងពេញចិត្តនឹងការប្រើប្រាស់ផលិតផលនិងសេវាកម្ម ដែលជួយឱ្យប្រតិបត្តិការមុខជំនួញរបស់ពួកគាត់កាន់តែប្រសើរឡើង ។ ពានរង្វាន់នេះក៏បានបញ្ជាក់យ៉ាងច្បាស់ពីការប៉ិនប្រសព្វនៃការរៀបចំនូវរាល់ដំណោះស្រាយថ្មីៗ និងបានណែនាំជូនអតិថិជននូវការជ្រើសយកផលិតផល និងសេវាកម្មដែលមានលក្ខណៈទូលំទូលាយស្របតាមតម្រូវការរបស់ពួកគាត់ ។ គំនិតឆ្នៃប្រឌិតនេះជាកត្តានាំមកនូវភាពជោគជ័យ ដោយ J.P.Morgan បាននឹងកំពុងសហការគ្នាយ៉ាងជិតស្និត ដើម្បីជួយជំរុញឱ្យពួកយើងឆ្ពោះទៅរកការអនុវត្តដ៏មានប្រសិទ្ធភាពបំផុត និងជួយឱ្យយើងរីកចម្រើនទាំងអស់គ្នា ។
J.P. Morgan គឺជាស្ថាប័នឈានមុខគេលើសេវាហិរញ្ញវត្ថុ ដែលកំពុងនឹងផ្តល់ជូននូវដំណោះស្រាយ និងការប្រឹក្សាជូនអតិថិជនជាង ១០០ប្រទេស ជាមួយនឹងផលិតផលរួមបញ្ចូលគ្នាដ៏សំបូរបែប និងជួយសម្រួលដល់អតិថិជនក្នុងការប្រកបអាជីវកម្ម និងចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគាត់ជាង ២០០ឆ្នាំមកហើយ ។